តារាកំប្លែងមានប្រជាប្រិយភាពអ្នកនាង សេង ចិន្តា ហៅ ស្រីអ៊ីត បានទម្លាយនៅក្នុងកិច្ចសម្ភាសន៍មួយចំពោះជីវិតឯកជនជាមួយនឹងអតីតស្វាមីដោយសុខចិត្តលះបង់ចោលទ្រព្យសម្បត្តិទាំងអស់រាប់ម៉ឺនដុល្លារហើយជ្រើសយក ណានណាន ដែលជាកូនស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFpmYAsm_7iljs1ZhruOTeZ_d1qvPdoIf-MOCTEcALVFPvWbW-6ePo7agruO5MQ63bdDIKScIB3J1X-qrWraI956QyFMhUfQJW41pNPDsrb3QyUZPJ2HCFBMIYLESM5ToSSzIAkYFbkxtP3-oqTAUd9XE5CX0qIjhlI9ruLHuk8-9Cc5Sht9Ps7ov0-LJe/s2048/image_2024-12-02_14-40-20.png

ទស្សនិកជនមួយចំនួនអាចនឹងចាប់អារម្មណ៍ហើយថា តារាកំប្លែង ស្រីអ៊ីត និងកូនស្រី ណានណាន តែងតែយកចិត្តទុកដាក់ជាមួយគ្នាខ្លាំងរវាងម្តាយហើយនឹងកូន ចំណែកឯ ណានណាន វិញមិនធ្វើឱ្យម្តាយអស់សង្ឃឹមកត្តញ្ញូដឹងគុណដើរតាមគន្លងម្តាយទុកដាក់រៀបចំលើអាជីពសិល្បៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqZyI4zPOWQgai6GysXvflmhLfrX1kARo6IuVczK9_SOZCjfh8iYloVC6ZsMYTCUO3COp9NPAtfGE3rnNlqkrQ9DQbWCTKziblVPuMU4aoyYqNomCYnud24C5eMSlgrGSyL_ATkpQMN3JiTRLyV2xtIPryhE0e4Ycy9x2n7GUNbXGFXXIDuIBOxqx6eCo9/s2048/image_2024-12-02_14-40-21.png

យ៉ាងណាមិញ រឿងរ៉ាវមួយចំនួនដែលទស្សនិកជនអាចមិនធ្លាប់បានដឹងនោះកាលពីពេលថ្មីៗនេះ ស្រីអ៊ីត បានទម្លាយពីជីវិតឯកជនសុខចិត្តលះបង់ចោលទ្រព្យសម្បត្តិទាំងអស់ដើរចេញមកជាមួយកូនស្រីតស៊ូជាមួយគ្នារហូតមានថ្ងៃនេះ។ តារាកំប្លែងរូបនេះបានរៀបរាប់ថា ក្នុងពេលដែលបែកបាក់គ្រួសារអតីតស្វាមីគឺយកទៅទាំងអស់ទាំងការរកស៊ីទាំងប៉ុន្មាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4OrVwSZLzkRxgcslK-KSn_MV6guULHcfRCoB8VVfIhfKWo9saLW6fXW92wjStgFAd_5OgAvuZsOvmQjh8kzxYlmEbY9ljlExlbdgYCovw3MbxiYFsH9COCI3ibAYbemgRhroUjktpM3IQjy1lVDIq03gDnnqPx5zcYKYj8t7r4WHkZ0sy3KTkksTQhdTZ/s960/image_2024-12-02_14-40-22.png

តារាកំប្លែងស្រស់សោភា រូបនេះថា នាងបើកក្រុមតន្រ្តីអកកេសមិនតិចម៉ឺនដុល្លារ ប្រាក់ខែគ្រូបង្រៀន ខ្សែដៃខ្សែក ឡាន២ ម៉ូតូមួយ ហើយនាងយកតែកូនយកទៅទាំងអស់ នាងយកតែកូនមកមួយដឹកដៃគ្នាមកតែម្តង។ ស្រីអ៊ីត ថាគ្មានអ្នកណាដែលដឹងពីជីវិតរបស់នាងយ៉ាងមិចនោះទេ ខណៈនាងមិនដែលត្អូញត្អែរប្រាប់មហាជនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIiCvtXM77rg0A60XyGa93An8xjOH4l1lQxaY8Todtw85MWpm_UXS_nYTgVe5YvdQAULH3-GZttd-MrXmQ7vXDgj0J8Mc7Ax64Gbqjw2Kpboebv2qctRhHdT2f7qXmIQNPZd07ZnMtgyWDpwjPEjfpGRxvSA1U1GROCzXCQLJ7568cUSnHmoiDZ6yb7Gv8/s960/image_2024-12-02_14-40-23%20(2).png

ក្នុងនោះដែរតារាកំប្លែងស្រីអ៊ីតថា មុននឹងឈានដល់ដំណាក់កាលបែកបាក់គ្នាគឺទុកឱកាសឱ្យច្រើនដងហើយ ព្រោះមិនចង់ឱ្យមានការវែកញែកថាបានល្បីល្បាញហើយបោះបង់គ្រួសារចោល បោះបង់ប្តីចោល ហើយក៏មិនចង់ឱ្យកូនអត់មានប៉ាហៅដែរ ប៉ុន្តែដោយសារតែសកម្មភាពដដែលៗបើសិនជារស់នៅជាមួយគ្នាមិនបានហើយមានតែចែកផ្លូវគ្នា៕