សហរដ្ឋអាមេរិក៖ បន្ទាប់ពីជួបស្នេហ៍មិនសមបំណងអស់រយៈពេលជាច្រើនឆ្នាំ ឥឡូវនេះ Selena បានជួបស្នេហ៍ពិតហើយ ដោយនាងនិងគូស្នេហ៍គ្រោងចូលរោងការឆាប់ៗនេះ បន្ទាប់ពីពួកគេទាក់ទងគ្នាអស់រយៈពេលជាង ១ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX6PIEffyImeDgM-MEI5Rqgy3ecOLVp4MscwDceO7yw4Mjyf-YGbMTWMEpN1QkmhEoChkdiI5Y8c7sOF2HnESa2OzXMaSSd6s00MB45r3XNTsFrjMnmTc6nD75mSw2RxUU3LyxWtj3QJ0Mi4hRVA83JMIGmSzxbI1h33guRo-5mJ8Wb0E7XXChlJyVGk3F/s1280/photo_2024-12-12_14-40-43.jpg
Selena Gomez និង Benny Blanco បានចាប់ផ្តើមទាក់ទងគ្នាក្នុងខែមិថុនា ឆ្នាំ ២០២៣ ដោយថ្មីៗនេះតារាចម្រៀង និងជាស្ថាបនិក Rare Beauty បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍នៅលើ Instagram ដោយបង្ហាញពីចិញ្ចៀនភ្ជាប់ពាក្យ ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxWVXT14LydS-4IJqtNK9aSoUELNIX6_81vgmu8K9CA9agduOtFIuiSgT9_IUm8bmySC58u4GbHTVh8ESf0cBnJxEWepjCcZwr2WvFZ-GxYNcnFppdMkozt6d4vjzSB8BPZTac5M1M5feSJdckMKMuoDH_vITmqzIXh6CKlt_3-er32Mla6W6Icw2yOBrv/s956/photo_2024-12-12_14-45-11.jpg

នៅថ្ងៃទី១២ ខែធ្នូ Selena បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគូស្នេហ៍ដោយភ្ជាប់ចំណងជើង “forever begins now” ដោយបង្ហោះត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ មានអ្នកចុច Like រហូតដល់ជាង ៥ លាននាក់។ ទោះបីកន្លងទៅលោក Benny Blanco ត្រូវបានមហាជនរិះគន់លោក ក្រោយនិយាយបំបាក់មុខ Selena ក៏ដោយ ក៏គូស្នេហ៍នេះនៅតែស្អិតរមួតនឹងគ្នាដូចស្រមោច និងស្ករ ហើយបានប្រកាសថា ពួកគេនឹងចូលរោងការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីពួកគេភ្ជាប់ពាក្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCzOV7j8DJ2BId5xRlBOuobRsv3wmC3AJnb7mtg2bHlLrIDUF74folvvuQiDp7y4D9j89aXbZJLS1LKOpR6vQKWJSII1M3GXuglxUGDJGIODxwt6k7zItJ8vcoy3AXQvLAIG4PgDpau0HjrS_dJDemF8gX6MJHMtSxwNlLSjpGeI-7aiFqeSQ0OcfP1EeC/s1014/photo_2024-12-12_14-45-10.jpg

តាមពិតទៅអ្នកទាំងពីរបានស្គាល់គ្នាជាច្រើនឆ្នាំមកហើយ ហើយក៏បានធ្វើការជាមួយគ្នាផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែមកនេះ Selena បានបើកចំហយ៉ាងខ្លាំងអំពីរបៀបដែល Blanco ធ្វើឱ្យនាងសប្បាយចិត្ត។ នាងតែងតែបង្ហាញពីភាពរ៉ូមេទិក និងភាពស្និតស្នាលឱ្យគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រជាច្រើនច្រណែននឹងស្នេហាដ៏ផ្អែមល្ហែមរបស់នាង មិនយូរប៉ុន្មាន Selena ក៏បានប្រកាសថា នាងនិងគូស្នេហ៍បានភ្ជាប់ពាក្យហើយ ដែលនេះរិតតែធ្វើឱ្យហ្វេនកាន់តែរំភើបចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibXNDa4u5LMSHPG0BZJroCyvrlmG1IfmKevmj_YiI14DbD1peadAYY_oj6h8w17MMWOpwqPLpA4hB09nWewA0ZHZajSeBVQKwurNfXs1jhrSHFUYyiVzOpl46voF8h0Z7XwliIcmCk9xy7YH1BhFmWeLBCWrOxE5V2P2gRIQIOjEa1SctJiQF7BoqQUc37/s1019/photo_2024-12-12_14-45-12.jpg

ទោះជាយ៉ាងណាយើងមិនទាន់ដឹងថា ពួកគេគ្រោងនឹងចូលរោងការនៅថ្ងៃណាឆ្នាំណានោះទេ គ្រាន់តែពេលនេះយើងដឹងថា Selena Gomez និង Benny Blanco បានភ្ជាប់ពាក្យជាផ្លូវការហើយ។ គួររំលឹកដែរថាកន្លងទៅ Selena ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ The Weeknd, Justin Bieber, Zedd, និង Nick Jonas ជាដើម។ Selena គឺជាតារាចម្រៀង តារាសម្តែង និងជាស្ថាបនិក Rare Beauty រីឯ Benny Blanco គឺជាផលិតករតន្ត្រីដ៏ល្បីល្បាញម្នាក់របស់អាមេរិក៕