Rosé សមាជិកក្រុម BLACKPINK បានទាក់ទាញការចាប់អារម្មណ៍ជាពិសេសនៅពេលចែករំលែកអំពីការប្រឈមមុខនឹងការឈឺចាប់នៃការខូចចិត្តក្នុងទំនាក់ទំនងស្នេហាអំឡុងពេលកំពុងដំណើរការប្រគំតន្ត្រីជាមួយ BLACKPINK ។.png)
ក្នុងនាមជាតារាស្រីលំដាប់ជួរមុខម្នាក់នាពេលបច្ចុប្បន្ននេះ ក្រៅពីអាជីពជោគជ័យរបស់នាង ជីវិតស្នេហា និងបញ្ហាផ្ទាល់ខ្លួនរបស់ Rosé តែងតែទទួលបានការចាប់អារម្មណ៍ និងចង់ដឹងចង់ឃើញយ៉ាងខ្លាំងពីទស្សនិកជន។ ទោះជាយ៉ាងណាក៏ដោយដូចសមាជិកដទៃទៀតនៃ BLACKPINK ដែរ Rosé គឺមានភាពសម្ងាត់បំផុត ហើយមិនដែលនិយាយជាសាធារណៈអំពីជីវិតស្នេហារបស់នាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះទេ។
.png)
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Apple Music Rosé បានចែករំលែកអំពីរបៀបដែលនាងប្រឈមមុខនឹងការឈឺចាប់នៃការខូចចិត្ត និងបញ្ហាទំនាក់ទំនងខណៈពេលដែលក្រុមកំពុងធ្វើដំណើរទេសចរណ៍ប្រគំតន្រ្តី។ នាងបានចែករំលែកថា នៅពេលដែលមើលទៅរូបថត ឬអនុស្សាវរីយ៍ក្នុងដំណើរកម្សាន្តនោះ នាងនឹងនឹកឃើញភ្លាមៗនូវអ្វីដែលបានកើតឡើងនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់នាង។ ពិសេសជាងនេះទៅទៀត Rosé បានគិតពីបញ្ហាក្នុងទំនាក់ទំនងស្នេហារបស់នាងនៅពេលនោះ។ Rosé បានរៀបរាប់ថា Idol តែងតែមើលទៅអស្ចារ្យនៅលើឆាក ប៉ុន្តែទស្សនិកជននឹងមិនដឹងថាមានអ្វីកើតឡើងនៅពីក្រោយឆាកនោះទេ។
Rosé បានរម្លឹកថាដំណើរកម្សាន្តនោះនាងមានជម្លោះដ៏ធំបំផុតជាមួយអតីតរបស់នាង តែនាងមើលទៅនៅតែអស្ចារ្យ ស្អាត ទោះបីជានាងកំពុងខូចចិត្ត វេទនាប៉ុណ្ណាក៏ដោយ។
.png)
ការចែករំលែករបស់ Rosé បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិត មានការសង្ស័យថា តើនរណាជាអ្នកដែលធ្វើឱ្យនាងឈឺចាប់ពេលកំពុងប្រគំតន្ត្រី? មនុស្សជាច្រើនក៏បានចែករំលែកភ្លាមៗនៅពេលដែល Rosé ស្រក់ទឹកភ្នែកក្នុងកម្មវិធី BLACKPINK Arena Tour 2018 ។ នាពេលនោះនាងបានសម្តែងបទចម្រៀង Let It Be – You & I – Only Look At Me ហើយ Rosé ស្រក់ទឹកភ្នែក ធ្វើឱ្យនាងផ្អាកមួយសន្ទុះដោយសារមិនអាចបន្តច្រៀងបាន។ នៅពេលនេះ អ្នកគាំទ្រគិតថា Rosé យំចេញពីអារម្មណ៍ពេលឮអ្នកគាំទ្រហៅឈ្មោះនាងឬក៏ដាក់មនោសញ្ចេតនាតាមបទចម្រៀង។ យ៉ាងណាមិញ មកទល់នឹងពេលនេះទើបអ្នកគាំទ្រដឹងថា នោះជាពេលដែល Rosé ស្រក់ទឹកភ្នែក ដោយសារតែឈ្លោះគ្នាខ្លាំងជាមួយអតីតគូស្នេហ៍សោះ។
Rosé បានជាប់ពាក់ព័ន្ធក្នុងពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយសិល្បករ និងមនុស្សក្នុងឧស្សាហកម្មកម្សាន្តជាច្រើនដូចជា តារាសម្តែង Kang Dong Won នាយកតន្ត្រីសកលរបស់ Spotify លោក Jeremy Erlich, Cha Eun Woo និង Jungkook សមាជិក BTS ៕










