Home ព័ត៌មានអន្តរជាតិ ពិភពលោកភ្ញាក់ផ្អើលនិងអ៊ីស្លង់ដែលអនុញ្ញាតិច្បាប់ថ្មី នេសាទត្រីបាឡែន ដ៏កម្រលើលោក ៤២០ ក្បាលនៅក្នុង១ឆ្នាំៗ

ពិភពលោកភ្ញាក់ផ្អើលនិងអ៊ីស្លង់ដែលអនុញ្ញាតិច្បាប់ថ្មី នេសាទត្រីបាឡែន ដ៏កម្រលើលោក ៤២០ ក្បាលនៅក្នុង១ឆ្នាំៗ

115
0

បរទេស៖ រដ្ឋាភិបាលអ៊ីស្លង់បានផ្តល់អាជ្ញាប័ណ្ណរយៈពេលប្រាំឆ្នាំដល់ក្រុមហ៊ុន Hvalur hf ដែលជាក្រុមហ៊ុននេសាទត្រីបាឡែនពាណិជ្ជកម្មធំបំផុតរបស់ប្រទេស ដើម្បីបរបា.ញ់ត្រីបាឡែនរាប់រយក្បាលក្នុងទឹករបស់ខ្លួនជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidwth4Isk572gYe16sCFP8bLS-Yid_eFCPMkoiG4I_br6Y3BfDow916Ew1xVUff6hCwaZUWelDfRC2JB8NSorCu2QtqnFBut3sStcOEgWEGtcG5cLRgb_7ng3IpkkjIqPES75mtCRohiBCWhFQoU45cwtyP0bRZl2TTqb_mrOq4F2tunaNtCHrEflS44ig/s3500/image_2024-12-11_10-10-04.png
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស IFL Science បានឱ្យដឹងថា ក្រសួងចំណីអាហារ និងកសិកម្មរបស់ប្រទេសអ៊ីស្លង់ បានចេញការអនុញ្ញាតឱ្យចាប់ត្រីបាឡែន Fin ចំនួន ២០៩ ក្បាល និងត្រីបាឡែន Minke ២១៧ ក្បាលជារៀងរាល់ឆ្នាំក្នុងអំឡុងរដូវបរបាញ់ពីខែមិថុនាដល់ខែកញ្ញា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-0SRaHqzab2Cq0Ja9JUbAgDL24gKmHGmEQvPucHNo66aYGDCm3mlCLooHdI2rF4N_V9Wol3wgjHGeZzGeOiQ5rN5GVf4FzANiPj06CkGmAoGgFjafbMpiwEzWkKXJgKCC8UvFSRbbyWm2Dd5q0LZYN3mTguLYOOLfn6dSVa9JOT5Z2Yk_Np_ealVf8jgf/s2560/image_2024-12-11_10-10-09.png

អាជ្ញាបណ្ណនេះមានសុពលភាពរយៈពេលប្រាំឆ្នាំ និងអាចបន្តបានជារៀងរាល់ឆ្នាំ ដោយមាន ២០% នៃកូតាដែលមិនទាន់បានប្រើប្រាស់រហូតដល់ឆ្នាំបន្ទាប់។ ទោះបីជាត្រីបាឡែន Fin និង Minke កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជក៏ដោយ ក៏អាជ្ញាធរនៅតែបន្តសកម្មភាព ដោយអនុញ្ញាតឱ្យក្រុមហ៊ុនធំៗបំផ្លាញត្រីបាឡែនទាំងនេះរាប់រយក្បាលជារៀងរាល់ឆ្នាំ។ ក្រៅពីអ៊ីស្លង់ មានប្រទេសពីរផ្សេងទៀត គឺន័រវែស និងជប៉ុន ក៏នូវតែបន្តការនេសាទត្រីបាឡែនឥតឈប់ឈរផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqk659ApM3_Zhl0JWKCCAn4V5wy6FsJPjULhS8Yj22mCQl75SWyaLLt4QT2deodaEMZ9sjfyTjbzEI8136OCuOma3VoR2QmH4_13Mhf0FQD5gBC9HUQvb-gmkFC-9g6uF6UhgOf3JERQR4LEMBxPEbFugJnd2XB9PPG-46nuOAGAMlMzjbjhpKHVqpW-J/s1200/image_2024-12-11_10-10-12.png

ត្រីបាឡែន Fin មានប្រវែងរហូតដល់ ២៥ ម៉ែត្រ គឺជាត្រីធំបំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីត្រីបាឡែនខៀវ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ រីឯត្រីបាឡែន Minke គឺជាប្រភេទត្រីបាឡែនតូចបំផុត ដែលមានប្រវែងប្រហែល ៧ ទៅ ៩ ម៉ែត្រ។ ទោះជាយ៉ាងណារដ្ឋាភិបាលអ៊ីស្លង់បានសង្កត់ធ្ងន់ថា ការបរបាញ់ត្រីបាឡែនគឺកំណត់ត្រឹមតែ ៤២៦ ក្បាលក្នុងមួយឆ្នាំប៉ុណ្ណោះ បើមានការបរបាញ់លើសពីនេះ ក្រុមហ៊ុននឹងត្រូវរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqUvNEKV45tswQNdUBkaM3LHiFmekWxRLiDRIqFv4LS0nWKJJcPDyHA_aUyMS8936XpsU-tYIZrLG7B62ZoQZOBZa9kPS5hKAD0epDlDKZmrk-xuzdcV5ubEWnPDO7ObNlN1wCVKzSsoQwEqVht2WMplEpRd7ZlwcyKWuvMGyCTDSviJrQ0-gS9m7CF9Tr/s1200/image_2024-12-11_10-11-46%20(2).png

ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញបរិស្ថាន និងអង្គការសុខុមាលភាពសត្វបានពណ៌នាថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺគួរឱ្យភ្ញាក់ផ្អើលបំផុត វាគឺជាការចុះចេញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីស្លង់។ Clare Perry ទីប្រឹក្សាមហាសមុទ្រនៅ EIA បាននិយាយថា “ការនេសាទត្រីបាឡែនពាណិជ្ជកម្មត្រូវបានហាមឃាត់ដោយគណៈកម្មការអន្តរជាតិ Whaling Commission (IWC) ចាប់តាំងពីឆ្នាំ ១៩៨២ មកម្លេះ ដោយមានប្រទេសជាង ៨០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានចូលជាធរមានក្នុងឆ្នាំ ១៩៨៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt9waBgTRqKrsRT6jQS5w0ZzGTVB0J5sENoAPhZ3_rEsdp_3uJCJzFrtZfXF9FqBaedMg_q0rFl30cjJRE03olWVS2JEy0wS8gwGcoUkS2r0haFFmlpoCWgCwtf9a9nAihQAi4Fha20KVtG7N8l7EAuPZ7Adl1Bww5XJEOhi6niPmjT3Vs5lKXKPoTQICl/s862/image_2024-12-11_10-11-46.png

ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា ន័រវេស ដាណឺម៉ាក ហ្គ្រីនឡែន រុស្ស៊ី អ៊ីស្លង់ និងជប៉ុន នៅតែមិនអើពើនឹងការហាមឃាត់ ដោយនៅតែបន្តបរបាញ់ត្រីបាឡែនក្នុងនាមការស្រាវជ្រាវវិទ្យាសាស្ត្រ។ គួរបញ្ជាក់ដែរថា ត្រីបាឡែន Fin គឺជាអ្នកប្រមូលកាបូនដ៏សំខាន់មួយរបស់ពិភពលោក ហើយត្រូវការការពារពេញលេញ យ៉ាងហោចណាស់ ពួកវាអាចបន្តបំពេញតួនាទីសំខាន់របស់ពួកគេនៅក្នុងបរិស្ថានសមុទ្រ៕