Home ព័ត៌មានអន្តរជាតិ វៀតណាមជំរុញឱ្យពលរដ្ឋខ្លួនប្រើប្រាស់រថយន្តអគ្គិសនី ដោយបានចំណាយប្រាក់សាងសង់ស្ថានីយសាកថ្មយ៉ាងច្រើន

វៀតណាមជំរុញឱ្យពលរដ្ឋខ្លួនប្រើប្រាស់រថយន្តអគ្គិសនី ដោយបានចំណាយប្រាក់សាងសង់ស្ថានីយសាកថ្មយ៉ាងច្រើន

71
0

ប្រទេសវៀតណាម ៖ សារព័ត៌មានវៀតណាមបានរាយការណ៍កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ថា វៀតណាមត្រូវការប្រាក់ជិត១ម៉ឺន៤ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍បណ្តាញស្ថានីយសាករថយន្តអគ្គិសនី ហើយរដ្ឋាភិបាលព្យាយាមជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីដើម្បីសម្រេចគោលដៅការដឹកជញ្ជូនពុំប៉ះពាល់បរិស្ថាន ។ វានឹងជួយជំរុញដល់សេដ្ឋកិច្ចវៀតណាម ជាពិសេស កាត់បន្ថយការនាំចូលប្រេងឥន្ធនៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1QT7hLidGmddWqGwAUTqfxCLp8-R-PSepyBcMXR1cdC4e-I17gkFNvNK0NPeez1TSTPvBSpWSeu8haWSq0sPb1XhDftOEIqRrQInC7p4mFyh-nBbe9evLjRLPHQZ6mnV5Z_3gsIjPx8DQ8TcMmrYLSG59W3QSMeP9c9lqmTCFPUPTNt03HjDNMbcWld9v/s1619/image_2024-12-17_14-01-15.png
ការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័សរបស់រថយន្តអគ្គិសនី និងការដឹកជញ្ជូនពុំប៉ះពាល់បរិស្ថាន នឹងជំរុញឱ្យតម្រូវការរថយន្តអគ្គិសនីកើនឡើងយ៉ាងខ្លាំង នាពេលឆាប់ៗ ។ វៀតណាមរំពឹងថា ចំនួនការលក់រថយន្តអគ្គិសនី ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ នឹងស្មើជាង២លាន៨សែនគ្រឿង ហើយចំនួននឹងកើនឡើងដល់៣លានគ្រឿង ចាប់ពីឆ្នាំ២០៣៦ ដល់ឆ្នាំ២០៥០ បើវៀតណាមបង្កើនស្ថានីយសាករថយន្តអគ្គិសនី ពីព្រោះស្ថានីយនេះមានតួនាទីសំខាន់ជួយឱ្យការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើង ជាពិសេស ក្រុមអ្នកទិញរថយន្តលើកដំបូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoelWf0xKSzCKu-FxIe8Pxff7OJ3VD0Cb1KNzVn8BO5-vXHjmAACPYeN0-Cain1R3sVqtBIWcRuxAvpgCvsheTB8Z1pZCLnm_NUwmsW5xFB0PbxhDDBIFryFC6YBkLq9aGxBjNoLIWaOtMCRn4xhwArDBwa5MQ3p8WH8t2PjQDFe6YKJZTGaQarx8YdTC6/s2560/image_2024-12-17_14-01-16.png

VinFast គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខរបស់វៀតណាម មិនត្រឹមតែជំរុញការប្រើប្រាស់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានលើកកម្ពស់និរន្តរភាពឧស្សាហកម្មរថយន្តអគ្គិសនីផងដែរ ។ ការសហការរវាងរដ្ឋាភិបាល និងផ្នែកឯកជន គឺជាគន្លឹះសំខាន់ក្នុងការទាក់ទាញការវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoEO_y2t4w64lxzTdxPOEHRQ0eh-fD9VWsRSNuxRFrMNefTwB75_hSPjt1Bj9CXIIU3vEuc9B4eqjl0BZwNAnjqUjZ1kiLtRBOVtEx0wwNzeBCRGkVs86huVASHl1CdEikEXPC7FmcITDTBvCqiXrPQycaGnUiyPtJbLK2yoDnuChYaCJ7H-qOz2aAt-s/s808/image_2024-12-17_14-01-19%20(2).png

ហេតុនេះ រដ្ឋាភិបាលវៀតណាមត្រូវតែកំណត់គោលនយោបាយច្បាស់លាស់មួយ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនឯកជននានាអាចចូលរួមចំណែកជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ហើយរដ្ឋាភិបាលនឹងសម្រេចគោលដៅការដឹកជញ្ជូនពុំប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9kJWb741e3_jufw5nVXTFAj6KFnMViazEOPgnFB1QEtJIOQ9k2r6EJGxy1xxgkyySH6h2A8atdg3DLf7eywg-WDWIhMePxunDZC_pPM8C22FDjGh-ipQQZ6-yickuQoa-oo5-c-kwZ0WaFWxeQyhk6LAhZolYXnGP5XOj8ttARKeWeO3gQT7aij5odNQJ/s900/image_2024-12-17_14-01-19.png

ការស្រាវជ្រាវកម្រិតអន្តរជាតិបង្ហាញថា ការបង្កើនស្ថានីយសាករថយន្តអគ្គិសនី គឺមានប្រសិទ្ធភាពជាងការឧបត្ថម្ភប្រាក់ទិញរថយន្តអគ្គិសនី រហូតដល់៦ដង ។ បើរដ្ឋាភិបាលវៀតណាមផ្តោតលើការបង្កើនចំនួនស្ថានីយសាកថ្ម គឺវៀតណាមនឹងក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើន ព្រមទាំងអាចកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ៕