ឈឺខ្នងមិនត្រឹមតែកើតឡើងចំពោះមនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកើតមានចំពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យផងដែរ។ ជារឿយៗវាបណ្តាលឱ្យមិនស្រួល និងប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ជាពិសេសការងារចំនួន ៤ នេះគឺមានហានិភ័យខ្ពស់បំផុតនៃការឈឺខ្នង ដែលការឈឺខ្នងញឹកញាប់អាចបណ្តាលឱ្យកងខ្នងនៅពេលចាស់ ឬប្រឈមជំងឺពុកឆ្អឹងជាដើម។
១.កម្មករសំណង់៖ ការងារសំណង់ពាក់ព័ន្ធនឹងការលើកទម្ងន់ និងការប្រឹងប្រែងរាងកាយ ដែលជារឿយៗនាំឱ្យមានបញ្ហាឈឺខ្នង។ ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកគួរតែអនុវត្តបច្ចេកទេសលើកឱ្យបានត្រឹមត្រូវ ដោយពត់ជង្គង់របស់អ្នកជំនួសឱ្យចង្កេះ។ អ្នកអាចការពារឆ្អឹងខ្នងរបស់អ្នកពីការរងរបួសដែលមិនចាំបាច់ ពិចារណាប្រើរបស់របរដូចជាស្បែកជើងជំនួយ ឬខ្សែក្រវ៉ាត់ឧបករណ៍ដែលជួយទ្រទ្រង់ផ្នែកខាងក្រោមនៃខ្នង។ ប្រសិនបើនិយោជករបស់អ្នកមិនផ្តល់ឧបករណ៍ទាំងនេះទេ ពិចារណាទិញវាដោយខ្លួនឯង ដោយសារតែអ្នកមានខ្នងតែមួយ ហើយអ្នកនឹងត្រូវរក្សាវាឱ្យស្ថិតនៅក្នុងលក្ខខណ្ឌកំពូលពេញមួយជីវិតរបស់អ្នក។

២.គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ៖ អាជីពជាគិលានុបដ្ឋាយិកា និងអ្នកជំនាញថែទាំសុខភាពផ្សេងទៀតតម្រូវឱ្យពួកគេលើក និងផ្លាស់ទីអ្នកជំងឺជាញឹកញាប់។ ដើម្បីការពាររបួសខ្នង អ្នកគួររៀនប្រើមេកានិករាងកាយឱ្យបានត្រឹមត្រូវពេលជួយអ្នកជំងឺ និងសហការជាមួយមិត្តរួមការងារ ដើម្បីទទួលបានជំនួយក្នុងពេលបំពេញការងារដែលត្រូវការ ដូច្នេះអ្នកជំងឺមិនគួរត្រូវបានលើកតែម្នាក់ឯងទេ។ យោងតាមការស្រាវជ្រាវ គិលានុបដ្ឋាយិកាជាច្រើនមានបញ្ហាឆ្អឹងខ្នង ដោយសារពួកគេមិនប្រើឧបករណ៍ដើម្បីលើកអ្នកជំងឺ ឬសុំជំនួយពីមិត្តរួមការងារ ក្នុងករណីខ្លះបុគ្គលិកពេទ្យអាចត្រូវការវះកាត់ដើម្បីកែបញ្ហាឆ្អឹងខ្នងទៀតផង។
.png)
៣.បុគ្គលិកការិយាល័យ៖ អាចនិយាយបានថានេះជាការងារដែលមានហានិភ័យខ្ពស់បំផុតនៃការឈឺខ្នង ក៏ព្រោះតែការអង្គុយយូរនាំឱ្យមានឥរិយាបថមិនត្រឹមត្រូវ ដូច្នេះអ្នកគួរសម្រាកខ្លះ ឬក្រោកឈរដើរជុំវិញទើបជាការប្រសើរ។ 
៤.បុគ្គលិកសំអាត៖ បុគ្គលិកសម្អាត ជាពិសេសអ្នកដែលត្រូវបូមធូលី ជូតកំរាលឥដ្ឋ ឬពត់ខ្លួនដើម្បីសម្អាតកន្លែងផ្សេងៗ វាអាចមានហានិភ័យខ្ពស់នៃការរងរបួសខ្នង និងភាពមិនស្រួល។ ការថែរក្សាឥរិយាបថត្រឹមត្រូវខណៈពេលដែលការសម្អាតគឺមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលបូមធូលីឬជូតកំរាលឥដ្ឋ អ្នកគួរតែព្យាយាមរក្សាខ្នងរបស់អ្នកឱ្យត្រង់ នៅពេលដែលអ្នកត្រូវឱនខ្នង យល់ល្អគួរលត់ជង្គង់បន្តិចដើម្បីការពារការឈឺខ្នង៕.png)










