នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ពិធីបុណ្យសមុទ្រលើកទី១១ នឹងប្រព្រឹត្តឡើងនៅខេត្តកំពត ដែលនឹងមានពលរដ្ឋជាច្រើននាំគ្នាទៅចូលរួមទស្សនា ដែលអាចបង្កជាកកស្ទះនៅផ្លូវជាតិលេខ៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUaMEp9Jg9FBOwDUGmNxySNDNwFBtn9A68vX2P8vnwgjDXZctu_tvrBhi5efhGDgvfpSAx_sGpHmhIQvKOtTSIhBrNpPpXJrrGKiqAP0pM8SOH7FK6KLS0ka1dNwVsFeVGete9J6hMqHapxph28k4jIvIEkKqPREf2Bx99RT-za6mW5J5-6uAUO9sgIZLl/s1100/image_2024-12-06_14-59-16%20(2).png
ដើម្បីបញ្ចៀសការកកស្ទះនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤១ ដែលទើបតែជួសជុលបានស្អាតជាង១០០ភាគរយហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWwLH1b6RQSeysnroU78wYUcd8V3faKJ3X5HjXZl-ibGtBT4PXnLjOGT9gieN_ZIR0nlZlaKwzjiT_Aaa79eAQL3JR7iZ6OTOxwBki5WZuVQFLUbqvzSZKxXcwGmAE0JM1zcUHJSulKmuuR8hPqmgVS4YY4XRlh3J9gScCnYrqPVuUa1ZRaxQci0cnpNtB/s1100/image_2024-12-06_14-59-16.png
ផ្លូវជាតិនេះ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល ចំណុចប្រសព្វផ្លូវជាតិលេខ ៤ រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត ចំណុចផ្លូវជាតិលេខ ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjmDh7l2oufVGnDUbszPs_qvOze4p-hYJ-xz1SGo2l4rV5d2eK4LNlyEfFNdgAXjeBBChWzrelpVnEvuIHOKHpq4HlWWLwkvMIIqcvY1nkRHyCfvakHEnamG45oavC7vnYFEW637dVQ28BObM8fmwPnsJ9GwERc0SH4di3Wu5Vf3PaCkIr5bwhs-kUn6yN/s1100/image_2024-12-06_14-59-17.png

នៅការសាងសង់ផ្លូវជាតិលេខ៤១ រដ្ឋចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirAaRoubvXp2lG-xEL_ijNBFeTsnjhQh7o34C-jhHpvD_acWHONcijN-Yo-YLkvTpBeUc5zXywLnQIQDPlhka5vBwse_EAeDSn7XoVrw-rAqCtrJanzjjjPNjh0IiPTeQpPj5cPwYBPG6gbhR7We08mfgKF9gh95c_UcqK6ESG4cyxGDL4eAkdYf6bcu9y/s850/image_2024-12-09_09-24-09.png
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ដែលធ្វើនៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”៕