គូស្នេហ៍ស្ថិតនៅក្នុងក្រុម Vessa របស់ ហេង វិសាល គឺ Linda Vee និង Naro Vee បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Naro បានសម្រេចចិត្តស្នើសុំ Lin រៀបការដោយបានទទួលចម្លើយយ៉ាងកក់ក្តៅ។ អ្នកទាំងពីរទើបតែបើកចំហស្នេហាជាសាធារណៈកាលពីខែសីហា និងបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។.png)
នៅយប់ថ្ងៃទី៣ ធ្នូ អ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីវិស័យ Content Creator ជោគជ័យមួយគូទៀតបន្ទាប់ពី ហេង វិសាល និង ជា ស្រីនា ពេលនេះដល់វេនកូនក្រុមតែម្តង គឺជា Linda Vee និង Naro Vee ដែល Naro បានស្នើសុំ Linda រៀបការជាមួយនឹងសាក្សីជាច្រើននាក់ចូលរួម។ Linda បានផ្តល់ចម្លើយ យល់ព្រម ទៅដល់គូស្នេហ៍ ដែលធ្វើឱ្យអ្នកផ្សេងទៀតចូលរួមអបអរសាទរចែករំលែកដំណឹងល្អជាមួយអ្នកគាំទ្រ។
ដំណឹងអ្នកទាំងពីរនឹងចូលរោងការឆាប់ៗនេះ Content Creator រួមទាំង Influencer និងអ្នកគាំទ្រផងបានចូលរួមអបអរសាទរ Linda Vee និង Naro Vee ព្រោងព្រាត។

គួរឱ្យដឹងថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តរួមក្រុមជាយូរមកហើយ ប៉ុន្តែទើបតែបញ្ជាក់ទំនងជាសាធារណៈថាជាគូស្នេហ៍នឹងគ្នាកាលពីខែសីហា នេះប៉ុណ្ណោះ ខណៈពួកគេទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនជាគូស្នេហ៍ដែលស័ក្តិសមជាមួយគ្នា៕










