តារាចម្រៀង ចិត្ត កញ្ចនា បានតំណាងប្រទេសកម្ពុជាជាថ្មីចូលរួមក្នុងកម្មវិធី KOREA MUSIC FESTIVAL 2024 ROUND in Laos ដែលក្នុងនោះមានតារាចម្រៀងល្បីឈ្មោះ BamBam សមាជិក GOT7 ចូលរួមក្នុងកម្មវិធីក្នុងនាមជាពិធីករ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ចិត្ត កញ្ចនា បានច្រៀងបទចម្រៀងជាភាសាខ្មែរ ថែមទាំងច្រៀងលាយជាភាសាឡាវបានយ៉ាងល្អគួរឱ្យសរសើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcp-VNX8Y_xWF3delbOW95ZCl2-9b-W3PVNuezkIMojpEmpF_pDRVKvK4-WWXykItFEvutRSWlkumecb8ARqyqADAYVPl6rBb0ug73XuebQyvT_TUCyAetQk6rqkOepbH7SKqYSJzIkBwb_WkVnDLjAdSQNKbIZq18FcDmD7LAyxyU1UEpafWN0ZEqSmJQ/s1110/image_2024-12-14_09-18-46.png
គេចាំបានថាកាលពីខែសីហា តារាចម្រៀង ចិត្ត កញ្ចានា បានធ្វើឱ្យប្រជាជនខ្មែររួមទាំងប្រជាជនកូរ៉េផងភ្ញាក់ផ្អើលមិនតិចនោះទេនៅមាននាងចូលរួមកម្មវិធីមហោស្រពអន្តរជាតិ Round Festival នៅប្រទេសកូរ៉េមិនត្រឹមតែបកស្រាយបទចម្រៀងជាភាសាជាតិរបស់ខ្លួន តារាចម្រៀងរូបនេះបានច្រៀងលាយទាំងភាសាកូរ៉េថែមទៀតទៅលើបទ «កម្លាំងចិត្ត» ដើម្បីឱ្យប្រជាជនកូរ៉េបានយល់ពីអត្ថន័យបទចម្រៀងរបស់ខ្លួនធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោកងរំពង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiQ3xXTiMZ9CJ_VKR_Q0_1ZorrR3L7OLOFR4DaZkO4tPeFTQavL3oFI7CgD82bfqLsIWwMsWVqdkPlbfdvCmzWZfYCxhb8TAZkQxWMHIJ7syyKwk-dnFIlCgBCZQfdfcQMDD9de11CRc46jFiCLpF1gMTSw0nPVvRJY3rDkzJyACdKBvATURQEJEX3oUIJ/s2048/image_2024-12-14_09-18-47.png

មិនយូរប៉ុន្មាន តារាចម្រៀងរូបនេះបានលេចមុខតំណាងកម្ពុជាជាថ្មីដែលមានការចាក់ផ្សាយនៅលើឆាណែលយូធូប KBS world នៅថ្ងៃទី១៣ ធ្នូ ក្នុងកម្មវិធី KOREA MUSIC FESTIVAL 2024 ROUND in Laos សម្រាប់ខួបលើកទី៣៥នៃទំនាក់ទំនងអាស៊ាន កូរ៉េ ខណៈមានតារាចម្រៀង BamBam សមាជិក GOT7 ធ្វើជាពិធីករកិត្តិយសក្នុងកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-gDb90UHdnM-9Z1Wno9cVGDdn6HgytizYtOrHGBuoDNFzXSr9sNy8XMmLAaJsleetzLdq-WphBLCk1Gm3QOnDdxMyCPVG8b2BGW9ne0KgqQEzPg4ueqKYVIMDDB0IBnbXZzyH_eixcgxOWPWypEUrsd_LXICQa7o6sZMp7bzdiGNlswONZs5hiJsTK1X5/s1800/image_2024-12-14_09-18-48.png

ការចូលរួមជាថ្មីរបស់ កញ្ចនា អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលម្តងទៀតព្រោះតែតារាចម្រៀងរូបនេះបកស្រាយបទចម្រៀងរបស់ខ្លួនមានចំណងជើងថា «It’s Okay» ដោយរូបនាងបានច្រៀងជាភាសាខ្មែរផងនិងលាយជាភាសាឡាវផងដែលធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចនោះទេសម្រាប់ទស្សនិកជនឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQRsxfj9dmoWl5KHIBeILsnjAI8BPBkGiNGRv_5kYl3lcUNRy1SSHRdED1Co0voHkhx0F1rXjpCecZKOR9bomCfP0ZdLEbY6AEQpBBYv81bEtwZ5wfk8zubz5tUtPTIM8a3ia1l6cuHGGdYOIgCF5I6EkbGFDnPNnTjS4ybEfU-YVJRMDlBqu1dtk5Dbko/s1290/image_2024-12-14_09-18-51.png

គួរបញ្ជាក់ផងដែរថា មុននឹងបង្ហាញខ្លួនចូលរួមកម្មវិធីកូរ៉េដែលរៀបចំនៅប្រទេសឡាវ កញ្ចនា និងក្រុមការងាររបស់នាងក៏ទើបតែបានតំណាងប្រទេសកម្ពុជាសម្តែងនៅប្រទេសឥណ្ឌាផងដែរ៕