Home ព័ត៌មានអន្តរជាតិ ទីក្រុងម៉ាឡេ ទីក្រុងដែលមានផ្ទៃដីតូចតែមានមនុស្សរស់នៅច្រើនជាងគេបំផុតក្នុងលោក

ទីក្រុងម៉ាឡេ ទីក្រុងដែលមានផ្ទៃដីតូចតែមានមនុស្សរស់នៅច្រើនជាងគេបំផុតក្នុងលោក

178
0

ទីក្រុងម៉ាឡេនៃសាធារណរដ្ឋម៉ាឌីវមានមនុស្សរស់នៅប្រមាណ ១០០,០០០ នាក់ លើផ្ទៃដីតិចជាង ៦ គីឡូម៉ែត្រក្រឡា គឺជាដែនដីកោះដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតមួយក្នុងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWVxiGiPazvNdCFpaW8FixbT2P-Zg371coH19aX1NoWil2TNux3WQTZZRdvtSdGgNI3a6_bXgaUeJaxivU-j2730yHfwcgiIe5zbHUtJXHExMJa8axz0S-N1b3dPLuhk2gaBPGxlG1dzh74Cfn_V0AibHrMHcljj2sEavH1ySZvXIJ8VFmZG2WsiADV9vV/s1500/image_2024-12-18_13-16-46%20(2).png
Malé គឺជារដ្ឋប្រជុំកោះមួយនៅអាស៊ីខាងត្បូង ដែលស្ថិតក្នុងមហាសមុទ្រឥណ្ឌា នៃសាធារណរដ្ឋម៉ាឌីវ។ ប្រទេសនេះប្រជុំដោយកោះផ្កាថ្មតូចៗ និងឆ្នេរខ្សាច់ចំនួន ១,២០០ ជាប់ព្រំដែនប្រទេសស្រីលង្កា និងឥណ្ឌាគឺជាប្រទេសតូចជាងគេនៅអាស៊ី លាតសន្ធឹងប្រហែល ៩០,០០០ គីឡូម៉ែត្រការ៉េ ជាមួយនឹងផ្ទៃដីសរុប ២៩៨ គីឡូម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFfs5FA3wf4eTZ_lNDdQKH3UbGRK0qWXka5e0HLjVUXsH2lc5Oty-NqBiJixxYJIsqFJ4kaI3EKGNZ0TYybN-acDTIrATIrnLB1V2jA7EH4DLaMdSpci2PctcLnXo6C3ybXqMp1Q_GgUHPHC8jfGmSZ4TQYRfif_1l-EHAtmR6ZnTXirLDNMcHSfV-hc71/s1500/image_2024-12-18_13-16-46.png

ខណៈទីក្រុងកោះម៉ាឡេមានផ្ទៃដីតិចជាង ៦ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែមានមនុស្សរស់នៅប្រមាណ ១០០,០០០ នាក់ប្រហែល ៣០% នៃចំនួនប្រជាជនសរុបក្នុងប្រទេសនេះ។ ដូច្នេះទីក្រុងម៉ាឡេនៃសាធារណរដ្ឋម៉ាឌីវ ត្រូវបានគេស្គាល់ថាជាទីក្រុងដែលមានផ្ទៃដីតូចតែមានមនុស្សរស់នៅច្រើនជាងគេបំផុតមួយក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIhHqoACi9XTnqZYAyGgMI5O4abxCa7Rd6oY1akWS3yTm5I-Oo7JISheH9bUJME9xGEdhIzutIWfTqERDMbP6GojMICfcnQZkHhd8SBG5RWsSM0xuH_-XDrV2bp0cWBwgv555pZCc4h6egzSDnjE7pfuixbiJpKPYTmvTGlq5ZuK7eCsOXv4gR1eEJrftt/s1030/image_2024-12-18_13-16-47%20(2).png

ប្រទេសទាំងមូលនេះមានមនុស្សរស់នៅចម្រុះដូចជា ជនជាតិដើមម៉ាល់ឌីវ ឥណ្ឌា ស្រីលង្កា អឺរ៉ុប អារ៉ាប់ ឥណ្ឌូណេស៊ីជាដើម ដោយប្រើភាសា ឌីវី ឬម៉ាល់ឌីវៀនជាភាសាផ្លូវការ។ ក្រៅពីភាសានេះ ក៏មានភាសាអារ៉ាប់ ហិណ្ឌូ និងភាសាអង់គ្លេសក៏ត្រូវបាននិយាយផងដែរ ចំពោះសាសនាវិញប្រទេសដីកោះមួយនេះ គឺយកសាសនាឥស្លាម គឺជាសាសនារបស់រដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7cZtLpHwR-rC8Gq3ovN8dWjW1Iu2FcgcKcFgFXml4pmIsWxmCiMvR28e01f1wvVXQgDkbg78je8tmx2fa6V-1exvz0__N8VxHkAGMrCLoxKKQcQ1ZGR4ZuUC-9wop2faBldZG63ARx43qCkSyXU4z0nUJL397hdEHc_qM0_o49YyrbF4zcq_PXSSS7yxP/s915/image_2024-12-18_13-16-47.png

ទីក្រុងម៉ាឡេនៃសាធារណរដ្ឋម៉ាឌីវ គឺជាកោះអភិជនដ៏ស្រស់ស្អាតជាងគេនៅលើភពផែនដី ប្រជុំទៅដោយកោះផ្កាថ្មតូចៗជាច្រើន ហើយក៏មានរីសតផ្សេងៗជាច្រើននៅជាប់មាត់សមុទ្រ ដែលសុទ្ធតែមានភាពស្រស់ស្អាត និងទាក់ទាញបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX5AtMSw1ZzaFh8nMVTtERGpEDrzG2lRDXj_HMi0tk8DkU8W195OIYxI3pR1hHvkyKhQhmzo3yXvhVEZrPsIaMzhTVGlXzqfBzVMes6RECAKT7gsRzOlrCwxvVpeIgDTLHc0EApHxNl7J06oZNEjq1TCzfVL07OhOm09nKpb8xI1-lvab2yUq0OZYzQ2vG/s4708/image_2024-12-18_13-16-48.png

ទោះជាយ៉ាងណាប្រសិនបើភ្ញៀវទេសចរចង់ទៅកម្សាន្តនៅទីនោះ គឺត្រូវចំណាយលុយច្រើនបន្តិច ព្រោះគ្រប់កន្លែងនៅទីនោះ គឺសុទ្ធតែប្រណីតៗ និងថ្លៃៗ ដូច្នេះតម្លៃស្នាក់នៅក្នុងទីក្រុងម៉ាឡេនៃសាធារណរដ្ឋម៉ាឌីវគឺខ្ពស់ខ្លាំងណាស់ សក្តិសមសម្រាប់ក្រុមអភិជនប៉ុណ្ណោះ៕