Home ព័ត៌មានអន្តរជាតិ លោក Trump ប្រកាសដំឡើងពន្ធទំនិញប្រទេសទាំងនេះ១០០% បើពុំទូទាត់ជាប្រាក់ដុល្លារក្នុងពាណិជ្ជកម្ម

លោក Trump ប្រកាសដំឡើងពន្ធទំនិញប្រទេសទាំងនេះ១០០% បើពុំទូទាត់ជាប្រាក់ដុល្លារក្នុងពាណិជ្ជកម្ម

90
0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ប្រកាសថា នឹងដំឡើងពន្ធទំនិញនាំចូលពីក្រុមប្រទេស BRICS រហូតដល់១០០% បើប្រទេសទាំងនេះពុំទូទាត់ពាណិជ្ជកម្មជាប្រាក់ដុល្លារអាមេរិក និងសហការគ្នាទូទាត់ជារូបិយប័ណ្ណផ្សេង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjfOGspdjRubB9UFc3eDXpMoZExfPyTnVt29N7ZH06ej7adaD6YEFew8-WRzITAO5mowpKcNRSzVyM8pD5_GsoITPdbm_PaAvyBZmcG1W2MVJ1MVIub5T-Dzb4dZHCRn3Z_ZKWzPPRMVNDut7-kFz-UbiD8btpwePkirHvYCQoNl2FbAwxKLSa3ZCted0G/s1160/image_2024-12-05_09-33-47%20(2).png

សារព័ត៌មាន CNBC រាយការណ៍ថា លោក Trump បានសរសេរក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថា លោកនឹងដំឡើងពន្ធទំនិញនាំចូលពីក្រុមប្រទេស BRICS រហូតដល់១០០% បើពួកគេធ្វើឱ្យខូចតម្លៃប្រាក់ដុល្លារអាមេរិក ។ ការប្រកាសដំឡើងពន្ធទំនិញនេះ គឺផ្តោតលើ៩ប្រទេសជាសមាជិក BRICS រួមមាន ៖ ចិន, រុស្ស៊ី, ឥណ្ឌា, ប្រេស៊ីល, អាហ្វ្រិកខាងត្បូង, អ៊ីរ៉ង់, អេហ្ស៊ីប, អេមីរ៉ាតអារ៉ាប់រួម និងអេត្យូពី ដែលបច្ចុប្បន្ន មានប្រទេសជាច្រើនសុំចូលជាសមាជិកបន្ថែម ដូចជា ៖ ថៃ, ម៉ាឡេស៊ី និងតួកគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii6NAYtxF593UaG0VqC9mTdGmW_Tqs3wCDUqVvxOZSU06XoShVwKpHAssBhnYpZtCczk2mGdCe_gbC4hLVodS_Qksgm_32_39TnVKHP-lqlZZbMLzQnOFNLjbeKlBKRx4csDqR_VTVEzDnnPB84yXKDScO8hfFg6w3zD0BDtZSvslrW8_hMZV79h_WEHpe/s1858/image_2024-12-05_09-33-46.png

លោក Trump និយាយថា ៖ «យើងត្រូវប្រាកដចិត្តលើក្រុមប្រទេស BRICS ថា ពួកគេនឹងពុំគាំទ្ររូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារអាមេរិក បើមិនដូច្នោះទេ អាមេរិកនឹងដំឡើងពន្ធទំនិញប្រទេសទាំងនេះ រហូតដល់១០០% ហើយពួកគេត្រូវត្រៀមខ្លួនឈប់ធ្វើពាណិជ្ជកម្មជាមួយអាមេរិកដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ។ ក្រុមប្រទេស BRICS គ្មានផ្លូវទូទាត់រូបិយប័ណ្ណផ្សេងជំនួសប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្មលើពិភពលោកទេ ហើយប្រទេសណាក៏ដោយ ដែលព្យាយាមធ្វើបែបនេះ គួរផ្តាច់ទំនាក់ទំនងជាមួយអាមេរិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjya4Ht7kaaWxbdKVFMbxGBZW-MLiIJudiqvNfiVBbPEaWjL-pA_isYV0JqC4SAfLejNT_nhb9qlXq6qKZPGhtBx6ZVNlFJGVxzlbXMWpBevfVdU6NciHZuy4T5a0PgrwjRP70q-lvXTt6qL2MEEY0YroiKjHC8xPvlUAUtGm0y0OaqOxeGxqWisS0CeNyY/s1440/image_2024-12-05_09-33-48.png

កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស BRICS នៅបករទេសរុស្ស៊ី កាលពីខែតុលា ឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និយាយថា អាមេរិកយកប្រាក់ដុល្លារធ្វើជាអាវុធ ហើយវាជាកំហុសឆ្គងដ៏ធំ យើងត្រូវបានបង្ខំឱ្យស្វែងរកជម្រើសផ្សេងទៀត ។ បើទោះជាប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់ច្រើនក្នុងអាជីវកម្មទូទាំងពិភពលោក និងឆ្លងកាត់ឧបសគ្គផ្សេងៗកន្លងមកក្តី ប៉ុន្តែប្រទេសសមាជិក BRICS និងប្រទេសកំពុងអភិវឌ្ឍធុញទ្រាន់នឹងប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjGVeATTDYch09hiA0T_Y6eCLtD403VYHGcSzbxE5J8GXDWze839-0YMMO6xKdER563KZ13LXXPGRWchEllSmbYH5UdNJDdj3jSiRJfWy3nXZkVE54fZeu_yheskQz6JoVek9qHkryJ0-J-a_Z8KfHkuIScY_MNznYCjpbMVGL776dv9Ci75XnoKASYSod/s850/image_2024-12-05_09-33-48%20(2).png

តាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឱ្យដឹងថា ការទិញទំនិញផ្សេងៗលើពិភពលោក ដូចជា ៖ ប្រេងឥន្ធនៈ គឺនៅតែប្រើប្រាស់ប្រាក់ដុល្លារអាមេរិកភាគច្រើន ។ ប៉ុន្តែឥទិ្ធពលប្រាក់ដុល្លារបានថយចុះ ដោយសារផលិតផលក្នុងស្រុកសរុប (GDP) របស់ក្រុមប្រទេស BRICS កើនឡើង ហើយពួកគេមានបំណងកាត់បន្ថយការទូទាត់ប្រាក់ដុល្លារក្នុងអាជីវកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYMytjrubdHAh78ZfwqmMI_FRKyQPQAV_UpQp5Mr29hdPGdFKqsVxcca6zGdcaqmPIWgpoQbte0y8YgEZpeJ2TTGvqrVsx_rMqPXjuFibpO7FxK7yQhFcOC780XXZMGnpwao-JAz2yn7CmEMVUplDjm0w9XrbVuKMKeu8QPHSE1hkDVEatd6Y8wkmcF78g/s900/image_2024-12-05_09-33-47.png
រុស្ស៊ីបានជំរុញឱ្យប្រទេសនានាបង្កើតប្រព័ន្ធទូទាត់ប្រាក់ថ្មីសម្រាប់ការទូទាត់ជាអន្តរជាតិ ឬហៅថា «SWIFT» ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន ។ វានឹងជួយឱ្យរុស្ស៊ីអាចចៀសវាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច ហើយរុស្ស៊ីអាចធ្វើពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfIH_E5zZAhYasHFLvoW8urMer3Ue93vZz-eewn0mR8uY7fSuQveItIGXZEb_RTXumWfKmIMOk3evgbdd56z7K5IJwP0EfhTp2zpUd6SUl6i-foOP1iQlI2uUdC2k7nhKghiWm3dXLjr1NSktJoQ2_dx0QRL14FV8rGCpF07i9CNqHyyWJid1edJXeBk2V/s878/image_2024-12-05_09-33-48%20(3).png

ការប្រកាសដំឡើងពន្ធក្រុមប្រទេស BRICS ក្រោយពីលោក Trump និយាយថា លោកនឹងដំឡើងពន្ធទំនិញគ្រប់ប្រភេទដែលនាំចូលពីម៉ិកស៊ិក និងកាណាដា ស្មើនឹង២៥% និងដំឡើងពន្ធទំនិញចិនបន្ថែម១០% ។ លោកមានបំណងឱ្យម៉ិកស៊ិក និងកាណាដា ចាត់វិធានការទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ និងថ្នាំញៀនមកអាមេរិក ៕