ការថែទាំរាងកាយឱ្យមានក្លិនក្រអូបពេញមួយថ្ងៃបានជួយបង្កើនទំនុកចិត្តនៅគ្រប់ទីកន្លែង មិនថាកន្លែងធ្វើការ ឬទីសាធារណៈ ។ នារីៗភាគច្រើនបានប្រើប្រាស់ទឹកអប់ ឬទឹកក្រអូបបាញ់ខ្លួនដើម្បីបំបាត់ក្លិនមិនល្អ ប៉ុន្តែការបរិភោគបន្លែ និងផ្លែឈើមួយចំនួន ក៏អាចជួយកាត់បន្ថយក្លិនខ្លួនបានដែរ ពីព្រោះសារធាតុចិញ្ចឹមក្នុងបន្លែ ផ្លែឈើ នឹងជួយបណ្តេញជាតិពុល ។
គួរតែបរិភោគបន្លែ និងផ្លែឈើខាងក្រោមនេះដើម្បីកាត់បន្ថយក្លិនខ្លួន ជាពិសស នារីៗ ៖
១-យ៉ាអ៊ួ ៖ យ៉ាអ៊ួមានបាក់តេរីល្អឈ្មោះ ប្រូបាយអូទិក ដែលជួយឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព និងកាត់បន្ថយក្លិនមិនល្អចេញពីរាងកាយ ។ ការបរិភោគយ៉ាអ៊ួញឹកញាប់ជួយឱ្យបត់ជើងស្រួល, កាត់បន្ថយការប្រមូលផ្តុំកាកសំណល់បណ្តាលឱ្យមានក្លិនមិនល្អ និងបំបាត់ក្លិនមាត់ ។
២-ខ្ញី ៖ ខ្ចីមានសារធាតុប្រឆាំងមេរោគ, កម្ចាត់ក្លិនមិនល្អក្នុងរាងកាយ, ជួយរំលាយអាហារ និងលាងជាតិពុល ហើយការបរិភោគខ្ញីអាចជួយឱ្យក្លិនខ្លួនក្រអូបពេញមួយថ្ងៃ ។ គួរសាកល្បងផឹកទឹកខ្ញី ឬយកខ្ញីមកដាក់ក្នុងអាហារ ដូចជា ៖ ទឹកស៊ុប ឬអាហារប្រភេទឆា ដើម្បីកាត់បន្ថយក្លិនមិនល្អ ។.png)
៣-ក្រូចឆ្មារ ៖ ក្រូចឆ្មារមានវីតាមីន C និងអាស៊ីតអាចជួយបណ្តេញជាតិពុលក្នុងខ្លួន, កម្ចាត់ក្លិនញើស និងកាត់បន្ថយការប្រមូលផ្តុំបាក់តេរីដែលជាមូលហេតុកើតក្លិនមិនល្អ ។ ការផឹកទឹកក្រូចឆ្មារស្រស់ៗ ឬផឹកក្រូចឆ្មារលាយទឹកក្តៅឧណ្ឌៗនៅពេលព្រឹក នឹងធ្វើឱ្យរាងកាយក្រអូបតាមធម្មជាតិ ។
៤-ស្លឹកជីអង្កាម ៖ ស្លឹកជីអង្កាមមានក្លិនខ្លាំង ហើយផ្នែកខាងក្នុងមានប្រេងក្រអូបតាមធម្មជាតិ ។ វាអាចកាត់បន្ថយការប្រមូលផ្តុំបាក់តេរីដែលបណ្តាលឱ្យមានក្លិនមិនល្អ ហើយក្លិនរបស់វានឹងបង្កើនអារម្មណ៍ស្រស់ថ្លា ។ គួរបរិភោគស្លឹកជីអង្កាមស្រស់ៗ ឬផឹកតែជីអង្កាម ឬដាក់វាក្នុងទឹកធម្មតា ដើម្បីឱ្យក្លិនខ្លួនក្រអូបពេញមួយថ្ងៃ ។.png)
៥-ផ្លែក្រូច ៖ ផ្លែក្រូចសម្បូរវីតាមីន C ជួយបណ្តេញជាតិពុល, ប្រឆាំងមេរោគ ហើយថែមទាំងមានអាស៊ីតជួយដល់ការរំលាយអាហារបានល្អ ។ ការបរិភោគក្រូចញឹកញាប់បង្កើនក្លិនក្រអូបរបស់រាងកាយ និងកាត់បន្ថយក្លិនមិនល្អ ។
៦-ផ្លែប៉ោម ៖ ផ្លែប៉ោមមានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយការប្រមូលផ្តុំជាតិពុលក្នុងប្រព័ន្ធរំលាយអាហារ, រាងកាយក្រអូបតាមធម្មជាតិ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។ ហេតុនេះ គួរបរិភោគផ្លែប៉ោមរាល់ថ្ងៃដើម្បីឱ្យស្បែកភ្លឺថ្លា ។.png)
៧-ស្លឹកគ្រៃ និងស្លឹកតើយ ៖ ស្លឹកគ្រៃ និងស្លឹកតើយ ក៏អាចបំបាត់ក្លិនខ្លួនបានដែរ ពីព្រោះស្លឹកគ្រៃមានសារធាតុប្រឆាំងបាក់តេរី និងបណ្តេញជាតិពុល ខណៈស្លឹកតើយមានក្លិបក្រអូបស្រាលពីធម្មជាតិ ។ យើងអាចយកស្លឹកគ្រៃ ឬស្លឹកតើយ មកដាំទឹកផឹកដើម្បីឱ្យក្លិនខ្លួនក្រអូប ដោយពុំចាំបាច់ប្រើទឹកអប់ ។ ក្រៅពីនេះ អាចយកវាទៅដាក់ក្នុងអាហារបានដូចគ្នា ។
ក្រៅពីការបរិភោគបន្លែ និងផ្លែឈើទាំងនេះហើយ យើងគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ គឺចាប់ពី៨កែវ ទៅ១០កែវក្នុង១ថ្ងៃ ពីព្រោះវាអាចបណ្តេញជាតិពុល និងបាក់តេរីពីរាងកាយ ។ ម្យ៉ាងទៀត គួរជ្រើសរើសសម្លៀកបំពាក់ណាមានខ្យល់ចេញ-ចូលល្អ និងសម្អាតខ្លួនជានិច្ច ៕










