សភាអឺរ៉ុបបានទាមទារឱ្យគណៈកម្មការអឺរ៉ុបសើរើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធEBAដល់កម្ពុជា ក្រោយពីសភាអឺរ៉ុបវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាមិនអើពើដោះស្រាយ និងបង្ការការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

បើយោងតាមអ្នកនាំពាក្យរដ្ឋសភាកម្ពុជាបានលើកឡើងថា៖” ការសម្រេចចិត្តរបស់សភាអឺរ៉ុប ធ្វើឡើងដោយមានការយល់ច្រឡំ និងមានលក្ខណៈលម្អៀងដោយផ្អែកលើព័ត៌មានមិនពិត និងទទួលរបាយការណ៍តែម្ខាង”។
.png)
រដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ថា៖ នេះជារឿងដ៏អយុត្តិធម៌ចំពោះរដ្ឋាភិបាលកម្ពុជាដែលខិតខំប្រែងប្រែងលើកកម្ពស់នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សតាមបែបប្រជាធិបតេយ្យ។ បច្ចុប្បន្ន នៅកម្ពុជាមានអង្គការសង្គមស៊ីវិលជាង៦ពាន់ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយជិត២ពាន់ កំពុងដំណើរការដោយគ្មានការហាមឃាត់ ត្រួតពិនិត្យ និងគាបសង្កត់នោះឡើយ”។.png)
ពាក់ព័ន្ធនឹងករណីនេះ សភាអឺរ៉ុបស្នើឱ្យគណៈកម្មាការអឺរ៉ុប កែប្រែឡើងវិញនូវលក្ខខណ្ឌនៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ( EBA) (ទំនិញគ្រប់មុខលើកលែងតែអាវុធ) ក្រោមហេតុផល រដ្ឋាភិបាលកម្ពុជាមិនបានសហការដោះស្រាយ។
គួរបញ្ជាក់ថា ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) នឹងបាត់ទាំងស្រុង នៅឆ្នាំ២០២៧ ក្រោយកម្ពុជាប្រែពីប្រទេសកំពុងអភិវឌ្ឍន៍ ក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួច៕











