មនុស្សភាគច្រើនបានលេបថ្នាំបំបាត់ការឈឺធ្មេញ ដោយសារពុំអាចទ្រាំទ្រនឹងការឈឺចាប់បាន ប៉ុន្តែពេលខ្លះ ការលេបថ្នាំពុំអាចជួយអ្វីបានឡើយ ។ តើយើងគួរតែប្រើប្រាស់វិធីណាខ្លះដើម្បីកាត់បន្ថយការឈឺធ្មេញ មុនពេលទៅជួបទន្តពេទ្យ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLF7dyCzRN_0Rjwuq8pxqx1syXWfEKU3PF7wIn-eojIDfEdLLB_vDG2_pOpMPwCs4R7yy3I-GrY3PjhgrkOyD863A2DGVn8THU64Cg1s0ysH7TJDBO5x4q6wEXMGWkFEy9asIdEs9MGfKpVZtmH8MoccsNvYpZTFvSaVDjLCPRwfyFYJwiVWd8Dv-2wLX0/s2000/image_2024-12-18_09-04-46%20(2).png

ការឈឺធ្មេញកើតឡើងដោយសារធ្មេញពុក និងការបរិភោគអាហារក្តៅ, ត្រជាក់ និងផ្អែម ហើយយើងនឹងឈឺរាលដាលកាន់តែខ្លាំងរហូតដល់បរិវេណក្រោមចង្ការ និងក្បាល ។ ការឈឺធ្មេញអាចបណ្តាលមកពីធ្មេញបាក់ និងឈឺអញ្ចាញ ហើយវាពុំងាយជាសះស្បើយដោយខ្លួនឯងទេ បើគ្រូពេទ្យធ្មេញពុំបានព្យាបាល ។ យើងអាចកាត់បន្ថយការឈឺចាប់មួយរយៈមុនពេលទៅរកគ្រូពេទ្យ ដូចជា ៖

១-ស្អំទឹកក្តៅ ៖ យកកន្សែងជ្រលក់ក្នុងទឹកក្តៅឧណ្ឌៗ ឬប្រើប្រាស់ឧបករណ៍ស្អំទឹកក្តៅ យកមកដាក់នៅបរិវេណឈឺធ្មេញ ។
២-អំបិល ៖ យកអំបិលហ្មត់១ស្លាព្រាកាហ្វេ លាយជាមួយទឹកឆ្អិន១កែវតូច ហើយកូររហូតដល់អំបិលរលាយ ។ បន្ទាប់មក បៀមទឹកអំបិល៣០វិនាទី ដើម្បីឱ្យអំបិលកាត់បន្ថយការហើមអញ្ចាញធ្មេញ និងរលាក ។
៣-ស្លឹកតែ ៖ ត្រាំស្លឹកតែ ជាមួយទឹកក្តៅ២០នាទី ហើយបៀមទឹកតែក្តៅឧណ្ឌៗ ពីព្រោះស្លឹកតែអាចកាត់បន្ថយការរលាក និងហើមអញ្ចាញធ្មេញ ។
៤-ម៉ាស្សា ៖ ការម៉ាស្សាអាចជួយកាត់បន្ថយការឈឺធ្មេញមួយរយៈ បន្ទាប់មក យកដុំទឹកកកតូចៗមកសង្កត់ និងដុសពីលើបរិវេណឈឺធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdHLRVDLUv0HEzjS4kVfXgV0IivBOso44RbibX_WC9BmiN6hejjVCu7YZjXZEPi6RaqHlaSDhWtArXLWPoRRtr3qxOu2SAdrIIDIc5OHklo5tEyxfOhnzMNrPKhc-t6IRHQD8mc9lfvGP06uSRpUVXo8Bi5mtEzt4PAN9qoY5JSF_lPtiAKEm7mI9swu7l/s1000/image_2024-12-18_09-04-46.png

៥-ផ្លាស្បៃរឿង ៖ ផ្កាស្បៃរឿង មានប្រយោជន៍ច្រើនក្រៅពីការតុបតែងលម្អ ។ ចូរយកផ្កាស្បៃរឿងក្រៀម៨ផ្កា ទៅស្ងោរជាមួយទឹក និងផឹកវាម្តងបន្តិចៗពេញមួយថ្ងៃ ដើម្បីកាត់បន្ថយការឈឺធ្មេញ និងបំបាត់ក្តៅក្នុងរាងកាយ ។
៦-ត្រកួន ៖ យកឫសត្រកួនស្រែមកបុកឱ្យហ្មត់ ហើយដាក់វាចូលក្នុងទឹក និងដួសឫសត្រកូនចេញ ។ បន្ទាប់មក លាយទឹកនេះជាមួយទឹកខ្មេះបន្តិច ហើយបៀម៥នាទី និងលាងមាត់ដោយទឹកស្អាតដើម្បីកាត់បន្ថយការឈឺធ្មេញ ។
៧-ប្រទាលកន្ទុយក្រពើ ៖ ហាន់ប្រទាលកន្ទុយក្រពើជាចំណិត និងយកទៅដាក់ក្នុងមាត់ត្រង់កន្លែងឈឺធ្មេញ ដើម្បីបំបាត់ការឈឺធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYSSKohMSjybZZJMYW9hAscmvdkM5LrFXBpLm4Y4U8neOzuffepSU9bMt6MOiEMH-cL9UrpDd4ahVF5SP1ksXMOUJ6MRNPj29rAENDyGUA0FYW0GafUDf_MyEOlusJZor1EbfgdQ8xZ9-V7ArumkhUdAH6T_Y3m4_-IdXmzhZFY96_a3k20VGAoZdnMp_X/s1080/image_2024-12-18_09-04-47.png

សរុបមក វិធីទាំងនេះគ្រាន់តែជួយកាត់បន្ថយការឈឺធ្មេញបានមួយរយៈប៉ុណ្ណោះដោយពុំចាំបាច់លេបថ្នាំ ហើយលោកអ្នកគួរតែទៅជួបទន្តពេទ្យដើម្បីប្រឹក្សាយោបល់ និងព្យាបាលការឈឺធ្មេញឱ្យជាសះស្បើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5pyT9aZvTlE34-V2CH0DhEXgWvwJHuGS1cF9mQTFDAbUayJLgZP1cYOakN59HXaZmCttvkFNMBm6d9LfxXLwVu9QVec9CiLlYrwkBjMabUm4ECZM-Jz4GxxX-6qp_-zaPmXT1gKLE4JIl_8oqezFbNjmELCRgG5bfm-ypHOcXAzVqjHuETRMi0X7iUAm7/s1177/image_2024-12-18_09-04-48%20(2).png