គ្រប់បណ្តាប្រទេសទាំងអស់នៅជុំវិញពិភពលោកយើងនេះសុទ្ធសឹងតែបានកសាងនូវរូបសំណាកជាច្រើន ដើម្បីជាតំណាង និងរំលឹកដល់ប្រវត្តិសាស្ត្រដ៏អស្ចារ្យអ្វីមួយ ដែលភាគច្រើនយើងតែងឃើញគេសាងសង់រូបព្រះដែលមានទំហំធំមហិមាមើលទៅគួរឱ្យកោតស្ញប់ស្ញែងជាទីបំផុត។ ក្រៅពីរូបព្រះក៏មានរូបសំណាកបុព្វបុរសជាច្រើនទៀតផងដែរ ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់រូបសំណាកចំនួន ៥ ដែលធំនិងខ្ពស់ជាងគេបំផុតនៅលើពិភពលោក៖
១. រូបសំណាក Sardar Vallabhbhai Patel៖ គឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ជាមួយកម្ពស់រហូតដល់ ១៨២ ម៉ែត្រ ត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ ២០១៨ ស្ថិតក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។ មូលហេតុដែលគេសាងសង់រូបសំណាក់នេះឡើងគឺដើម្បីជាការដឹងគុណដល់លោក Sardar Vallabhbhai Patel ដែលជាវីរបុរសចលនាតស៊ូរហូតនាំឯករាជ្យជូនដល់ប្រទេសឥណ្ឌា។ 
២.រូបសំណាកព្រះពុទ្ធ (Spring Temple Buddha)៖ គឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតទីពីរក្នុងលោក ជាមួយកម្ពស់រហូតដល់ ១២៨ ម៉ែត្រស្ថិតក្នុងខេត្ត Henan ប្រទេសចិន ដោយរូបសំណាកនេះបានបញ្ចប់ការសាងសង់កាលពីឆ្នាំ ២០០៨ ។ មូលហេតុដែលគេសាងសង់រូបសំណាកនេះឡើងគឺដើម្បីជាការគោរពចំពោះព្រះអង្គដែលបានប្រោះព្រំសត្វលោកឱ្យផុតទុក្ខ តំណាងឱ្យសន្តិភាព វប្បធម៌រុងរឿង និងភាពត្រជាក់ត្រជុំ។
.png)
៣.រូបសំណាកព្រះពុទ្ធ (Laykyun Sekkya)៖ រូបសំណាកព្រះពុទ្ធនៅប្រទេសមីយ៉ាន់ម៉ា គឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតទី ៣ នៅលើពិភពលោក។ ត្រូវបានបញ្ចប់ការសាងសង់កាលពីឆ្នាំ ២០០៨ និងមានកម្ពស់ ១១៦ ម៉ែត្រប៉ុន្តែបើគិតទាំងទម្រទៀតរូបសំណាកនេះមានកម្ពស់រហូតដល់ ១២៩ ម៉ែត្រឯណោះ។.png)
៤.រូបសំណាកព្រះពុទ្ធ (Ushiku Daibutsu)៖ គឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតទី ៤ នៅលើពិភពលោក ជាមួយកម្ពស់ ១២០ ម៉ែត្រគឺជារូបសំណាកព្រះពុទ្ធ ស្ថិតក្នុងប្រទេសជប៉ុន សាងសង់កាលពីឆ្នាំ ១៩៩៣។
៥.រូបសំណាកព្រះសិវៈ (Statue of Belief)៖ គឺជារូបសំណាករបស់ព្រះសិវៈក្នុងហិណ្ឌូសាសនា ដែលសាងសង់នៅ Nathdwara នៃរដ្ឋ Rajasthan ប្រទេសឥណ្ឌា។ រូបសំណាកព្រះសិវៈមានកម្ពស់ ១១២ ម៉ែត្រគឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតទី ៥ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលបានបើកដំណើរការកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២៕.png)










