នៅក្នុងអំឡុងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ បានចាប់ផ្ដើមត្រូវប៉ាន់ ស្របពេលទិន្នផលត្រីប្រហុកមានការកើនឡើងជាងឆ្នាំរាល់ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAplZzTb0RMVcFs3pH976RTwvYoilZqeYDHDsSaC4NtWdcITcHrxUZ6N5hHvlBoPiDjqBGpN3c2TyFfg91n-h7rg4IF1Lgo1IOUoQCtJ0oJqDuK0W_0bKXeoAnqGC4_IgnVcCJlN8sbEJhzk9FnJWWNnqtuaCWY-ltHWo7Yusp3eE-XOsval3CChgIbNby/s1600/image_2024-12-13_15-05-40.png
ត្រីឆ្នាំនេះ មានតម្លៃធូរថ្លៃសមរម្យ ដោយមានចាប់ពី៨០០រៀល ដល់១២០០រៀលតាមទំហំត្រី។ ជាមួយនឹងតម្លៃនេះ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកទិញធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគជាលក្ខណៈគ្រួសារ និងសម្រាប់លក់ដូរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEnhwjtZ2nYnpoAwaGyqepvgs5u927a5nVhxXWKkaE53NQ_xJpg164IAz2tHfHHk_b9HgqYnISuzVVo0Msau8jfbyvOym5F2k5cbN6ctUz5u5H_5uF5EO63Qn9LwwIkzXbkl__v4VQZ2UuOUyz9IrxdG4nGo4SECkQuJQ8q3BTFJ73ByH0Hg4mpCmsUuCy/s1600/image_2024-12-13_15-05-41.png
ចំពោះតម្លៃធូរថ្លៃនេះ ប្រជានេសាទមួយចំនួន បានហាក់សម្តែងការសោកស្តាយ ដោយឆ្នាំកន្លងទៅត្រីប្រហុកអាចលក់បានជិតដល់២០០០រៀលក្នុងមួយគីឡូក្រោមឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkbhsgH_vBKooFV8g3SYIU1l9AECorJMrqm6SHXC0VSMKpfq-JKFXhE-3DHFWAbNME0bRmAu8tEVwopY3eOi024SODR6arseAozXfP103clO8MZIfM4zyIdWJaeoqRjzWFc-l_vI7YCzf3X2dAep4EjAgopgWpDOBTpfFMkP89aZTaXDCZ14P960S2o29l/s1600/image_2024-12-13_15-05-45.png
ក្នុងឆ្នាំ២០២៤នេះ ត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប ចូលទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPuwoz04qppBWOMPv1aIv2T6ppY5J2BgCKcmCbAkFQkeomZbAhOz0ZFRnRu64O5pr7W_7C7bylgwhPH-5V_TbV68LTxJ2-oOSjyD4cVIQ3R0mtHV4NMuAAxqb5w1xm9prmq3fbXim0plVH1GNn_4VYAgBwTibWBTg-N9upo-MsTGJ0-CQZHQJIvafZQRG/s1600/image_2024-12-13_15-05-46.png
គួរបញ្ជាក់ថា ប្រហុក ផ្អក ត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើទុកនៅផ្ទះមិនឱ្យដាច់ឡើយ ព្រោះជាម្ហូបប្រចាំគ្រួសារខ្មែរតាំងពីជំនាន់ដូនតាមក៕