កោះខ្យង គឺជាប្រជុំកោះតូចៗចំនួន ៣ ជាប់ៗគ្នាដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត អមដោយដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះ រួមជាមួយទឹកសមុទ្រថ្លាឈ្វេង ខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលស័ក្តិសមបំផុត សម្រាប់ការបោះតង់សម្រាកលម្ហែកាយជាពិសេសក្នុងរដូវរងារ។ កោះនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង គឺកន្លែងមួយដែលសំបូរទៅដោយគ្រឿងសមុទ្រមានដូចជា៖ បង្គារ ក្តាម មឹក បង្កង និងត្រីសមុទ្រជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXn6kYwwWLMUJBGi4_LuW_KGPhtWSci1JTYT1ohQnhCONoaVNTPZ5QhTrgc-vvZAPqAfTwp8Imj9R4rYUKLWlkGlRhyphenhyphenwlP2zQ31RJxcxSSNv-Q2DPF744yyBhUVQzQb53S0FXbqfKvx2dLUIfYxdy0tjCrMWrmBGSGTOYo-RtV3wVmh69hroXHtmUc1J3N/s2048/425733820_701951032126385_2496112385285538720_n.jpg

ដូច្នេះភ្ញៀវទេសចរអាចបោះតង់សម្រាកលំហែកាយបានយ៉ាងមានសុវត្ថិភាព ខណៈមានពលរដ្ឋសហគមន៍នៅទីនោះក៏រង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបម្រើសេវាកម្មផ្សេងៗដូចជា៖ ដឹកជញ្ចូនភ្ញៀវទេសចរងូតទឹក ទៅលេងប្រជុំកោះក្បែរគ្នា ព្រមទាំងផ្តល់សេវាកម្មអាហារសមុទ្រស្រស់ៗទៀតផង។ ទោះជាយ៉ាងណាដើម្បីទៅដល់កោះខ្យង លោកអ្នកមានជម្រើសពីរគឺទីមួយធ្វើដំណើរតាមទូកចេញពីផ្ទះប្រជាសហគមន៍ ដោយជាទូទៅអ្នកទេសចរចំណាយតែ ៥០០០ រៀលប៉ុណ្ណោះសម្រាប់ជិះទូកទៅកាន់កោះខ្យង តាមរយៈទូកប្រជាសហគមន៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrxmAlXLpVdBKoQnlDtM-CFlVuFIgzVO5PE5rHSDuxlSSW_Yxuar1fRMth1DQivb01tTHm2GB7FzhbSN6YUQh6pi2-yqP7lbxuadmp7mIaluV5ptAEgZ9_PZhJRlrZvuPjESv6Lk20hNo6g_Wq3cwLEt4MdrrwOTIeQSBAns3X2xU_qALGe2gg6yBba19i/s2048/425792999_701951055459716_4260931960663151349_n.jpg

ហើយទីពីរអ្នកទេសចរអាចធ្វើដំណើរថ្មើរជើងឆ្លងកាត់ផ្លូវភក់ប្រមាណ ១ គីឡូម៉ែត្រ ដែលមានទេសភាពដើមកោងកាងយ៉ាងស្រស់ត្រកាលដុះអមសងខាងផ្លូវ។ ក្រៅពីការសម្រាកលម្ហែ និងគយគន់ទេសភាពធម្មជាតិនៅកោះខ្យង ភ្ញៀវទេសចរក៏អាចទស្សនាចម្ការផ្លែឈើធម្មជាតិ រួមមានចម្ការទុរេន សាវម៉ាវរាប់សិបហិកតា ដែលដាំដុះនៅក្នុងសហគមន៍បានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9_ihfBnrNr0ixlDKL13lDuTKztiE0LWGQSaWkWRTRLK6DiX1d9iXYOzYDWFo4AAQHi56NpHx6639wNv5N6tDyfHpKHTpM59AjIUV5axX38hdb8zuwq-RFjKaO4uUVjAm8r8F0g1uqbHK4EOUgFtL8aFsYB7C6iwK1HqxexZ-Wq5p5xGbt1I5lh_W6dEYx/s2048/425829580_701951008793054_8388458750353938250_n.jpg
គួរបញ្ជាក់ដែរថា ចំពោះមូលហេតុដែលគេហៅកន្លែងនេះថាជាកោះខ្យង ពីព្រោះទីនេះមានទីតាំងជាប់សមុទ្រ និងកោះនាៗជាច្រើនទៀត ព្រមទាំងមានសណ្ឋានដីដូចជាកោះ និងសំបូរទៅដោយខ្យងផងនោះទើបទីនេះត្រូវបានគេដាក់ឈ្មោះថា កោះខ្យង។ កោះខ្យងគឺជាតំបន់ជំនួញ ហើយប្រជាជននៅទីនេះភាគច្រើនមានជីវភាពធូរធារណាស់ដោយសារតែពួកគេសុទ្ធតែជាអ្នកជំនួញ។ នៅទីនេះមានប្រជាជនប្រហែល ២៥០ ទៅ ៣០០ គ្រួសារភាគច្រើនដូចជាអ្នកនេសាទ អ្នកលក់ដូរ និងអ្នកបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMLrC8b6K8rM6m9vhbdDl8vLFCzOBKvtsymf7-IWjQsI9-hYw5kTktFU-5orfzgLCxF7HAtjMR5GNZ_ftVpgsolJNDw0EF73fP6_itKM61OMqzqgJ9cbelXbCDX135N7mIgyAJFAZ-6LuVGU563HgYjCkazTMaBTEqCb-ASjzXnV7HeQufC-khkezAR6VC/s2048/426293247_701950988793056_5055087384077632703_n.jpg