ប្រទេសកូរ៉េខាងត្បូង ៖ តើលោកអ្នកធ្លាប់បានទស្សនាភាពយន្តរបស់កូរ៉េខាងត្បូងទេ? ភាពយន្តកូរ៉េខាងត្បូងមួយចំនួនត្រូវបានផលិតឡើងដើម្បីឱ្យអ្នកទស្សនាមានសុខភាពផ្លូវចិត្តល្អប្រសើរ ឬជួយព្យាបាលជំងឺផ្លូវចិត្ត ។ វាជាការព្យាបាលផ្លូវចិត្តអ្នកទស្សនាគ្រប់ជាតិសាសន៍បែបសិល្បៈ តាមរយៈតារាសម្តែងមានមន្តស្នេហ៍ និងទេពកោសល្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0Cur33XH4c9bGbeOWpIwoBcuwZqjvvOf9XZg99-RfaclLXIOd5SA1xPtNIdHzgHTlc-yWrhqgoubyrJ00B2pSjx3e3KcJ0y70gc-jFuAPLa50G7NbgMsUQPCfJhXVaiJxwHC8oxx3_BVwjHJIAhPSkfZzZxkX_SRfbDkqJvelF7CfPK8yR-BvpUmRYLV/s1400/image_2024-12-11_10-36-13%20(2).png

អ្នកស្រី ជេនី ចាង អ្នកជំនាញផ្លូវចិត្តនិយាយថា ការពិត វាមានមូលហេតុសំខាន់ៗដែលធ្វើឱ្យមនុស្សជាច្រើនជក់មើលរឿងភាគកូរ៉េខាងត្បូង ដោយសារសាច់រឿងបង្ហាញពីអារម្មណ៍សោកសៅរបស់តួសម្តែងក្រោយការបែកបាក់ស្នេហា រហូតដល់ពួកគេរកឃើញអ្នកថ្មី ។ ខ្លឹមសារនៃសាច់រឿង គឺចង់ឱ្យអ្នកទស្សនាអាចព្យាបាលដំបៅក្នុងចិត្តរបស់ខ្លួន និងត្រឡប់មករឹងមាំជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizd13Nu28glL-Trudvgy1nieJ5FS82jcs4CwrW2JrxfpbApemtL49hDhhWhoPKsC97ti8BshlqY6WlYlhryNwcgD_7TMnEFvZOCKE7giqEy6DSVWiXeKYZ9YndDosexosCHEHpKDnjXEIu_NhQyWyvuKs9VEIi4tO6fcnSDxx2mJWcMleSr5_mdiOw0vao/s1211/image_2024-12-11_10-36-13.png

អ្នកស្រីថា ៖ «យើងម្នាក់ៗតែងតែមានសម្ពាធក្នុងគ្រួសារ, ជម្លោះ, ការឈឺចាប់ និងសេចក្តីសង្ឃឹម ហើយការមើលភាពយន្តដែលមានតួអង្គចេះដោះស្រាយបញ្ហាក្នុងជីវិត គឺជួយឱ្យអ្នកទស្សនាឆ្លងផុតឧបសគ្គក្នុងជីវិតជាក់ស្តែងបាន ។ ខ្ញុំបានកើតនៅទីក្រុងសេអ៊ូល និងធំឡើងនៅអាមេរិក ហើយការមើលភាពយន្តបានជួយឱ្យខ្ញុំទទួលស្គាល់ខ្លួនឯងថា មានដើមកំណើតនៅកូរ៉េ ដែលខ្ញុំតែងបដិសេធរហូតមក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7dazfhqMjL1SmJYbAfrlDOgNBbo1RVvrAreal3vapMvD_ESQXRK_cm4fACZ9tc3-ZCuGQ6EGWTb0_CUzhIoE7fm3MXlA-hJS2iZyiyqULYJ-mfj_fuzEZpcSTzC1Ki2_VeCHs4li52Akesq0iSrbB3wmc5d0pZGbO9WW-xHniZDKjw_yJt5cqMg-szUrP/s1000/image_2024-12-11_10-36-14%20(2).png
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មនុស្សនៅលើពិភពលោក បានទស្សនាភាពយន្តកូរ៉េខាងត្បូងច្រើន ជាពិសេស ពលរដ្ឋអាមេរិកបានទស្សនាភាពយន្តកូរ៉េក្នុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតកន្លងមក ។

អ្នកស្រី ជេនី ប័រី គ្រូបង្រៀនអាមេរិក បានមើលភាពយន្តកូរ៉េក្រោយពីអ្នកស្រីធ្វើបុណ្យសពសមាជិកគ្រួសារ គឺមិត្តភក្តិប្រាប់ឱ្យអ្នកស្រីមើលរឿង « It’s Okay to Not Be Okay» កាលពីឆ្នាំ២០២០ ។ វាអាចជួយឱ្យអ្នកស្រីកាត់ចិត្ត និងឆ្លងផុតពេលវេលាដ៏លំបាកបាន ហើយចាប់ពីពេលនោះមក អ្នកស្រីក៏មើលភាពយន្តកូរ៉េជាបន្តបន្ទាប់ ដោយសារជួយឱ្យចិត្តស្ងប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZdqtMgIsJyBR5rOYRKKuSpnriTSCdm4zQw1-IzPQ4McKl3VyVs9U6ZununqUd3i8M6FYY5Rm4Kc1gm1kvSWLnzKPKAUCmDfY1MYRd1oF9PnvV3W8lChZGMSsJlsmiMn58uKZXhTu7r0t_4wdCbOauqSk8JPriSogigaSRfTdBIhA9USPWpYdVYZ19tPa/s1280/image_2024-12-11_10-36-14.png
ពលរដ្ឋអាមេរិកម្នាក់ទៀត គឺអ្នកស្រី អេរីន មេកខយ ប្រាប់ថា ខ្លួនមានបញ្ហាធ្លាក់ទឹកចិត្តតាំងពីក្មេងមកម៉្លេះ ប៉ុន្តែភាពយន្តកូរ៉េជួយឱ្យអ្នកស្រីចាត់ការបញ្ហានេះបាន ។ តារាសម្តែងម្នាក់ៗមានគុណសម្បត្តិខុសៗគ្នា ហើយធ្វើឱ្យអ្នកស្រីមានអារម្មណ៍ធូរស្រាលច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG_AADtU_13l3oJo8qQMZkKYmNLoilgEi-5_wWnouTJN1lWYZaAvU1o0gXEd0aGM52GrLIc-gqizQk_RrCpLYULzK3JxTk3SiIM7OJ3BHfYR0yLMBmgC-Xqnoj0ZLjnPnpMT2-Jtr7k4_kM70jm8nwdvOh8LmLVYYRQ5DBlBXyqv5NGPNw347egMD5Mrtp/s750/image_2024-12-11_10-36-15%20(2).png

ការលើកឡើងថា ភាពយន្តកូរ៉េអាចជួយព្យាបាលផ្លូវចិត្ត គឺពុំគួរឱ្យជឿទេ ប៉ុន្តែប្រធានគ្លីនិកចិត្តសាស្ត្រនៅទីក្រុងសេងអ៊ូល និយាយថា ការមើលភាពយន្តកូរ៉េអាចកាត់បន្ថយភាពតានតឹង និងស្មុគស្មាញ តាមរយៈការព្យាបាលបែបសិល្បៈ ។ ការព្យាបាលតាមវិធីនេះត្រូវបានប្រើប្រាស់តាំងពីឆ្នាំ១៩៤០ ដោយឱ្យអ្នកមានបញ្ហាផ្លូវចិត្តគូរគំនូរ បន្ទាប់មក ក៏ព្យាបាលតាមបែបសិល្បៈផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibVCsdunwsEr798nAVqIlHxBkf6XyFkYbb7rfCb_ZdbykMvpHQTU3QCYpu2mtLjrAE_QYCyeA28-DTQ3S6G6FD56cZI6sXqL9GTsRhUHkFTbi7Oc-XEqjw_34Q8249pYcG1aVA_k3iTSXJ8yfhSv2Jnz7lsG_OgRvM6Un6c64CRDA9fBNm_LXUwi5MHciw/s1024/image_2024-12-11_10-36-15.png

ភាពយន្តកូរ៉េខាងត្បូងអាចជួយឱ្យអ្នកទស្សនាលើពិភពលោក យល់ដឹងពីទស្សនៈថ្មីៗ និងរកវិធីដោះស្រាយបញ្ហានៅពេលស្ថិតក្នុងស្ថានការណ៍បែកបាក់គ្រួសារ ឬបាត់បង់មនុស្សជាទីស្រឡាញ់ ដែលគ្រូពេទ្យផ្លូវចិត្តពុំអាចព្យាបាលបាន ៕