Home ព័ត៌មានអន្តរជាតិ ចំនួនពលរដ្ឋបារាំងស្លា.ប់ ដោយសារខ្យល់ព្យុះនឹងកើនឡើងដល់រាប់ពាន់នាក់

ចំនួនពលរដ្ឋបារាំងស្លា.ប់ ដោយសារខ្យល់ព្យុះនឹងកើនឡើងដល់រាប់ពាន់នាក់

60
0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីក្រសួងមហាផ្ទៃបារាំងប្រកាសថា អាចមានពលរដ្ឋរាប់ពាន់នាក់បាត់ប.ង់ ជីវិតដោយសារខ្យល់ព្យុះស៊ីក្លូនឈ្មោះ «Chido» ដែលមានកម្លាំងបំផុតបោកបក់មកលើកោះ Mayotte របស់បារាំង ក្នុងរយៈពេលជិត១០០ឆ្នាំកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZO-rynJLNAS1E1WkgTCQavv4Y29cfGlVZnhaUnnE6oEMo4kL0GjvnYDd2g_gF7-LF4Ru32CENhb-dOdOBJoQhuRWwbBcxbPRK0T1kmXayxCj4uR-GxmPNnwMmR3WExhDa-HAOEVJZg9DPpaWsUOsFxAIaCx0ibfjcAcwsla_acbTK_PhbFXZOL4wB7gnC/s2000/image_2024-12-16_11-05-23.png

មន្ត្រីឧតុនិយមឱ្យដឹងថា ខ្យល់ព្យុះនេះបានបក់មកលើកោះ Mayotte កាលពីយប់ថ្ងៃទី១៥ ខែធ្នូ កន្លងមក ដែលមានកម្លាំងស្មើជាង២០០គីឡូម៉ែត្រក្នុង១ម៉ោង ។ ខ្យល់ព្យុះនេះបណ្តាលឱ្យខូចខាតផ្ទះសម្បែងពលរដ្ឋ, អគារ និងមន្ទីរពេទ្យមួយកន្លែង ហើយជាខ្យល់ព្យុះមានកម្លាំងខ្លាំងបំផុតដែលបោកមកលើកោះក្នុងរយៈពេលជាង៩០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArEzSjwt0s5o-2ewFFiwp7UsI370fVBm7NuKuYGk61UsURe2Acqx23HdfF0LExZqnLs2xLWvCBxBA1y8pH7UAoDb04celJuqewNvw6IeA1p4zUrLYaNYA9dGvdJCZEoeIboTMoaIb026pgLVmePpJ_4aeqWWyyjr4b8VWUq5yQPpRvaYSkiWHsdANjfVf/s1200/image_2024-12-16_11-05-24.png

ពលរដ្ឋម្នាក់បាននិយាយមកកាន់សារព័ត៌មាន Reuters ថា ៖ «ពួកយើងកំពុងជួបប្រទះនឹងសោកនាដកម្ម ហើយមានអារម្មណ៍ដូចស្ថិតក្នុងហេតុការណ៍ក្រោយសង្គ្រាមនុយក្លេអ៊ែរ ក្រោយពីបានឃើញខ្យល់ព្យុះបំផ្លាញលំនៅឋានអស់ជាច្រើនខ្នង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvhKKiQrU9tdebfnmtk2N6Ls55uoX7Icj2ieuLWSv2dNW8ajy3vS_ECNkeXdMvQLe_-CEt1ZKKray6SHd7sDS5JKd8QZ-6BigSwmAssQrEuP4ageghv7KocTAbvdNov0s44G2v0s6TdWlSgrCD6T6lSkicjEf0wNAPYtRVp1YFK0Bda8pPp659kiYpkXi-/s1400/image_2024-12-16_11-05-25.png

តាមរូបភាពថតពីលើអាកាស គេបានឃើញផ្ទះពលរដ្ឋរាប់ពាន់ខ្នងបាក់ខ្ចាត់ខ្ចាយនៅប្រជុំកោះ Mayotte ជាកន្លែងប្រមូលផ្តុំរបស់ជនភៀសខ្លួនខុសច្បាប់ ដែលធ្វើដំណើរមកពីកោះ Comoros នៅក្បែរនោះ ។ អាជ្ញាធរមូលដ្ឋានពិបាករាប់ចំនួនពលរដ្ឋស្លាប់ដោយសារខ្យល់ព្យុះ និងបារម្ភពីការខ្វះខាតអាហារ, ទឹក និងថ្នាំពេទ្យ ពីព្រោះកោះ Mayotte ជាទឹកដីរបស់មូស្លីម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIXFWrNWcuQKHhM2wIEOMdE80Z_rqWLkrWMp9ryOo8wiRd7PqR11VtQWBe0Bh-9f10XjE6cH_EnA8O0klKyPcR9xTlgidsmdJUseVgW37MMr7GMQR7OBw9iuerF9mWt61Ls8HN_lK6xPGPACgeGnlZPQ7iGYZ-XPc9bjO2U8R3vZSs8089_rpxfJqaDtb7/s1100/image_2024-12-16_11-05-27.png
ប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្លែងថា ៖ «ខ្ញុំសូមចូលរួមសោកស្តាយទៅកាន់បងប្អូនជនរួមជាតិរបស់យើងរស់នៅកោះ Mayotte ដែលបានឆ្លងកាត់ពេលវេលាដ៏អាក្រក់បំផុត ហើយពលរដ្ឋខ្លះបានបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងជីវិត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5MDfkhbUrYPtUVUSk9aHdegr4d2i-ft6B4GxCEQkTCJxpzJpEXV8z_EGGA6rYIgFpFfsd8CesIecQzmgNsJxLXnhxDp8Dvw-XL4VFR18_mNyIzzWjC8Xiu-V5FOorqNJwnclTfhJXFlwOwhRVu4O0dW7ZyIZjK1QRhTEnC_cKb7GI-XgZHfEotXi0cM6z/s2270/image_2024-12-16_11-06-38.png

រយៈពេលជាច្រើនឆ្នាំមកនេះ ពលរដ្ឋរាប់ម៉ឺននាក់បានព្យាយាមធ្វើដំណើរពីកោះ Comoros ស្ថិតនៅឆ្នេរសមុទ្រអាហ្វ្រិកខាងកើត មកកាន់កោះ Mayotte ដោយសារការរស់នៅលើកោះនេះល្អប្រសើរជាង និងទទួលបានប្រាក់ឧបត្ថម្ភផ្នែកសង្គមពីបារាំង ។ ក្រសួងមហាផ្ទៃទទួលស្គាល់ថា បច្ចុប្បន្ន មានមនុស្សជាង១ម៉ឺននាក់បានមករស់នៅលើកោះ Mayotte ដោយខុសច្បាប់ ឬគ្មានឯកសារស្នាក់នៅ ៕