កោះសង្សារ ជាដែនកោះមួយប្រៀបបានជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានចំងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZRpflm16tROJA4jumhqM2jltY6He1SaR_LbNv4Y_K0IZl92jV-v0Cv9eHwB0UEIIoYriPtAwNANdxo-4PN6F8OR-pGDhI7etBqbmQvj1slcWwM0nNPo9W5Vt6eSaO1l-_rGcpyzlIIgID65OaCyYTvKNeXLN3xm63yg_bY5pdLz3lCfr3udTmrh7j52FS/s2250/image_2024-12-17_15-05-13%20(2).png

ដើមឡើយកោះនេះ ត្រូវបានស្ត្រីជនជាតិអូស្រ្តាលី-ក្រិកម្នាក់ឈ្មោះ Melita Koulamdas ទិញនៅឆ្នាំ២០០៤ ក្នុងតម្លៃ១៥០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdtyWS6Yrjs1lpEtS2W2eL6y8_E99a9A6maglEhJ1HPH0w4OlUpTGkCzYimxOPVDG7Ew2uNgIqoXrlfa93I_rABBUUexNh845wz9eOaHSSKs9q2hgexX3hLoXXL6H_3s0IX-kbGkG8Fvpghj8vkvQwiRRuzAQGWvKKWpWOd_NOXVkdYr-EE6BXXjdf80gO/s1000/image_2024-12-17_15-05-16.png

កាលនោះ លោកស្រីបានធ្វើដំណើរតាមសមុទ្រកោះរ៉ុង ហើយប្រទះឃើញកោះដាច់ស្រយាលនេះ ស្រាប់តែប្រជានេសាទ ក៏បានសួរលោកស្រីថាមានចំណាប់ទិញកោះនេះដែរឬអត់។ មិនចាំយូរលោក ស្រីMelita Koulamdas ក៏បានយល់ព្រម និងបានធ្វើឯកសារទិញលក់ត្រឹមត្រូវក្នុងតម្លៃ១៥០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH_N99uc_FoZW0rgmLKQxwzdTtzy-okQZPESxJnyq8k0F_CFuAJY16UQZ0ZIq1ZForuHBvoub2K7KxGPzuq00i7ROtHtlgXKGuNYn6f791fGSXCqWBlC_EeQv5GMgm2yh9CwKy7Y2hPn4cMXgZK-5WUJM0a6_6JU02KHp029n3QtCtS8RfZLgg9obVtIM1/s1000/image_2024-12-17_15-05-16%20(2).png

ដំបូងឡើយ លោកស្រីមិនមានបំណងបង្កើតជារីសតកោះសង្សារនោះទេ ដោយកាលនោះនៅលើកោះសុទ្ធតែសម្រាម និងថ្មប៉ប្រះទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFS8REICDZcf2M-mGa_s4mrEx1nFV7zy5MAdyEynqxuCGeVyI10mF7OEFwCxuvFHUlu2UrcaHUCi5kz61bl3mAGi6a1Upu6VfS5yZEQXdq4JAwl2H0lDzu-j9WywYYZj3gZNfoOjhihiDPGdBoij2dCDG3bqpBNz_qjjs7Bui4-Kkw5tbu05CaBcW_AG-v/s1440/image_2024-12-17_15-05-18%20(2).png

ក្រោយមក រំលងបាន៨ឆ្នាំ នៅឆ្នាំ២០១២ លោកស្រីក៏មានគោលបំណង ចង់ផ្តល់ការងារដល់អ្នកភូមិ និងអភិរក្សកោះនេះ លោកស្រីក៏បានចាប់ផ្តើមវិនិយោគសាងសង់រីសត ដែលបច្ចុប្បន្ន កោះសង្សារបានក្លាយជាសណ្ឋាគារលំដាប់អភិជននៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKY8SV52_ojcItPYKplYUhgWM132tKAlKCcTWur-5_geFcQuW7wsQbEqES-tSdvAxGC7gc-RyjYtemIvGxtDtb12ipVa-5GFKB3UqfcqXZcBTT6KaoRb_xsZVt2ANppU4EOzqQAgXIxTjsP6GtL4nSDQ71i8mKUuV4lNUH-2SYc8b-deNicOcgB53avnVX/s1000/image_2024-12-17_15-05-18.png

គួរបញ្ជាក់ថា នៅលើកោះសង្សារ មានកោះតូចៗ២ គឺកោះអូន និងកោះបង ដែលមានស្ពានតភ្ជាប់គ្នាដោអាចដើរឆ្លងកាត់ទៅមកបាន៕