តារាសម្តែងជួរមុខរបស់កូរ៉េគឺ Kim Yoo Jung តែងតែមានរូបសម្រស់ស្រស់ស្អាត និងរាងកាយមានតុល្យភាព ដោយសារតែនាងរក្សាទម្លាប់ញ៉ាំអាហារត្រឹមត្រូវ ក៏ដូចជាហាត់ប្រាណទៀងទាត់ ដើម្បីរក្សារាងស្លីម និងចង្កេះតូចស្តើង។ តារារូបនេះបានប្រឡូកចូលសិល្បៈដំបូងតាំងពីអាយុ ៥ ឆ្នាំមកម្លេះ ហើយរហូតមកដល់ពេលនេះនាងបានក្លាយជាតួឯកស្រីក្នុងរឿងជាច្រើនដូចជា My Demon, 20th Century Girl, Backstreet Rookie និងជាច្រើនរឿងទៀត។ ដូច្នេះនៅក្នុងអត្ថបទនេះនឹងនាំប្រិយមិត្តមកដឹងពីវិធីសាស្ត្រថែរក្សារាងឱ្យស្លីមដូច Kim Yoo Jung៖
១.បរិភោគគុយទាវជំនួសបាយ៖ តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះតែងតែបរិភោគគុយទាវជំនួសបាយសជានិច្ច ដោយសារគុយទាវមានកាឡូរីទាប និងសម្បូរទៅដោយជាតិសរសៃ ដែលអនុញ្ញាតឱ្យ glucomannan ferment បង្កើតជាអាស៊ីតខ្លាញ់ បញ្ចេញអរម៉ូន satiety ជួយកាត់បន្ថយចំណង់អាហារ។.png)
២.បរិភោគអាហារបីពេល៖ តួឯករឿង My Demon តែងរក្សាអាហារបីពេលជាមួយនឹងអាហាររូបត្ថម្ភមានតុល្យភាព។ នៅក្នុងរបបអាហារ ៣ ពេលរបស់នាងគឺមិនដែលរំលង គ្រាប់ធញ្ញជាតិ ទ្រូងមាន់ និងត្រីឡើយ ព្រោះអាហារទាំងនេះជួយឱ្យនាងមានរាងកាយមាំមួន សុខភាពល្អ ជាពិសេសគឺរក្សារាងរបស់នាងឱ្យស្វែលជានិច្ច។ អាហារទាំងនេះគឺមានជាតិខ្លាញ់តិចតួចបំផុត គាំទ្រដល់ការបង្កើតឡើងវិញ និងការស្តារជាលិកាសាច់ដុំ ការលូតលាស់សាច់ដុំ និងកំណត់ការប្រមូលផ្តុំជាតិខ្លាញ់។
៣.ធ្វើលំហាត់ប្រាណ pilates៖ កីឡានេះត្រូវបានជ្រើសរើសដោយសិល្បករកូរ៉េជាច្រើនដូចជា Son Ye Jin, Ji Soo, Jennie … ដើម្បីរក្សារាង។ Pilates ជួយបង្កើនភាពបត់បែន និងកម្លាំងរបស់រាងកាយ ធ្វើឱ្យប្រសើរឡើងនូវសុខភាពល្អ និងជួយធ្វើឱ្យរាងកាយមានភាពរឹងមាំ។ លើសពីនេះ Kim Yoo Jung ក៏តែងតែដើរ និងរត់ហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ ដើម្បីរក្សារាងរបស់នាងឱ្យនៅថេររហូត៕










