ប្រាសាទដំរី គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាងមួយរយ ដែលស្ថិតនៅក្នុងបរិវេណតំបន់រាជធានីបុរាណកោះកេរ្តិ៍។ ប្រាសាទនេះមានក្បាច់ចម្លាក់ដ៏ល្អវិចិត្រ គឺជាប្រាសាទរាងពីរ៉ាមីតដ៏កម្រមួយរបស់ខ្មែរ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សទី១០ ឧទ្ទិសថ្វាយដល់ព្រាហ្មណ៍សាសនា មានរចនាបតាមប្រាសាទកោះកេរ។ បច្ចុប្បន្នប្រាសាទដ៏ល្អឯកនេះមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOlX_zxeem3d1S1KqeVmCpd0bIQFd-Xlcv6xC0D0KxwmHo9I5OWcED4Q2DpmgdDIRUYIpesZulIYfGbO0N24I0v5wV2x4vCWLc_qN5ILgFn90X20pAm2OyaUh4LOSGV_OPxP0b_1fwNSs9XB44UuxE8BMANcuwIxgABhr45kZLqWKv0RKPOYwhHeThFltc/s971/photo_2024-12-13_15-05-07.jpg
ប្រសិនបើលោកអ្នកបានទៅដល់ខេត្តព្រះវិហារហើយសូមកុំរំលងប្រាសាទដំរីឱ្យសោះ ព្រោះនៅទីនេះមានក្បាច់ចម្លាក់ស្រស់ស្អាត និងលេចធ្លោមិនចាញ់ប្រាសាទបុរាណដទៃទៀតឡើយ។ ប្រាសាទព្រះដំរី សាងឡើងអំពីថ្មបាយក្រៀមតម្រៀបជាថ្នាក់ៗចេញជារាងសាជីជ្រុង ឬរាងពីរ៉ាមីតដ៏ល្អឥតខ្ចោះ ដែលមានបាតខាងក្រោមជារាងបួនជ្រុងស្មើប្រវែងប្រមាណ ៣០ ម៉ែត្រ ដោយតម្រៀបជាថ្នាក់តូចៗទៅលើប្រមាណ ១០ ថ្នាក់ ដោយថ្នាក់ខាងលើមានប្រវែងប្រមាណ ១៥ ម៉ែត្រ និងមានកម្ពស់សរុប ៦ ទៅ ៧ ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdilM2bRuxcO9Xiuhrsu2Zu7sQfswzBDUh8YzPsHOatj0__EfcmQZG3WDMXDMVVTTuMzrWiCnEw5Lcn0C-wxfKt3JjK9gsGMbPt048VP8Jp67rsDV30tdCPy-Z5O0ECbuie2Jv7lD__yG5d_H9N27ZI_HuGfR_hYj_CQkRdgXCmQ92Vd1npxSE3SVNVDLD/s1280/photo_2024-12-13_15-05-13.jpg

នៅជុំវិញប្រាសាទហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម ដែលមានទ្វារចូលនៅទិសពាយព្យធ្វើអំពីថ្មភក់ មានបង្កាន់ដៃនាគនិងគ្រុឌ ហើយមានទ្វារបញ្ឆោតធ្វើអំពីថ្មភក់នៅ ៣ ទិសផ្សេងទៀត។ ទោះជាយ៉ាងណារូបចម្លាក់ដំរី ដែលនៅព័ទ្ធជុំវិញប្រាសាទត្រូវបានបែកបាក់ និងធ្លាក់មកខាងក្រោម ដោយមានតែរូបចម្លាក់មួយប៉ុណ្ណោះដែលបានរក្សារូបរាងល្អជាងគេ ហើយរូបចម្លាក់សត្វដំរីនេះក៏ត្រូវបានគេប្រើប្រាស់នៅលើក្រដាសប្រាក់ ៥០,០០០ ៛ នាពេលបច្ចុប្បន្ននេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3zj1fE2lUGkLJCvdMtvgEgq1VSyRYj_dW4dXQpDVov29EnvrfaMGrzcsGd9efu5IQO0Ynq_IuPL0UGfZTMICiwABEx1Qsg02SQFss5LD8frkDfKfQgRPXIbSmaHlJTUOM4psz9qMNKk8shLw1S1Cz7z6DOjg-qa1g86sOml8qNZ_kiADeIXztP_nunhW0/s1280/photo_2024-12-13_15-05-12.jpg

ប្រាសាទដំរីមានលក្ខណៈសំបូរទៅដោយសិល្បៈខ្មែរ ដែលមានរូបសំណាកដំរី និងការសណ្តាងតុបតែងអាចរកឃើញនៅលើសំណង់ប្រាសាទ។ ប្រាសាទនេះជាផ្នែកមួយនៃសំណង់ធំធេងដែលព្រះបាទជ័យវរ្ម័នទី៤ បញ្ជាសង់ក្នុងគោលបំណងសាសនា និងរដ្ឋបាល បង្ហាញអំពីការចងសម្ព័ន្ធរវាងសាសនាភូមិ និងអំណាច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZDYtBB3jIEfay47q1wWIcTkU1K6MFwMDd3GqUZitwXTKV0JPXvUPdUez0oPKLbKVT0RzzTzTaI-Dq3LM2puOqOIvdWVNzeZOaFT9DTxl0CWjMZPkoWzZOUHG9YG7bLeA8hgYtMUIvnZvFpHvKvfg9fLxF8wUyfKnTSFlnA-1JKhLcx76dlo75MrmF0UFn/s960/64451026_370527760237693_8929916055598399488_n.jpg