នៅក្នុងករណីប្រទេសកម្ពុជាត្រូវបានដាក់ក្នុងភាពអាសន្ន រដ្ឋាភិបាលកម្ពុជា នឹងប្រើអំណាចច្បាប់ជាច្រើន ដើម្បីគ្រប់គ្រងស្ថានការណ៍ ហើយអាចឈានទៅដល់ការប្រើរបបអាជ្ញាសឹកបន្ថែមទៀត ក្នុងករណីគ្រប់គ្រងស្ថានការមិនបាន។.png)
បើតាមមាត្រា៥ នៃច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលបានដាក់ចូលជាធរមាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងអំឡុងពេលព្រះមហាក្សត្រ កំពុងសម្រាកព្រះកាយពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិនបានចែងថា៖”ក្នុងពេលសង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត ដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរដ្ឋាភិបាល អាចធ្វើឡើងតាមរបបអាជ្ញាសឹក”។
ការគ្រប់គ្រងតាមរបបអាជ្ញាធរសឹកនេះ គឺជាការគ្រប់គ្រងដោយប្រើកម្លាំងយោធា តែរដ្ឋាភិបាលនៅតែជារដ្ឋាភិបាលស៊ីវិលដដែល មិនមែនជារដ្ឋាភិបាលយោធាទេ។

ការសម្រេចដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ដែលបណ្តាលមកពីជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស ការឆ្លងរាលដាលនៃជំងឺ ឬភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
គួរបញ្ជាក់ថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដោយការដាក់នេះ ត្រូវតែមានការយល់ព្រមពីប្រមុខដឹកនាំស្ថាប័ន៣គឺប្រមុរាជរដ្ឋាភិបាល ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា៕










