តារាកំប្លែង ម៉ាដូណា ដែលពោរពេញដោយវោហាសព្ទឱ្យទស្សនិកជនសើចសប្បាយពិតជាធ្វើជាឱ្យអ្នកគាំទ្រអត់សរសើរមិនបានបន្ទាប់ពីមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមអំពីលោកនិងមិត្តភក្តិផ្សេងទៀតបានច្រៀងបទមរតកដើម រាំវង់អង្គរ ខណៈមានភ្ញៀវបរទេសជាច្រើនបញ្ចេញទឹកមុខសប្បាយរីករាយទាញទូរសព្ទដៃមកថតគ្រប់គ្នា។

នៅល្ងាចថ្ងៃទី១១ ខែធ្នូ តារាកំប្លែង ម៉ាដូណា បានបង្ហោះរូបនៅលើបណ្តាញសង្គម ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «មកថ្វាយបង្គំ លាបំណន់ លោកតារាជ ព្រះអង្គចេកព្រះអង្គចម នឹងលោកយាយទេព»។ ជាមួយនឹងបញ្ជាក់ថារូបលោកស្ថិតនៅខេត្តសៀមរាបនៅលើបណ្តាញសង្គមទិកតិកវិញទស្សនិកជនមានការចាប់អារម្មណ៍ជាមួយនឹងវីដេអូមួយរបស់ ម៉ាដូណា រួមទាំងមិត្តភក្តិដទៃទៀតបានផ្តល់ភាពសប្បាយរីករាយដល់ទេសចរបរទេសដែលកំពុងទស្សនាប្រាង្គប្រាសាទ។.png)
បង្ហោះចេញពីគណនីទិកតុក MC FU គេបានឃើញតារាកំប្លែង ម៉ាដូណា និងមិត្តភក្តិ បានច្រៀងបទមរតកដើម «រាំវង់់អង្គរ» ជាមួយនឹងបរិយាកាសយ៉ាងសប្បាយរីករាយច្រៀងបណ្តើររាំកម្សាន្ត និងទះដៃបណ្តើរ។ ចំណែកឯភ្លៀវបរទេសវិញគឺពោរពេញដោយភាពរីករាយយ៉ាងខ្លាំងចំពោះទង្វើរបស់ ម៉ាដូណា ដែលញុំាងឱ្យការកម្សាន្តនៅទីនោះកាន់តែមានភាពសប្បាយរីករាយទ្វេដងជាមួយនឹងអនុស្សាវរីយ៍ដ៏ពិសេសមិនអាចកាត់ថ្លៃបាន។

លើសពីនេះទៀត គេបានឃើញទេសចរបរទេសបានទាញទូរសព្ទដៃថត ម៉ាដូណា ព្រោងព្រាតនិងបញ្ចេញកាយវិការពេញចិត្តចំពោះសកម្មភាពរបស់ពួកគេ។ ចំណែកទេសចរមួយចំនួនគឺបានរាំតាមបទចម្រៀងដែលជាចង្វាក់ប្រជាប្រិយខ្មែររាំវង់តែម្តង៕










