ប្រទេសអាមេរិក៖ សហរដ្ឋអាមេរិកកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត ខណៈព្យុះព្រិលខ្លាំងបានវាយប្រហារទីក្រុងញូវយ៉ក បណ្តាលឱ្យកកស្ទះចរាចរណ៍នៅនឹងមួយកន្លែងទៅណាមិនបាន។
ចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិការហូតមកដល់ពេលនេះ តំបន់ជាច្រើនក្នុងទីក្រុងញូវយ៉កគឺមានការធ្លាក់ព្រិលយ៉ាងខ្លាំង ធ្វើឱ្យសីតុណ្ហភាពកាន់តែត្រជាក់ទៅៗបានគ្របដណ្តប់តំបន់ដ៏ធំមួយនៃសហរដ្ឋអាមេរិក។

ការធ្លាក់ព្រិលដ៏សែនក្រាស់ដែលបានកត់ត្រារហូតដល់ ១.២ – ១.៨ ម៉ែត្រត្រូវបានព្យាករណ៍ថានឹងបន្តធ្លាក់លើទីក្រុង Watertown និងតំបន់ភាគខាងកើតនៃបឹង Ontario រហូតដល់ថ្ងៃទី ៤ ខែធ្នូ។ អ្នកជំនាញឧតុនិយមបានព្រមានថា ទីក្រុងផ្សេងទៀតក៏អាចទទួលបានព្រិលរហូតដល់ ៩០០ មីលីម៉ែត្រពេញមួយចុងសប្តាហ៍ផងដែរ ជាហេតុធ្វើឱ្យសហរដ្ឋអាមេរិកប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នតែម្តង។ វិធានការនេះអនុញ្ញាតឱ្យអាជ្ញាធររដ្ឋប្រមូលធនធាន និងដាក់ពង្រាយវិធានការសង្គ្រោះទាន់ពេលវេលា។ .png)
ហើយផ្លូវដឹកជញ្ជូនសំខាន់ៗជាច្រើនត្រូវបានបិទ ដោយសារព្យុះព្រិលដ៏ខ្លាំងក្លាមួយនេះ។ បច្ចុប្បន្នមនុស្សជាងពីរលាននាក់នៅខាងក្រោមបឹង Great Lakes ស្ថិតនៅក្រោមការព្រមានអំពីអាកាសធាតុរដូវរងាធ្ងន់ធ្ងរ។ ការព្រមានអំពីព្យុះរដូវរងាត្រូវបានចេញនៅបឹង Superior និង Michigan ហើយការព្រមានអំពីផលប៉ះពាល់លើបឹងត្រូវបានចេញនៅ Lake Erie និង Ontario ដោយមានព្រិលធ្លាក់ខ្លាំងបានរាយការណ៍កាលពីចុងសប្តាហ៍មុននៅទូទាំងតំបន់ Ohio រដ្ឋ Pennsylvania និង New York ។
ការព្រមានអំពីឥទ្ធិពលព្រិលនៅបឹងសម្រាប់ផ្នែកភាគខាងលិចនៃទីក្រុងញូវយ៉ក ភាគឦសាននៃរដ្ឋ Ohio និងភាគពាយ័ព្យរដ្ឋ Pennsylvania អាចនឹងបន្តដល់ថ្ងៃទី៤ ខែធ្នូនេះ ជាមួយអាកាសធាតុត្រជាក់ខ្លាំង ហើយ ៧០% នៃទ្វីបអាមេរិកនឹងទទួលបានអាកាសធាតុត្រជាក់នៃសីតុណ្ហភាពក្រោមសូន្យក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ទីក្រុងជាច្រើនរួមមាន៖ ញូវយ៉ក ឈីកាហ្គោ អាត្លង់តា មីនីណាប៉ូលីស និងស៊ីនស៊ីនណាទី នឹងមានសីតុណ្ហភាពក្រោមសូន្យពេញមួយសប្តាហ៍តែម្តង៕










