Home ព័ត៌មានអន្តរជាតិ Wow បើចឹងមែន តើនរណាហ៊ានប្រើ App មួយនេះ? App ដែលដឹងពីពេលវេលាអាចរស់នៅបានរបស់យើង!

Wow បើចឹងមែន តើនរណាហ៊ានប្រើ App មួយនេះ? App ដែលដឹងពីពេលវេលាអាចរស់នៅបានរបស់យើង!

49
0

ប្រសិនបើយើងពេញចិត្តនឹងការរស់នៅក្នុងជីវិតដ៏ល្អប្រសើរនាពេលបច្ចុប្បន្ន គឺយើងនឹងចង់រស់នៅលើពិភពលោកនេះឱ្យបានយូរបំផុត ប៉ុន្តែអ្នកខ្លះទៀតបែរជាចង់ដឹងពីថ្ងៃស្លា.ប់របស់ខ្លួន ដោយសារអន់ចិត្តនឹងជីវិត ។ មនុស្សម្នាក់ៗពុំអាចគេចផុតពីសេចក្តីស្លា.ប់ ទេ គ្រាន់តែពុំដឹងថា តើវានឹងមកដល់នៅពេលណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhzJRJ2J_izcY488ymet5aaiyv_74FYDNYvvFr1erVhrkxSYB0VyxZCcFuKabCiJqLs5HddObNiiu-7ebrDmOrx3EtIggdJ8kbB4S-EI-UDqDmH039e_bwm-f5iPgZh6GAetyEbRj-qx0KrwSGedzGfqf1mCWW7a4O5LJ_cxiDx0g8ZfbSQlAmM1YclNjs/s1024/image_2024-12-10_08-46-50.png

App មួយឈ្មោះ «Death Clock» ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកប្រើប្រាស់ដឹងថា តើពួកគេនឹងស្លាប់នៅពេលណា? អ្នកបង្កើត App ប្រាប់ថា វានឹងអាចឆ្លើយសំណួរដែលមនុស្សគ្រប់គ្នាចង់ដឹងបាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2su9QbKItDBzBhmU88iTCkRV3jFs95jR5rPav1AEuPL_XVwmA_lCWs7fjn1ct4l-jhzNo2v5IcoPaJTMB_i1Z22bjZH3L93zfXNnltGygM7G7q1mSd-Z8LRkHJ_7t4h47KzNs7Av-ywyPqKxtyP0vnw0ah7net50B5hZfwaJR2t8JA8PJf0c_yc6KttMD/s1300/image_2024-12-10_08-46-51%20(2).png

អ្នកបង្កើត App ថ្មីជឿថា វាអាចប្រាប់ពីពេលវេលាស្លាប់របស់មនុស្សម្នាក់ៗបាន ដោយការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលយើងបានបំពេញក្នុងកម្មវិធី ។ បន្ទាប់មក វានឹងវិភាគព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់ជាមួយទិន្នន័យស្រាវជ្រាវរហូតដល់ជាង១,២០០ប្រភេទ ពាក់ព័ន្ធនឹងអាយុមនុស្ស ហើយ AI នឹងប្រាប់ពីថ្ងៃស្លាប់យ៉ាងត្រឹមត្រូវដោយផ្អែកតាមទិន្នន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy6xrjNKAPDzQoZDeo3a2ZAuBbpoyWfdqUvc7pqkGCVOSshm1mNlSXtNezIH2oKE4v1P4uniZqrO5xQX8jaoEj4MVPMLNpryqAE6OmvzSdHVg3KlJKAcQpJ-Goo9AmSAOHYiG4VaQMuP_kLUieGJ0tAI-WCu_KA39O2rs2nyqMB_iDtROGJjudTkvUZaTM/s1280/image_2024-12-10_08-46-51%20(3).png

បើអ្នកប្រើប្រាស់ចង់ឱ្យបច្ចេកវិទ្យា AI ក្នុង App «Death Clock» ប្រាប់ពីពេលវេលាស្លាប់យ៉ាងត្រឹមត្រូវ គឺត្រូវតែបំពេញព័ត៌មានផ្ទាល់ខ្លួន ដូចជា ៖ អាយុ, ជាតិសាសន៍, ការហាត់ប្រាណ និងទម្លាប់ការបរិភោគអាហារប្រចាំថ្ងៃ ។ វាមិនត្រឹមតែប្រាប់ពីពេលវេលាស្លាប់យ៉ាងត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយណែនាំឱ្យអ្នកប្រើប្រាស់ពន្យារអាយុផងដែរ ។ វានឹងមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកចង់មានអាយុវែង ដោយសារការណែនាំរបស់ Appខុសប្លែកពីការណែនាំរបស់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM2TkODsHvbSIb-67hW_0K6ZK69S5NXbO-0lPlwxtoY8jwenVnBO-cW_R0VCCtnUbrsykgkXFD21yOi9XNLIg_0MxaB126LeGSkfpbt0qmKR3FPXy2yfeiNoewNCGGx-hNmgpd5b0VqR30_h2wgXFEtqCPL9w8yTZiOzd5rbRR90c4NaoUOGWf0zQHaU20/s1200/image_2024-12-10_08-46-51.png

ប៉ុន្តែ App ឈ្មោះ «Death Clock» ពុំទាន់ទូលំទូលាយនៅឡើយទេ គឺអនុញ្ញាតឱ្យតែពលរដ្ឋរស់នៅប្រទេសមួយចំនួនដោនឡូតប៉ុណ្ណោះ ។ អ្នកប្រើប្រាស់ត្រូវតែបំពេញព័ត៌មានផ្ទាល់ខ្លួនយ៉ាងលម្អិតចូលក្នុង App ជាមុនសិន ដើម្បីឱ្យវាប្រាប់ពីពេលវេលាស្លាប់ដោយពុំគិតថ្លៃ ។ នេះបើតាមការលើកឡើងរបស់អ្នកបង្កើត App ៕