Home ព័ត៌មានអន្តរជាតិ មានតែប្រទេស ៤ នេះទេដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុតនៅឆ្នាំ ២០២៤

មានតែប្រទេស ៤ នេះទេដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុតនៅឆ្នាំ ២០២៤

85
0

ខណៈប្រទេសជាច្រើនកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ដោយសារជម្លោះនៅអឺរ៉ុប និងមជ្ឈិមបូព៌ា រួមទាំងការបោះឆ្នោតសំខាន់ៗនៅសហរដ្ឋអាមេរិក និងឥណ្ឌា បានរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ។ ទោះជាយ៉ាងណាបើយោងតាមអ្នកជំនាញសេដ្ឋវិទូបានចងក្រងទិន្នន័យអំពីសូចនាករសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៥ រួមមាន: កំណើនផលិតផលក្នុងស្រុកសរុប ការអនុវត្តទីផ្សារភាគហ៊ុន អតិផរណាស្នូល ភាពអត់ការងារធ្វើ និងឱនភាពថវិការបស់ប្រទេសចំនួន ៣៧ នៅក្នុងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានឱ្យដឹងថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp4t9KZLfrpJvbeDM8BBXv76DgZp47gdPwAznZljLuD7tpvrJ7R_PRg0tAk52UyQfVwjWGxBu8GxKL8H_jKAIDNl0R4p1iEmqayLeoCOSrXadc95joSgO87NXgwyIjg5hZP9EcaoZ-u1r60SsGiAu2dmdC5ixItVVM-tfuwpnVlKmQbmf1WggPYU_BeiuJ/s1500/image_2024-12-19_10-13-47.png

ក្នុងចំណោមបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោកមានតែប្រទេស ៤ ប៉ុណ្ណោះដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុតនៅឆ្នាំនេះ ដែលក្នុងនោះរួមមាន៖ អេស្ប៉ាញ អៀរឡង់ ដាណឺម៉ាក និងក្រិច។ យោងតាមវិទ្យាស្ថានជាតិស្ថិតិរបស់អេស្ប៉ាញ GDP របស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងកើនឡើងជាង ៣% ដោយសារទីផ្សារការងារដ៏រឹងមាំ និងកម្រិតខ្ពស់នៃអន្តោប្រវេសន៍ដែលជំរុញទិន្នផលសេដ្ឋកិច្ច។ ដូច្នេះអេស្ប៉ាញនឹងបន្តដំណើរការលើសពីបណ្តាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ ដោយសារនិន្នាការទីផ្សារការងារវិជ្ជមាន និងកំណែទម្រង់ដ៏រឹងមាំ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEU8BQKlXG7NdEy2admxjG58eqcKejfNrIWTcvdFLjLwiIdweoBIzJ1Gn6StiQ6r36116ZKVvdNgaz62ByAct6XXr64WlS31vHBYuQcjqumESqB2vuHG97U-bDeb8sN74vywP_4DT-iGnpeQiixyUpcn2mrY-Eyh9TQrdSm9qjlXMy0ZIK6v9zgcphFolB/s2359/image_2024-12-19_10-13-48.png

នេះបើយោងតាមទិន្នន័យចងក្រងដោយ Economist ចំណាត់ថ្នាក់ទីពីរបានទៅលើប្រទេសអៀរឡង់ដែល GDP នៅត្រីមាសទីបីរបស់ប្រទេសនេះកើនឡើង ២% បើប្រៀបធៀបទៅនឹងត្រីមាសទី ៤ ឆ្នាំ ២០២៣ ហើយទីផ្សារភាគហ៊ុនបានកើនឡើង ១៧.៦% ភាពអត់ការងារធ្វើបានថយចុះ ០.៣% និងអតិផរណាស្នូលមានត្រឹមតែ ២.៣% ប៉ុណ្ណោះ។ ចំណុចលេចធ្លោរបស់ប្រទេសនេះគឺដោយសារប្រាក់ចំណូលពន្ធច្រើន អៀរឡង់មានអតិរេកថវិកាធំបីឆ្នាំជាប់ៗគ្នា ដែលជួយរដ្ឋាភិបាលបង្កើនការចំណាយ កាត់បន្ថយពន្ធ និងបង្កើតមូលនិធិវិនិយោគជាតិយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzOqpjuoHDN-FwRMaY7EShW_MobabjzMk6wURV50Tr5ng2Ex37SnlENLNK4cklNPBApJIYG67N6x8M40aXafg7N8F3hMJYvJIcSq9TAk82IeKtdS7ZNWXWuqSHzKlCvbB0iDmAmQLn_P5DZRD0Aw20wSCpFpcIBRusps7ITrr2D20b2MteoXHsQYXETyZB/s1024/image_2024-12-19_10-13-50.png

ចំណាត់ថ្នាក់ទី ៣ រួមមានប្រទេសដាណឺម៉ាក និងក្រិក។ កាលពីដើមខែនេះ ក្រសួងសេដ្ឋកិច្ចដាណឺម៉ាកបានបង្កើនការព្យាករណ៍ GDP របស់ខ្លួនសម្រាប់ឆ្នាំនេះពី ១.៩% ទៅ ៣% ហើយកំណើននៅឆ្នាំ ២០២៥ ក៏ត្រូវបានកែសម្រួលពី ២.២% ទៅ ២.៩% ផងដែរ។ យោងតាមក្រសួងសេដ្ឋកិច្ចប្រទេសដាណឺម៉ាក រីកចម្រើនខ្លាំងដោយសារកំណើនការងារ ហើយមួយភាគប្រាំទៀតគឺដោយសារតែការកើនឡើងនៃការជ្រើសរើសបុគ្គលិកនៅក្រុមហ៊ុន Novo Nordisk ដែលមានបុគ្គលិកប្រហែល ៣០,០០០ នាក់។ រីឯប្រទេសក្រិក ក៏ត្រូវបានគេព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះនឹងកើនឡើង ២.៣% នៅឆ្នាំ២០២៤ និង ២.២% នៅឆ្នាំ ២០២៥ ផងដែរ៕