ក្រៅពីការថែទាំសុខភាពរាងកាយហើយ សុខភាពភ្នែកពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលយើងពុំគួរមើលរំលង ។ យើងអាចថែទាំភ្នែកតាមរយៈការបរិភោគអាហារមានសារធាតុប្រឆាំងអុកស៊ីតកម្ម, ផ្តល់វីតាមីនខ្ពស់, ហាត់ប្រាណឱ្យបានទៀងទាត់ ហើយសំខាន់ គួរតែបរិភោគផ្លែឈើ ៥ប្រភេទនេះ ។
១-ផ្លែក្រូច ៖ ផ្លែក្រូចសម្បូរដោយវីតាមីន C ដែលជួយដល់ការបង្កើត Collagen និងថែរក្សាសរសៃឈាមក្នុងកែវភ្នែក ។ លើសពីនេះ វាអាចកាត់បន្ថយបញ្ហាភ្នែកពាក់ព័ន្ធនឹងអាយុផងដែរ ដូចជា ៖ ជំងឺភ្នែកឡើងបាយ ។
.png)
២-ផ្លែឈើប្រភេទ Berry ៖ Strawberry, Cranberry, Blueberry និង Blackberry គឺជាផ្លែឈើផ្តល់នូវប្រយោជន៍យ៉ាងច្រើនដល់ភ្នែក ពីព្រោះផ្លែឈើទាំងនេះសម្បូរវីតាមីន និងសារធាតុរ៉ែមានប្រយោជន៍សម្រាប់រាងកាយ ព្រមទាំងបំប៉នភ្នែក ។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលសម្បូរក្នុងផ្លែឈើប្រភេទ Berry អាចជួយការពារអាការៈភ្នែកស្ងួត, បន្ថយសម្ពាធឈាម, ជួយឱ្យភ្នែកមើលឃើញច្បាស់ និងការពារជំងឺភ្នែកឡើងបាយ ។.png)
៣-ផ្លែចេក ៖ ក្រៅពីវាសម្បូរដោយប៉ូតាស្យូមសម្រាប់ជំនួយបេះដូងហើយ ប៉ូតាស្យូម ក៏មានតួនាទីសំខាន់ក្នុងការថែទាំភ្នែកផងដែរ ជាពិសេស អ្នកភ្នែកស្ងួត ដោយសារប៉ូតាស្យូមជាសមាសធាតុសំខាន់របស់ទឹកភ្នែក ។ ក្រៅពីនេះ ផ្លែចេកផ្តល់នូវវីតាមីន A ជួយដល់សុខភាពភ្នែកយ៉ាងខ្លាំង, អាចការពារកែវភ្នែក និងមានតួនាទីសំខាន់សម្រាប់ឱ្យភ្នែកមើលឃើញ ។

៤-ផ្លែស្វាយ ៖ ផ្លែស្វាយសម្បូរដោយសារធាតុ Lutein និង Zeaxanthin ដែលប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងការពារភ្នែកពីពន្លឺពណ៌ខៀវ និងពន្លឺខ្លាំង ។ ហេតុនេះ ការបរិភោគផ្លែស្វាយ គឺដូចគ្នានឹងការពាក់វ៉ែនតាការពារពន្លឺថ្ងៃ ។
៥-ផ្លែល្ហុង ៖ ផ្លែល្ហុងសម្បូរសារធាតុចិញ្ចឹមភ្នែក ជាពិសេស សារធាតុប្រឆាំងអុកស៊ីតកម្មចំនួន២ប្រភេទ រួមមាន ៖ Lutein និង Zeaxanthin ។ សារធាតុទាំង២នេះមានតួនាទីការពារភ្នែកតាមធម្មជាតិ, ស្រូបយកពន្លឺលើសចូលក្នុងសរសៃភ្នែក និងការពារភ្នែកពីពន្លឺពណ៌ខៀវ ដែលមានគ្រោះថ្នាក់សម្រាប់ភ្នែក ៕










