Home ព័ត៌មានអន្តរជាតិ ទំនៀមទំលាប់សំលៀកបំពាក់ពណ៌ខ្មៅច្រើននិយមប្រើក្នុងពិធីបុណ្យស.ព តើមូលហេតុអ្វីបានជា ប្រជាជនកូរ៉េនិយមស្លៀកឈុតខ្មៅចូលរួមពិធីមង្គលការទៅវិញ?

ទំនៀមទំលាប់សំលៀកបំពាក់ពណ៌ខ្មៅច្រើននិយមប្រើក្នុងពិធីបុណ្យស.ព តើមូលហេតុអ្វីបានជា ប្រជាជនកូរ៉េនិយមស្លៀកឈុតខ្មៅចូលរួមពិធីមង្គលការទៅវិញ?

63
0

នាពេលបច្ចុប្បន្ននេះសម្លៀកបំពាក់ប្រពៃណីកូរ៉េ ឬហៅថាហាន់បុកហាក់មានការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ដោយកូនក្រមុំ និងកូនកំលោះលែងស្លៀកឈុតបុរាណទៀតហើយ លើកលែងតែម្តាយរបស់កូនក្រមុំ និងកូនកំលោះប៉ុណ្ណោះដែលនៅតែបន្តស្លៀកឈុតនេះ។ ម្លៀកបំពាក់ប្រពៃណីកូរ៉េ ឬហៅថាហាន់បុកត្រូវបានគេចាត់ទុកថាល្អិតល្អន់ពេក ដូច្នេះកូនក្រមុំ និងកូនកំលោះនាពេលបច្ចុប្បន្ននេះបានជ្រើសរើសសម្លៀកបំពាក់សម័យថ្មីវិញដូចជារ៉ូបស និងអាវក្រហ្សេជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYodn9KtMZPHaPO2LUS92o0VYPx68hCjt33N489DMOivZKJrH7nlWHdf8kqYTeqAY6Pd4XNhAsC2BmolNbraDCRa7FElxtyck_BfuLQjAiGxwDmftAu4Ck8vspd84Ui5BqKs0TXe0KEo93_WhOctdMNKP_F2dBrlF7ADA1bAfYqHAeXICbVGtUugtreHJ1/s1486/image_2024-12-04_08-25-11%20(2).png

ទោះជាយ៉ាងណាបើយើងក្រឡេកទៅមើលភ្ញៀវកិត្តយសដែលចូលរួមពិធីមង្គលការវិញ គឺឃើញថាភាគច្រើនទាំងប្រុសទាំងស្រីសុទ្ធតែនិយមស្លៀកឈុតពណ៌ខ្មៅ តើការស្លៀកឈុតពណ៌ខ្មៅចូលរួមពិធីមង្គលការមានអត្ថន័យដូចម្តេច? ហេតុអ្វីបានជាប្រជាជនកូរ៉និយមស្លៀកឈុតខ្មៅចូលរួមពិធីមង្គលការម្លេះ? សម្រាប់មូលហេតុដែលភ្ញៀវតែងតែស្លៀកឈុតពណ៌ខ្មៅចូលរួមពិធីមង្គលការ គឺដោយសារពួកគេចង់ផ្តោតការយកចិត្តទុកដាក់លើកូនក្រមុំតែម្នាក់គត់ ខណៈកូនក្រមុំស្លៀកឈុតពណ៌ស កូនកំលោះនិងភ្ញៀវត្រូវស្លៀកឈុតពណ៌ខ្មៅ ដើម្បីបង្កើនភាពលេចធ្លោដ៏កូនក្រមុំនៅថ្ងៃពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSlfRwKq_mUwiHOuB0yE9n0sHr7cxQrOx9OrDFTTP1JDMjw6AOO1lmPxbGb9AbbQEp12MK4RdFDaqczPc_sAykYXldiolD7FA1iQs1Y4KQ1ejR1-7pUB3OcZDSSRnaXFbZpJvzqVX7nVH1uz-YLhgabt_H7wytrF5pSM7086Rpl7kPDzJP13cu8YYTL5X/s1024/image_2024-12-04_08-25-11.png

ជាការពិតណាស់នៅតាមបណ្តាប្រទេសភាគច្រើនគិតថា ការស្លៀកឈុតខ្មៅគឺតំណាងឱ្យភាពសោកសៅ និងការរំលែកទុក្ខដ៏ក្រៀមក្រំ ផ្ទុយទៅវិញសម្រាប់ប្រទេសកូរ៉េការស្លៀកឈុតខ្មៅគឺជាការឱ្យតម្លៃដល់កូនក្រមុំ និងបង្កើនភាពលេចធ្លោដល់កូនក្រមុំក្នុងថ្ងៃពិសេស។ វប្បធម៌នេះបានលេចចេញយ៉ាងច្បាស់នៅក្នុងពិធីមង្គលការដ៏ល្បីមួយដែលបានប្រារព្ធឡើងកាលពីដើមខែវិច្ឆិកាក្នុងទីក្រុងសេអ៊ូលដោយមានការចូលរួមពីតារាល្បីៗជាច្រើនដូចជា៖ Jennie Black Pink, Song Hye-kyo, Byun Woo-seok និងតារាល្បីៗជាច្រើននាក់ទៀតសុទ្ធតែស្លៀកឈុតពណ៌ខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7B-qBRbjePetZ6OPCnZOa8kHqYDRqLJ1RHpPGeP3ASKYTnhUg4-em5jBcg6Jhy9znMYgd3e8gKuqAYPVy7QgKveTDdfrglrd1wt5E4JcBdrCkhwWU-uYtTm6Jzs8WM1A8-SANHarWS6BmcfTbbnovE4eoZcRj6dkAb-tXe27V_jMlf3YE5F-Zbd7vJqP/s700/image_2024-12-04_08-25-12%20(2).png

នៅក្នុងវប្បធម៌កូរ៉េភ្ញៀវដែលស្លៀកសម្លៀកបំពាក់ពណ៌ភ្លឺស្អាតឈរក្បែរកូនក្រមុំត្រូវបានគេចាត់ទុកថា ឈ្លើយ ឬមិនឱ្យតម្លៃកូនក្រមុំ។ ផ្ទុយទៅវិញបើនិយាយពីវប្បធម៌នៅក្នុងប្រទេសកម្ពុជាយើង និងបណ្តាប្រទេសផ្សេងទៀត ភាគច្រើនភ្ញៀវដែលចូលរួមពិធីមង្គលការគឺស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ ដោយមានការតុបតែងខ្លួនយ៉ាងឡូយឆាយ បង្ហាញពីភាពរីករាយនៅក្នុងពិធីមង្គលការ បើកាលណាភ្ញៀវស្លៀកឈុតពណ៌ខ្មៅគឺមិនល្អនោះទេ នេះបញ្ជាក់ថាវប្បធម៌កូរ៉េគឺមានការខុសប្លែកគ្នាខ្លាំងពីបណ្តាប្រទេសផ្សេងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY0zc6Zc92vERgek0Nb_hHtnKy9K6iboDjF5Qv0OLhjZZgRZHjFQusG1Qk2n8wXWgdgJRfFH61mQDWGLYYqiSVXKzqkPlo0L_v-h-qST_xCyc_L-8oeL_QK-V6fYnUyRw1ThVoWMPEmTlHWdIEhVgbESK9aY7J5ozz6gLa9b4nSmRGiB0BPICQBb-zH71i/s670/image_2024-12-04_08-25-12.png