បច្ចុប្បន្នមនុស្សជាច្រើនតែងចំណាយលុយទិញផលិតផលដូចជាសេរ៉ូម ដើម្បីកាត់បន្ថយភាពចាស់ ការពារស្បែកពីពន្លឺព្រះអាទិត្យ ជួយឱ្យស្បែកសស្អាត និងមានសុខភាពល្អ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់អស់លុយច្រើន យើងមានវិធីសាស្ត្រងាយៗដើម្បីធ្វើសេរ៉ូមក្នុងផ្ទះ ជាមួយប្រសិទ្ធភាពខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij_fqmSCLWq9R50L89WW5aI-XSoRBvVp_0UxzlH1JklaWTYEX4TwSpWCekdTWHbaNeJnzeFJH2xYULOhEoTDxqesx7V5_VLA4JdLwAPfb2OdBH4C6I1MVOF94jjDAEc7531oUtvsZ1z9xB7HlosT2xDYhgFC8Kse27GdfLy9mkU1iSiBp4o0VM-mFHSXRl/s1000/photo_2024-12-17_16-47-22.jpg

ទីមួយគឺការធ្វើសេរ៉ូមពីជែល Aloe Vera៖ Aloe vera ត្រូវបានទទួលស្គាល់ថាជាផលិតផលថែរក្សាសម្រស់ដ៏ល្អបំផុតសម្រាប់ស្ត្រី ដោយសារវាមានលក្ខណៈសម្បត្តិនៃការផ្តល់សំណើម ជួយឱ្យស្បែករលោង និងកម្ចាត់ស្នាមជ្រួញបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ដូច្នេះដំបូងយើងត្រូវ យកជែលចេញពីស្លឹកប្រទាលកន្ទុយក្រពើស្រស់ ហើយកិនឱ្យម៉ត់រលោង រួចលាយជែលនេះជាមួយប្រេងលាបមុខដែលអ្នកចូលចិត្តដូចជាប្រេងអាល់ម៉ុន ពីរបីដំណក់ ដើម្បីបង្កើនអត្ថប្រយោជន៍នៃការផ្តល់សំណើមឱ្យស្បែក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbiUtkX-Y-ptPcj3Nav8p0_P-YS5DstMB8_WaHuUhyphenhyphenvnutW3Nm0N04Nxmr8w7w3mcFfEsWGrLpqW6JPPVcwrggjYJiZ90MnYYI84HAmrEJSTtXiMgIUm04nEGNcaZZJp9JlRNPatT0kI9fGc5Lu1I7yaHRpPsZx1pUqXN3qCQ3qguLz_1GBd7NXtYYh2Op/s1280/photo_2024-12-17_16-47-24%20(2).jpg

បន្ទាប់មកយកសេរ៉ូមដាក់ចូលក្នុងប្រអប់កញ្ចក់ ហើយទុកក្នុងទូទឹកកក ដើម្បីឱ្យវាត្រជាក់ពេលលាប។ នៅពេលអ្នកចាប់ផ្តើមលាប ចូលលាងសម្អាតមុខជាមួយទឹកត្រជាក់ជាមុនសិន ហើយលាបក្នុងបរិមាណតិចតួច និងប្រើមួយថ្ងៃពីរដង ដើម្បីបង្កើនជាតិទឹក ធ្វើឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhDCZ_T3fKhM12IcXUgX4A6v6FkQJOxfz8_KyIk0vM1LgeBg0y-FX6JZYB66snf1-LERPNai1VueErTZBvY90ILlX7E1tDJSJ4N3SyKgRd4wAtf_iNSskSFt054o2Rw0qmawITqc5m7Xd2BOG7ywhsMfwQ0Ury_GZ2rYKv3m6XYNO1UtuWf89p2YeLvGkm/s1280/photo_2024-12-17_16-47-24.jpg

រីឯវិធីទីពីរវិញនោះគឺការធ្វើសេរ៉ូមទឹកឃ្មុំ ជាមួយក្រូចឆ្មារ៖ ក្រូចឆ្មារមានផ្ទុកអាស៊ីតវីតាមីន C ជាច្រើនដែលជាសារធាតុចិញ្ចឹមជួយឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ វាមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការបំបាត់ស្នាមអុចខ្មៅ និងពង្រឹងស្បែកឱ្យភ្លឺថ្លាជាងមុន។ ចំណែកទឹកឃ្មុំវិញគឺជាសារធាតុផ្តល់សំណើមធម្មជាតិដែលអាចរក្សាសំណើមដល់ស្បែកជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbiUtkX-Y-ptPcj3Nav8p0_P-YS5DstMB8_WaHuUhyphenhyphenvnutW3Nm0N04Nxmr8w7w3mcFfEsWGrLpqW6JPPVcwrggjYJiZ90MnYYI84HAmrEJSTtXiMgIUm04nEGNcaZZJp9JlRNPatT0kI9fGc5Lu1I7yaHRpPsZx1pUqXN3qCQ3qguLz_1GBd7NXtYYh2Op/s1280/photo_2024-12-17_16-47-24%20(2).jpg

ហេតុនេះជាដំបូងអ្នកត្រូវលាយទឹកឃ្មុំសុទ្ធ និងទឹកក្រូចឆ្មារស្រស់ច្របាច់ក្នុងសមាមាត្រសមល្មម រហូតដល់វាចូលគ្នាល្អ បន្ទាប់មកបន្ថែមប្រេងផ្កាឡាវេនឌ័រពីរបីដំណក់ ដើម្បីឱ្យក្លិនក្រអូបស្រាល។ រួចផ្ទេរសេរ៉ូមនេះទៅដាក់ក្នុងប្រអប់កែវស្អាតមួយ ហើយទុកក្នុងកន្លែងត្រជាក់ងងឹត បន្ទាប់មកទៀតលាបស្រទាប់ស្តើងលើស្បែក ហើយទុកចោល ១០-១៥ នាទី រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច ដោយអ្នកត្រូវលាបជាប្រចាំ នោះអ្នកនឹងឃើញស្បែកភ្លឺថ្លា ទន់រលោង និងសជាងមុន៕