អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីព្រោះតែខ្លាចពាក្យគេរិះគន់ជាន់ដានចាស់ចំពោះបញ្ហាសុខភាពទើបអំឡុងពេលប្រកួតនៅប្រទេសវៀតណាមក្នុងកម្មវិធី Miss Cosmo2024 មិនហ៊ានប្រាប់អ្នកណាថាឈឺទាំងនាងឈឺកើតផ្តាសសាយធំរយៈពេល១០ថ្ងៃ ក្រោកមិនរួចរហូតមានពេលមួយដាច់ចិត្តប្រាប់ខាងអ្នករៀបចំកម្មវិធីទៅព្យាបាលនៅមន្ទីរពេទ្យ។

ថ្មីៗនេះ អ៊ិន លក្ខិណា បានចូលរួមផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី V Talk ដែលបានជជែកពីរឿងរ៉ាវនៅក្នុងការប្រកួតតំណាងប្រទេសកម្ពុជានៅលើទឹកដីវៀតណាម ក្នុងកម្មវិធី Miss Cosmo2024 កាលពីខែតុលា ដែលជាបេក្ខនារីខ្មែរដំបូងចូលរួមការប្រកួតនេះថែមទាំងទទួលបានចំណាត់ថ្នាក់ TOP10 នៅក្នុងការប្រកួតទៀត។ ទន្ទឹមនឹងសមិទ្ធផលសាងមុខមាត់ជូនប្រទេសកម្ពុជាមែនទែនទៅ លក្ខិណា បានជួបប្រទះបញ្ហាសុខភាពអំឡុងពេលប្រកួតប៉ុន្តែមិនហ៊ានហាស្តីអ្វីទាំងអស់ព្រោះតែខ្លាចការរិះគន់ជាន់ដានចាស់កាលពីពេលនាងបានតំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss Supranational 2022 លើទឹកដីប៉ូឡូញ។
.png)
នៅក្នុងបទសម្ភាសន៍នេះ លក្ខិណា បាននិយាយថារឿងដែលដក់ជាប់នៅក្នុងចិត្តរបស់នាងមកដល់ឥឡូវគឺបញ្ហាសុខភាពរបស់នាង ទើបពេលខ្លះនាងឈឺមិនហ៊ានប្រាប់នរណាព្រោះពីមុននាងធ្លាប់ទទួលរងខ្លាំងឈឺចឹងមិនស័ក្តិសមជាបវរកញ្ញាតំណាងប្រទេស។ ព្រោះតែខ្លាចការរិះគន់ជាមួយនឹងសម្តីទាំងនេះ លក្ខិណា ថានាងឈឺឡើង១០ថ្ងៃនៅពេលមកពីហាហូយទៅហូជីមិញប្រកួតថ្ងៃផ្តាច់ព្រ័ត្រគឺនាងឈឺខ្លាំងកើតជំងឺផ្តាសាយធំក្តៅខ្លួន តែនាងនៅតែបន្តគ្រប់កម្មវិធី នាងមិនហ៊ានប្រាប់ការងារឡើយសុខចិត្តលេបថ្នាំដែលបានយកទៅ។
Miss Cosmo Cambodia 2024 ថាស្ថានភាពទ្រុឌទ្រោមខ្លាំងបំផុតគឺនាងងើបលែងរួច ប៉ុន្តែនាងព្យាយាមត្រូវតែធ្វើត្រូវតែទ្រាំ ដោយនាងសឹងតែទៅមុខលែងរួចឈឺខ្លាំងមែនទែនដោយក្រុមការងារជំរុញឱ្យប្រាប់ខាងគេដើម្បីទៅទទួលការព្យាបាលនៅមន្ទីរពេទ្យតែនាងបដិសេធ ខណៈអំឡុងពេលប្រកួតគឺគេងបានតែ២ ៣ម៉ោង ក្រោកតែងខ្លួនហើយនាងមិនដែលទៅយឺតដែលខាងកម្មវិធីតម្រូវនោះទេព្រោះនាងមកតំណាងឱ្យប្រទេសជាតិរបស់ខ្លួន។ លក្ខិណា ថាការឈឺរបស់នាងមានមួយថ្ងៃដែលនាងបានសុំគេទៅពេទ្យ។
លាក់បាំងពីអ្នកផ្ទះពីក្រុមការងារមិនហ៊ានប្រាប់ថាឈឺមានបញ្ហាសុខភាពពេលទៅប្រកួត អ៊ិន លក្ខិណា ថាវាកើតចេញពីក្តីស្រលាញ់របស់នាង មិនបានអ្វីច្រើនប៉ុន្តែដោយការស្រលាញ់នាងចំណាយទាំងពេលវេលា ថវិកាផ្ទាល់ខ្លួន នាងចង់ធ្វើវាឱ្យវិស័យបវរកញ្ញាដើរមុខ។

គួរបញ្ជាក់ផងដែរថា ការតាំងចិត្តមោះមុត ប្រឹងប្រែងរបស់ លក្ខិណា នាងក៏ទទួលបានមកវិញនូវការស្រលាញ់ចូលចិត្តទាំងហ្វេនជាតិនិងអន្តរជាតិ ខណៈបន្ទាប់ពីជាប់TOP10 Miss cosmo នាងក៏ទទួលបានការងារជារឿយៗនៅប្រទេសវៀតណាមផងដែរ៕










