ថ្លែងក្នុងការបើកការដ្ឋានសាងសង់ទីក្រុង Mekong Key ស្ថិតនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានស្នើឱ្យផ្នែកឯកជន សិក្សាពីការសាងសង់ស្ពានតភ្ជាប់ពីក្រុងកោះនរា ទៅតំបន់អរិយក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlXOu3cU7xxBQCeQrKgBDAV8-DPdlrHsPNRDMwPR_I6UHI9vqUFX1CkkfFfhphbRhM1CL2GvNRKdGTaViPBCBd-6h6Rw3rBzO93OkpRawmMm8k0i-HqbU_7_KcAVrKthgXiI4VDFia-sgEnqZeeXedW6YfiEIF1ZZwtNn8IEVFcE_aNMheGYgiTXNUbHSP/s1280/image_2024-12-17_14-47-59%20(2).png

សម្តេចបានមានប្រសាសន៍ថា៖”ការសាងសង់ស្ពាន ឬផ្លូវក្រោមទឹក នឹងជួយសម្រួលការធ្វើដំណើរកាន់តែងាយស្រួល ហើយបើមានផ្លូវក្រោមទឹកតភ្ជាប់តំបន់ទាំងពីរ នឹងកាន់តែប្រសើរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzrp_k3PFkMxHjecJ9ZCqlcqlAnHy-MuRKZEqTYArtUQHjzoEIY3kXyQU61Fd7Lo6huEGOBjUszJsx1dQd55Kc1sHvfZJy-yGvEdU0mfo5EFz96rXyULhExC4q5Kvazs5k1qCYE3aJICcrtiTO4xCliWKzlEWZPlRnJGeXSm2W_96xBSuKao0nJjN6fcus/s1280/image_2024-12-17_14-47-59.png
សម្តេចធិបតីបានសង្កតថខ្ញុំបានឱ្យវិស័យឯកជនសិក្សា២ជំរើស ទាំងស្ពានខាងលើ និងក្រោមទឹក ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលឱ្យពលរដ្ឋ នៅថ្ងៃក្រោយអាចឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ទៅណាឆ្ងាយ ឬមួយក៏ឡើងទៅកោះនារា មានស្ពានកោះពេជ្រ ឡើងទៅដល់នោះស្រាប់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYbQYjd-BJas1tBkyPdWuaZfyTvf8OzO7dJeXQ2zBPTxJ0tFXyTVRTGT2ScsI10TtjBbUgSeYlHh1IPPB186ddBakF5StzxDUIpc6-ddqNkuQPw4Uv7tqM71DgZIgqwj_IeyyUYIq_wnFvrKOh2h1K-9VWts9oMNu4evap1eqYJGzVMuFKWaNErT_lQ3d/s1280/image_2024-12-17_14-48-00.png

គួរបញ្ជាក់ថា ទីក្រុងរណបថ្មី តំបន់អរិយក្សត្រ លាតសន្ធឹងលើផ្ទៃដី១៨០ហិកតា ក្រោមការបោះទុនវិនិយោគរបស់ក្រុមហ៊ុន ឃុន សៀ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVU34ovJ9JmABIzj6TMrlNiOY01BiAArspE0NCGoorPdTtipKjC07O4uQ6ZvMxdODQDckMcsgyXxg-0Gm9xJnPFJnTMcFF8Vewrjl0nZyHn4pgXMbF5J48_9A6ypQeeRJK4PkHneZOFSa4jqsP3vu8vMxEZzU5IQDSe9wTxKx6lQQ1nxCQpfwr5PrlXJqh/s1280/image_2024-12-17_14-48-01.png