អារ៉ាប៊ីសាអូឌីត៖ ប្រទេសអារ៉ាប៊ីសាអូឌីតមានបំណងប្រែក្លាយវាលខ្សាច់ទៅជាឧទ្យានអេកូឡូស៊ី ដោយដាំដើមឈើចំនួន ១០ ពាន់លានដើម និងកែលម្អផ្ទៃដីជាង ៧៤ លានហិកតា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ជាការពិតណាស់ អាកាសធាតុប្រែប្រួលខុសធម្មតា បានធ្វើឱ្យប្រទេសជាច្រើនធ្លាក់ក្នុងស្ថានភាពលំបាកកាន់តែខ្លាំងឡើងៗ ដូច្នេះហើយប្រទេសវាលខ្សាច់អារ៉ាប៊ីសាអូឌីតនឹងប្រែក្លាយគម្រោងដ៏មានមហិច្ឆតានេះទៅជាដំណោះស្រាយអាកាសធាតុ។.png)
លោក Himanshu Mishra អ្នកជំនាញផ្នែកវិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្មនៅសាកលវិទ្យាល័យ King Abdullah University of Science and Technology (KAUST) បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតានោះ ការគ្រប់គ្រងដីធ្លី និងធនធានទឹកប្រកបដោយប្រសិទ្ធភាពគឺចាំបាច់ណាស់។ បច្ចុប្បន្នក្រុមស្រាវជ្រាវរបស់លោកបានបង្កើតផលិតផលដែលអាចបំប្លែងវាលខ្សាច់របស់ប្រទេសទៅជាដីមានជីជាតិ។
.png)
ក្នុងនោះជីសរីរាង្គដែលសំបូរទៅដោយកាបូនដែលផលិតពីលាមកមាន់គឺមានច្រើននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលវាមានប្រសិទ្ធភាពជាងជីធម្មតាឆ្ងាយណាស់ អាចជួយឱ្យប្រទេសនេះសម្រេចផែនការប្រែក្លាយវាលខ្សាច់ទៅជាឧទ្យានបៃតងដោយជោគជ័យ។ ដូច្នេះរដ្ឋាភិបាលសង្ឃឹមថា នៅថ្ងៃអនាគតគម្រោងដ៏មានមហិច្ឆតានេះ នឹងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប្រទេសវាលខ្សាច់ក្លាយជាប្រទេសមួយដែលពោរពេញទៅដោយដើមឈើបៃតង។.png)
គួររំលឹកដែរថា បច្ចុប្បន្ននេះអាកាសធាតុគឺមានការប្រែប្រួលឥតឈប់ឈរ បើកាលណាយើងមិនខិតខំដាំដុះរុក្ខជាតិទេ ពិភពលោកអាចនឹងជួបប្រទះនៅមហន្តរាយនៃគ្រោះធម្មជាតិផ្សេងៗដូចជា ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី ផ្ទុះភ្នំភ្នើង ឆេះព្រៃ និងគ្រោះរាំងស្ងួតជាដើម ដែលបណ្តាលឱ្យបរិស្ថានរងការខូចខាត និងសេដ្ឋកិច្ចក្នុងប្រទេសនានាប្រឈមនឹងវិបត្តិធ្ងន់ធ្ងរផងដែរ៕










