នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងធ្វើការចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៥ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiASswp2TdeOdfo4D81shasYYg5ALZgdovyoz_BMc4jMjQJPY_bR3ReXKobmSGPbKqT3MJy2xIk9N8qF-N0dbdlQBkIQCLyl60Bdcm6l7jS7m0zzEjpPhfKZ2icHeGau_es8BcD0k4YIKtSaT9XoK4iAyvu9q_fX6GNmKP0C7re-0bAtcf8_J0WLJfgunL4/s2400/image_2024-12-13_15-03-14.png
នាវាចម្បាំងនោះមានឈ្មោះថា USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន១០៣ និងបំពាក់ដោយប្រព័ន្ធមីសុីល SM-6។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBZS8v_8Wq2ZQQX3ADT_CabjSqh96wiWpcB_Qvi8WmFX7fy-kIhroAdycZl9iCY_teJ4Gx7AUQvnX8P_w93mO-J3aMkaKorbYU42EYuK5PjXgEnAHYBwxDYM1dkzzVTzbCLWWvasD7rDQ9d_PB1Nv_7UC7ZeV5JICGVqXiK0d-Dwic8J6azF6APt4lTrEg/s1920/image_2024-12-13_15-03-15%20(2).png
នាវានេះ មានប្រវែង១២៧ម៉ែត្រ ទទឹង២៨ម៉ែត្រ ដែលផ្ទុកបានឧទ្ធម្ភាគចក្រ MH-60R/S Seahawks ២គ្រឿង អមជាមួយនឹងកាំភ្លើងយន្តចំនួន៤បន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiAabhHvd_zN4pw65WJUyU_sG80xE9ffZLd9FqqFMW_Sw6o_ex4gpcnUFSUscnytyNnjLd1KosFeJX7UHLDUeIVrX-izTj77q-WNO-_bQ7qeU5H21oNVq6GeQLoFjtb5jLtvWcoXxGVz7zohlLAOhxeittnANBrhiPGOMrjqqmg8dBzE4GcknI5WxB2k7v/s1000/image_2024-12-13_15-03-16.png
សម្រាប់ការចូលសុំចតនាវានេះ នៅក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព លើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpBg9n-8Sq2FZ2VLBPgSI-Ya_m9ReZf3lDw-tXs2fT2H7Q8u1RagHJeYYkS8KcvuySvF9wM1dVsVz7mlMl9WC7db3ufamSg0fwkEPKVvyeWwIXnXk_4tw5mBhMT5Lj5eHCaCkAfSWgC00q8IXgCRrqvIceEqqXx6gduN8zxIBzuI3eIBgy7sQbaFKNHVXA/s1000/image_2024-12-13_15-03-15.png
គួរបញ្ជាក់ថានេះជាលើកទី១ហើយ ក្នុងរយពេល៨ឆ្នាំចុងក្រោយនេះ ដែលនាវាចម្បាំងអាមេរិកបង្ហាញខ្លួនក្នុងដែនទឹកកម្ពុជា៕