ជារៀងរាល់ថ្ងៃ តម្រង់នោមយើងត្រូវធ្វើការជាបន្តបន្តាប់ដើម្បីបំពេញទំនួលខុសត្រូវរបស់ពួកគេក្នុងការយកកាកសំណល់មេតាប៉ូលីស អាស៊ីត និងសារធាតុរាវលើសចេញពីរាងកាយ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានទម្លាប់មួយចំនួននេះ អាចបណ្តាលឱ្យអ្នកខូចតម្រង់នោមដោយមិនដឹងខ្លួន និងបង្កឱ្យមានជំងឺតម្រងនោម ដែលអ្នកត្រូវយកចិត្តទុកដាក់ជាពិសេស។

១.ផឹកទឹកមិនគ្រប់គ្រាន់៖ ពិតណាស់ការផឹកទឹកតិចពេកត្រឹមតែកន្លះលីត្រ ឬមួយលីត្រក្នុងមួយថ្ងៃអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមបានយ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកគួរកែប្រែទម្លាប់នេះចេញ ដោយព្យាយាមផឹកទឹកឱ្យបានច្រើន ឬ ២ លីត្រក្នុងមួយថ្ងៃទើបជាការល្អ ព្រោះវានឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរួមទាំងអត្ថប្រយោជន៍តម្រងនោមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9EnzwOapr8j5tsBDwgosZdM59k1qvNUCc0Dh7HHStRapO9EVWWLoxstA-lxB2Ha3xWCZ2sDTMPZhyphenhyphenkHdVCn7TXv1hOJ9uudXbpWa3wlI8DGOEWhChol2LEEmG_5iyNSme_2RAdbN3HD8CaLLRE5HOtgmc4R22ZxaVQiSJW-Kzi_IyTCDxWpxTYnfMi_SB/s800/image_2024-12-16_09-01-30.png

២.បរិភោគជាតិស្ករច្រើនពេក៖ ដូចដែលយើងដឹងស្រាប់ហើយ ការទទួលទានជាតិស្ករច្រើនពេកអាចនាំឱ្យយើងធាត់ ដែលនាំឱ្យមានហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងនាំឱ្យកើតជំងឺតម្រងនោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyAMp5oNFyNspNLYY0ok8YQXgPhoyueWtWToPf2LrerVKo0w4eukKskWnFlB8-6afMmx1HovjOl_571zy4tjAGR_DfVJskt260cVxZHTQQHpnUYGLN-5uzupCQk4SmYQuj4FgJ22JEma3m2AikMcVE_uL-_i8Mea8U80qojzndVH1dsGoKRorvlRNyIChyphenhyphen/s1254/image_2024-12-16_09-01-30%20(2).png
៣.ញ៉ាំជាតិអាកុលច្រើនពេក៖ យោងតាមការសិក្សាប្រសិនបើអ្នកផឹកស្រាលើសពី ៤ កែវក្នុងមួយថ្ងៃ នឹងធ្វើឱ្យអ្នកប្រឈមជាមួយជំងឺតម្រងនោមរ៉ាំរ៉ៃ ក្រៅពីនេះស្រាក៏ប៉ះពាល់ដល់សម្ពាធឈាម ជំងឺបេះដូង ជំងឺថ្លើម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក និងបង្កឱ្យមានជំងឺគ្រោះថ្នាក់ជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJu7SNVXezmUUl9reilzuJ9k9bXxhvdnsy9l75D1AaKp1r4v-_l56lUUKunSD8IkOoeGSxM0fVbPM5H9otQDhcB0XqaF3kPAgFI5kDq6pJvOm20c6QgSP8Z8BE3tx1T5OQ6yUyJfntDGfBmbAzCwJzaPMmWwRq2IbwA26E_TvkNSGP3XBTTJIPeFqm5lV/s1024/image_2024-12-16_09-01-30%20(3).png

៤.គេងមិនគ្រប់គ្រាន់៖ អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Brigham and Women’s Hospital ក្នុងទីក្រុង Boston បានពិនិត្យមើលទម្លាប់នៃការគេងរបស់ស្ត្រីដែលបានចូលរួមក្នុងការសិក្សា ហើយបានរកឃើញថាអ្នកដែលគេងតិចពេកអាចជួបប្រទះនឹងការថយចុះមុខងារតម្រងនោមលឿនជាងអ្នកដែលបានគេងគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZFK-mDSbNH4couch-ToXzN48_5rRhD0KVOkDFWxGganxM-rZYWfkk0jCXvcEgQ5DxaZvIz7MWUmZhqoP3QADymJUo3O1pEum4UapvhPlcngX7n3-NRoo9TyCIBsMUT4m1WtaDlwwljOtbNKxO7c-2ndV5s3gk2eOBmByi_gqdPnciwVSfFBiMxfI_tOfr/s3000/image_2024-12-16_09-01-31.png

៥.បរិភោគអាហារកែច្នៃច្រើនពេក៖ ការទទួលទានអាហារកែច្នៃអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ព្រោះអាហារទាំងនេះមានអំបិល និងផូស្វ័រច្រើន ដែលជាកត្តាបង្កើនហានិភ័យនៃជំងឺតម្រងនោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSGK86klwV2Jz69AXXZ9-WIy_8jQyInAuqL7vqwps1Q7K1rLOpovhwpZ-I6vlK_lphmxnnFLwFCirV73PCVD11CgHYMtlsQFnQbNroBDLMovnutirEf_9Il23DeTWGA6V4hfEprEZRtuhedUmWrm5KGbIbzSxSXqdiTQtv0J5dB39RWOIO0DuIdkecK21A/s1200/image_2024-12-16_09-01-33.png
៦.ប្រើប្រាស់ថ្នាំច្រើនពេក៖ មនុស្សជាច្រើនតែងតែមានទម្លាប់ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដើម្បីដោះស្រាយបញ្ហាឈឺក្បាល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកប្រើថ្នាំនេះញឹកញាប់ពេក ឬប្រើខុសអាចបង្កឱ្យមានគ្រោះថ្នាក់ដល់តម្រងនោម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWMnGNgpdUhqV1LKDMPSTI8ZUqT5HLz0cDxuB17fBnAdAgwdFlpjZzIWiWWBQpi1b2tB6nluqzoz3hKCG_Ug_lMQsqfm_lImztp0POwVMYLMGyROgtL8X6eonFn5uyqr-MqQeypAl5DLdhcf4xHvE_zb3SwfgjdgnSkmSBsaykefzO7ujm7wHTAA089S4/s750/image_2024-12-16_09-01-33%20(2).png

៧.ញ៉ាំជាតិប្រៃច្រើនពេក៖ អាហារដែលមានជាតិប្រៃខ្ពស់អាចបង្កើនសម្ពាធឈាម និងប៉ះពាល់ដល់មុខងារតម្រងនោម។ យោងតាមអ្នកជំនាញ ការញ៉ាំជាតិប្រៃច្រើន ប៉ះពាល់ដោយផ្ទាល់ដល់តម្រងនោម បណ្តាលឱ្យសសៃជាលិការីកធំ ជាហេតុធ្វើឱ្យលោកអ្នកមានជំងឺតម្រងនោមដោយមិនដឹងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQZwMymJqBoIEQkuftUNmDw6QpaBzrgjLBJTb9HHkX1SNbEIkNDX0aUP4mREjkkJjiWlKi6p99nDjVny92rE88LCbQUR5qh2C-ODGatZPUOqgOE2jZTm2ej6tcyOoltXKtjHxbtR-ftdLrb7jof_TZI-g_-qCiBbFmUNWx1k3tDGVqVU2LzUEmM7WXeMf9/s1410/image_2024-12-16_09-01-33%20(3).png
៨.ញាំប្រូតេអ៊ីនច្រើនពេក៖ ប្រូតេអ៊ីនអាចបណ្តាលឱ្យកម្រិតអាស៊ីតក្នុងឈាមកើនឡើង បណ្តាលឱ្យមានអាស៊ីតមេតាប៉ូលីស ដែលជាស្ថានភាពតម្រងនោមមិនអាចយកអាស៊ីតចេញ ជាហេតុនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សរីរាង្គនៃរាងកាយ៕