Home ព័ត៌មានអន្តរជាតិ រន្ទះបា.ញ់យន្តហោះរបស់ New Zealand មិនមែនជាលើកទី១ទេ នៅតែអាចចុះចតបានដោយសុវត្ថិភាព

រន្ទះបា.ញ់យន្តហោះរបស់ New Zealand មិនមែនជាលើកទី១ទេ នៅតែអាចចុះចតបានដោយសុវត្ថិភាព

97
0

ប្រទេសនូវែលសេឡង់ ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ជើងហោះហើរ NZ902 ត្រូវបានរន្ទះបា.ញ់ យ៉ាងខ្លាំង ពេលកំពុងហោះហើរនៅលើមេឃបណ្តាលឱ្យអ្នកដំណើរភ័យតក់ស្លុត ។ អាកាសយានិកក៏សម្រេចចិត្តបើកយន្តហោះត្រឡប់មកអាកាសយានដ្ឋានវិញភ្លាម ដើម្បីឱ្យអ្នកដំណើរចៀសផុតពីគ្រោះថ្នា.ក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXl3jvPnZCHYUBjCm3pee2B0QdBG9R39rOEmVC8cYHNcnv8aXWNVowpg7w3wRsTKiFHaOdKFwnCLuoXscTtG7Sj_vlcLu4V-FSn6tobAOnZr-ybeMK_CfkmNNWZzUJ8rDWxYBPXWCjAfNMu1C1ODVlGRY08wwqRPW8pG1ZY1f-eb16dfod_jyp9fal3ksC/s615/image_2024-12-13_10-13-32%20(2).png
សារព័ត៌មានបរទេសរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពេលយន្តហោះកំពុងធ្វើដំណើរទៅកាន់ទីក្រុង Papeete ក្នុងប្រជុំកោះ Tahiti ដោយចាកចេញពីអាកាសយានដ្ឋាន Auckland ប្រទេសនូវែលសេឡង់ ។ ប៉ុន្តែក្រោយពីយន្តហោះធ្វើដំណើរបានត្រឹម២០នាទី ស្រាប់តែមានរន្ទះបាញ់តែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYtU66aGWDoAw48dE-c1id50Z6L0FAG9xLwdGps9Jmlo-DIthKrz5he-ZkG-RQVPTnbkfotM4aJKdnKmZmT95S9i0S89VPZuhS9TRMJOo6UFYAgRZy9WHlsGYT-SN_nZxpIZb3rBf-NId19w3L_8Nz22Leq4oUUOUXYQccPgSkq4HDbHn1cYmHEY_vUVHx/s1050/image_2024-12-13_10-13-32%20(4).png

ក្រោយកើតហេតុការណ៍គួរឱ្យតក់ស្លុតនេះ អាកាសយានិកក៏សម្រេចចិត្តបើកយន្តហោះមកចតនៅអាកាសយានដ្ឋាន Auckland វិញ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។ នាយកក្រុមហ៊ុនអាកាសចរណ៍ Air New Zealand លោក Alex Marren និយាយថា យន្តហោះបានមកចុះចតនៅអាកាសយានដ្ឋានដោយសុវត្ថិភាព ហើយក្រុមហ៊ុននឹងបញ្ជូនក្រុមការងារបច្ចេកទេសមកត្រួតពិនិត្យដើម្បីឱ្យយន្តហោះអាចផ្តល់សេវាកម្មឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGTtOr_Lc2MuhFIn2VxcsIN7jLFmm0lOd5fLtZwCklQxp40sMqc7_9CWoxP0XcKgWq7haMc1hLsP7ebtak3S_Q5kd99eoFskW98AaEVJRHkkdeg-Dgwqn9oTm5vY0i91_WHMPd45ORNin1mWni-Ca4EnJBP8eiE1OArteEf9OI7TnpUaaKKm3F1hD83N5/s613/image_2024-12-13_10-13-32%20(3).png
លោក Alex បន្តថា រន្ទះបាញ់យន្តហោះ មិនមែនជារឿងចម្លែកទេ ពីព្រោះកន្លងមក យន្តហោះជាច្រើនគ្រឿង ក៏ត្រូវបានរន្ទះបាញ់លើមេឃដូចគ្នាដែរ ។ អាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍បានទទួលការហ្វឹកហាត់ពីវិធីទប់ទល់នឹងស្ថានការណ៍នេះយ៉ាងល្អ ។ ក្រៅពីនេះ ក្រុមហ៊ុនបានដោះស្រាយឱ្យអ្នកដំណើរជិះយន្តហោះផ្សេង ក្រោយពីយន្តហោះ NZ902 ចុះចតនៅអាកាសយានដ្ឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDDtegWBShECfiM8aVuyWvizQMfgaDn6lkepaYS-WWfJsndejAKgnoHg7YoI6oWXkRPGzdSWeZYAboX7lA2u4NbO_OTjDbfVfCdj9y_gfNxtKLAFrQh5faSTpln3LgX4SjmprQ5WCUNibP0MpD_zgcN2rHOnyyZoSLZPaVQZejQWKsavlvQZB-YEUZR73j/s620/image_2024-12-13_10-13-32.png

គួរបញ្ជាក់ថា នៅមុនថ្ងៃកើតហេតុ អាកាសធាតុប្រែប្រួលយ៉ាងខ្លាំងនៅតំបន់នានារបស់ប្រទេសនូវែលសេឡង់ រួមទាំងអាកាសយានដ្ឋាន Auckland ផងដែរ ដោយសារឥទ្ធិពលខ្យល់ព្យុះ ។ ហេតុការណ៍រន្ទះបាញ់យន្តហោះនេះបានធ្វើឱ្យពលរដ្ឋនូវែលសេឡង់ភ្ញាក់ផ្អើល និងបារម្ភពីការធ្វើដំណើរតាមអាកាស ៕