Home ព័ត៌មានអន្តរជាតិ អង់គ្លេស និងអៀរឡង់លុបចោលជើងហោះហើរជាច្រើនដោយសារហេតុផលនេះ

អង់គ្លេស និងអៀរឡង់លុបចោលជើងហោះហើរជាច្រើនដោយសារហេតុផលនេះ

51
0

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះឈ្មោះ Darragh បានបោកបក់មកលើប្រទេសអង់គ្លេស និងអៀរឡង់ ហើយរដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសអាសន្នពីកម្រិតគ្រោះថ្នា.ក់ ពណ៌ក្រហម (Red Warning) ដើម្បីឱ្យពលរដ្ឋរាប់លាននាក់កុំចាកចេញពីលំនៅឋាន និងលុបចោលជើងហោះហើរជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEideRlMKqqPOzJDzZ45bXUkUbXhTxPElU2UP8YDGsGr2dV9sc135s53sOSY4KegQ6llU6BUuFMlyZ-mKU2o_QiOQbqjOO1kW03mHLfNxjrdZ9MPx00tTmxsmmdn4s2er7S_-IFwFu0EnyuRtGSCP6Zwy-CzUkUXnmrLzp2C5SOzAwbRmZKrfbfkBrsfmaz3/s3840/image_2024-12-09_09-55-45.png
ឥទ្ធិពលខ្យល់ព្យុះកាលពីថ្ងៃទី៧ ខែធ្នូ កន្លងមក បានធ្វើឱ្យឆ្នេរសមុទ្រភាគខាងលិចប្រទេសអង់គ្លេសមានអាកាសធាតុមិនល្អ និងខ្យល់បក់លាយខ្សាច់គ្របដណ្តប់លើតំបន់ទេសចរណ៍ ។ លើសពីនេះ អ្នកបើកបររថយន្តដឹកអ្នកដំណើរបានស្លាប់ដោយសារដើមឈើបាក់សង្កត់នៅតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFwIDU_7L174yayBt5UumsfU-wz9E0WeghRktmfx779Ax34tqc21B5cCqYiHEza4JNYgXII3xklYRy6kASo3DZo9yZWXI8ARh0TGB-50Oxs5_dVOiphI92ZtfFPXiimOvVIcTlkG9YZoeWkSR9YvX324w2JDRnx6fpptPRbcuARwCdNWNgh6SVaJmZEdIX/s1200/image_2024-12-09_09-55-50.png

កាលពីថ្ងៃទី៦ ខែធ្នូ កន្លងមក អាជ្ញាធរអង់គ្លេសបានជូនដំណឹងឱ្យពលរដ្ឋសម្ងំនៅក្នុងលំនៅឋាន ដោយត្រៀមស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ពីព្រោះខ្យល់ព្យុះអាចបណ្តាលឱ្យដើមឈើបាក់រលំ និងទឹករលកខ្លាំងនៅបរិវេណឆ្នេរសមុទ្រ ។ តំបន់មួយចំនួននឹងដាច់ចរន្តអគ្គិសនី ហើយពលរដ្ឋពុំអាចប្រើប្រាស់ទូរស័ព្ទបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg2x_NUERG_mEwSRmvxjyAvUPNOf8s0_xD8vYHgt-Of41FFgrkK0kTKvERtUdLwEodsbxiQ2fVDisU6Xr9ev-gWP5Eb-6aP2y029ZnQU4gRfkrE3O_gzGXjLYT7kI_eOc-9PP08B562yrtkMgb0t5iMO7PiYvw7LV76K2GZya7eY28Llhg2fSvRlm7OViV/s1024/image_2024-12-09_09-55-51%20(2).png

តាមរបាយការណ៍បញ្ជាក់ថា លំនៅឋាន និងហាងលក់ទំនិញជាង៤សែនកន្លែង គ្មានអគ្គិសនីប្រើប្រាស់ ខណៈផ្លូវធ្វើដំណើរ និងស្ពាន ត្រូវបិទដំណើរការបណ្តោះអាសន្ន ។ អង់គ្លេសបានលុបចោលជើងហោះហើរមួយចំនួន ដោយសារខ្យល់ព្យុះនេះមានកម្លាំងខ្លាំងរហូតដល់១៥០គីឡូម៉ែត្រក្នុង១ម៉ោង ដែលបណ្តាលឱ្យមានភ្លៀង និងព្រិលធ្លាក់ខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiywj3U3k4LUzbQ-gN7ahLiUEwI2JX_K8DX-kjEY409AqZKWPQMDz7WKtkoDscSS9zae__fERd7oZ45TJ60YgmpGvSOuofr7NXzEwYqPHI1ZG-d5u2ZvvAfu9azgq1ZxnSb3TJZKoB6tOiuMTmYH0x-GYW9yxRI2gh8E-RiVlZ3ruZ8QXfwGuzuqgyANtwJ/s2084/image_2024-12-09_09-55-52.png
ប្រទេសអង់គ្លេសបានរងផលប៉ះពាល់ដោយសារខ្យល់ព្យុះជារៀងរាល់ឆ្នាំ ហើយតែងតែកើតឡើងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងា ក្នុងនោះចំនួនខ្យល់ព្យុះអាចខុសគ្នានៅតាមឆ្នាំនីមួយៗអាស្រ័យលើកត្តាផ្សេងៗ ។ ជាក់ស្តែង ខ្យល់ព្យុះ Darragh គឹជាខ្យល់ព្យុះទី៤ ដែលបានបោកបក់មកលើអង់គ្លេស តាំងពីដើមឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOCwIbjyhNVJGG4N9ube_PAshVSLEq-gsVUWE3SQ6O6Ete4RBN_ycqHFUadbtwwxHw1zL7rrDo2blJCRX339d88qZuuHXlKpRkhObQP7UcgaypDaNi0OCcMrpx9CYCq7soNO3ZehMP-wFbg0nx728qxB6SWKYifJuhJsEcL6SbHM_1b3WNG8thHFeN6koB/s768/image_2024-12-09_09-57-06%20(2).png

ដោយឡែក ឥទ្ធិពលខ្យល់ព្យុះនេះក៏បានប៉ះពាល់ដល់ភាគខាងជើងប្រទេសអៀរឡង់ផងដែរ គឺមានដើមឈើបាក់នៅតាមផ្លូវ និងបាក់របង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួន ។ អាជ្ញាធរអៀរឡង់ បានប្រកាសលុបចោលការរៀបចំកម្មវិធីសំខាន់ៗ ខណៈអាកាសយានដ្ឋាននៅភាគខាងជើងអៀរឡង់ បានលុបចោលជើងហោះហើរជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXIkiplU1K9dRKM0Ej7fvy7dCRs1X42y6kX2HHmA0QlGIjtNt6oqemVHUp482E8A8carqfh7Fq8fapsjkmndRUezu3yRHfOUJfK-allemHSh3_RxRbBOsLlME6l9lMVD9VV5oA_VXWbtk_IfnH7Tue0E9x5eHDGzpvJisvmV4jrpNBflOwdkyhVNYXjoLV/s615/image_2024-12-09_09-57-06.png

ខ្យល់ព្យុះនៅអង់គ្លេស និងអៀរឡង់ បានធ្វើឱ្យប្រទេសនានាបារម្ភថា ចាប់ពីពេលនេះតទៅ ពិភពលោក នឹងជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ និងញឹកញាប់ ។ គ្រោះធម្មជាតិ គឺជាសញ្ញាប្រាប់ឱ្យពិភពលោក ប្រញាប់ស្វែងរកវិធានការដោះស្រាយបម្រែបម្រួលអាកាសធាតុ (Climate Change) ដែលនឹងកើតឡើង នាថ្ងៃអនាគត ៕