Home ព័ត៌មានអន្តរជាតិ អ្នកជំនាញព្រួយបារម្ភអំពីនិន្នាការ “Mukbang” កាន់តែកើនឡើង

អ្នកជំនាញព្រួយបារម្ភអំពីនិន្នាការ “Mukbang” កាន់តែកើនឡើង

97
0

ពាក្យ “Mukbang” គឺជាភាសាកូរ៉េមានន័យថា “ការបរិភោគ” ដោយជាទូទៅវីដេអូ Mukbang បង្ហាញពីមនុស្សម្នាក់ដែលថតខ្លួនឯងញ៉ាំអាហារច្រើនក្នុងពេលតែមួយ នៅពេលដែលវីដេអូនេះមានអ្នកមើលច្រើន និងកាន់តែកើនឡើងខ្លាំង ធ្វើឱ្យអ្នកជំនាញអាហារូបត្ថម្ភមានការព្រួយបារម្ភអំពីឥទ្ធិពលអវិជ្ជមាននៃនិន្នាការមកលើអ្នកមើល។ នេះបើយោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ Grace Derocha នៅរដ្ឋ Michigan សហរដ្ឋអាមេរិក បាននិយាយថា ការផលិតវីដេអូញ៉ាំច្រើនក្នុងពេលតែមួយ គឺមិនមានប្រយោជន៍នោះទេ វាជាវីដេអូមិនមានសុខភាពល្អ ដែលបង្ហាញពីមនុស្សម្នាក់ញ៉ាំច្រើនក្នុងរយៈពេលខ្លី ឬញ៉ាំអាហារហឹរខ្លាំង ដែលអាចបង្កគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA7AmptScskHdsLERyRU2kWMFq5NoCumuyyCjIJCT85-cGSPqHZFq-64n4WJmS1jaQylxuR2dwNd0puIRnay01NRVoBcNuzi52GZlyJv-O6PBXaNyj56uyW6cnFuUvn8yW5PBZN3YUS07b5JM-HlqhP0GlMJQHw_tOBy1ANrE-1cnvz2hKL7Um9E8O7fUs/s1201/image_2024-12-16_09-57-03.png

លើសពីនេះវាក៏ជះឥទ្ធិពលអវិជ្ជមានមកលើអ្នកទស្សនា ធ្វើឱ្យអ្នកទស្សនាត្រាប់តាម ដោយពួកគេទៅទិញអាហារប្លែកៗជាច្រើន ដែលសម្បូរទៅដោយខ្លាញ់ និងជាអាហារកែច្នៃ មកបរិភោគបណ្តាលឱ្យខូចសុខភាពរាងកាយ ជាហេតុធ្វើឱ្យមនុស្សទូទាំងពិភពលោកប្រឈមនឹងជំងឺធាត់ ឬមហារីកជាដើម។ យោងតាមការសិក្សាខែមករាឆ្នាំ ២០២០ បានឱ្យដឹងថា វីដេអូ mukbang ជាង ៥,០០០ នៅលើ YouTube សុទ្ធតែជាវីដេអូដែលមានប្រយោជន៍តិចបំផុត ប៉ុន្តែមានអ្នកមើលច្រើនបំផុតទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJEPTlqA175W2wzTgpnNdpdNyJ3H8JRRxB9P0lKEE-l9OhtrD58sgcLCVlblsCTpwFndxD-FXwGFu5j3ajC13fbfbYHJvUx1bGOHWB6PTPxc_XsBQ02OkXTB3Q0LLylXfnUa5CQUKbPrmvlP5ujYEuY3A9qyIR3xiIiftrS7kHFqL5M6sCi-BsavrueGG/s1000/image_2024-12-16_09-57-04%20(2).png

អ្នកនាំពាក្យ Derocha នៃ Academy of Nutrition and Dietetics (USA) បារម្ភថា បច្ចុប្បន្ននិន្នាការ “Mukbang” កាន់តែកើនឡើង អាចលើកទឹកចិត្តអ្នកមើលមួយចំនួនឱ្យញ៉ាំច្រើន ជៀសវាងអាហារមួយចំនួន ឬមិនញ៉ាំសារធាតុចិញ្ចឹមផ្សេងៗដែលរាងកាយរបស់ពួកគេត្រូវការ។ អ្នកជំនាញខាងអាហាររូបត្ថម្ភដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា អ្នកស្រី Suzanne Fisher ក៏បាននិយាយដែរថា ជាទូទៅអ្នកផលិតមាតិការ “Mukbang” ពួកគេមិនញ៉ាំច្រើនដូចនៅក្នុងកាមេរ៉ានោះទេ កាលដែលគេថតវីដេអូញ៉ាំច្រើនក្នុងពេលតែមួយភាគច្រើនគឺជាវីដេអូកាត់តប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglhyphenhyphenEHSUThSt0ZhkUcNPiMq7sYJDx_9ev9XaWwfM2GgymiA1r9aUliRM6g0Lhpf9kXQaD_eLifPVmBIKp9XK_Jp4f8xcQD6dqq1fFYEdmwsI3umYKMIIdfRDPjPg-5Jztd4RVTCIq0B5VwsMeoyCZkBUz4gXFDKX9SR229QCK-zyYJaYl0rWlgtMefejAk/s1280/image_2024-12-16_09-57-04%20(3).png

ទោះជាយ៉ាងណាអ្នកទស្សនាមិនដឹង តែងតែគិតថាអ្នកផលិតវីដេអូទាំងនោះញ៉ាំច្រើនពិតមែន ធ្វើឱ្យពួកគេឃ្លានតាមហើយក៏ទិញអាហារមិនល្អមកញ៉ាំ បណ្តាលឱ្យខូចសុខភាព។ ហេតុនេះអ្នកជំនាញផ្នែកអាហារូបត្ថម្ភសង្ឃឹមថា អ្នកផលិតមាតិការ “Mukbang” គួរកាត់បន្ថយដោយប្តូរមកផលិតមាតិការណាដែលមានប្រយោជន៍ផ្សេងទៀតដូចជា ចែករំលែកចំណេះដឹងទូទៅដល់អ្នកទស្សនា Makeup ធ្វើម្ហូបដែលមានសុខភាពល្អ ឬវីដេអូបែបកំប្លែងកម្សាន្តអារម្មណ៍ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEhdoFpr8MDN3BotTcG0YjL0fX_VGY5Kb5JU4jL2lql2pEt2VDWLO-TBOpu-9KeRAqyDbIgqh5F37T_mdKlvkMFslQRGLGv0WV651BnEfWW38uf9P44feguQHjYRlQyRG-2Nq10UytJJ1BtMuRXdMqiwq9VUHmgpYzefyekXYZrpYGg6Jnt8X2qncroenE/s900/image_2024-12-16_09-57-04.png