ស្ថាបនិក នៃកម្មវិធី Miss Planet International បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដោយប៉ាន់ស្មានថា ការបោះបង់ការប្រកួតភ្លាមៗរបស់ ដេត ស្រីនាឌ ដោយសារតែមិនអាចជាប់លំដាប់រង ឬតំណែងអ្វីមួយ។ លោកស្រីថាខ្លួនមិនមានផលលំបាកនោះទេកាលណា ដេត ស្រីនាឌ ចេញមានអ្នកថ្មីចូល។ បញ្ហាចម្រូងចម្រាសចេញមកប្រកាសពហិកាមិនចូលរួមប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ ដេត ស្រីនាឌ ថានាងនឹង live បកស្រាយមិនខាំមាត់សង្កត់ចិត្តបៀមទុក្ខម្នាក់ឯងឡើយ។
ស្ថាបនិកអង្គការ Miss Planet International លោកស្រី ហាលី អាមីន (Halley Amin) ផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានជាមួយនឹងម្ចាស់ជ័យលាភីទាំងពីររូប បានឱ្យដឹងថា តាមការគិតរបស់លោកស្រីផ្ទាល់ការដកខ្លួនរបស់គាត់( ដេត ស្រីនាឌ) មើលទៅគាត់ប្រហែលជាគាត់គិតថាមិនអាចជាប់លំដាប់រងឬតំណែងអ្វីមួយសំខាន់ៗ បានជាលាលែងតែម្តង»។ លោកស្រីបន្ថែមទៀតថា ការដកខ្លួនរបស់ ដេត ស្រីនាឌ មិនមានផលលំបាកនោះទេ កាលណានាងចេញមានអ្នកថ្មីចូល។.png)
ស្ថាបនិកកម្មវិធី Miss Planet International ថាកម្មវិធីដើរដល់ចំណុចនេះប្រមូលបានជាង៦០ប្រទេស ហើយម្ចាស់ផ្ទះពិបាកមិនពិបាករកអ្នកជំនួស ដេត ស្រីនាឌនោះទេ។ លោកស្រី ថារាល់ឆ្នាំសម្រាប់កម្ពុជាមិនដែលឱ្យក្រោមគេនោះទេយ៉ាងហោចណាស់មានអ្វីម៉្យាងដែរ ប្រហែលជា ដេត ស្រីនាឌ គ្មានទំនុកចិត្ត ជឿជាក់លើខ្លួនឯង ឈប់ប្រកួតដោយសារតែអត់ជឿជាក់។
នេះជាការលើកឡើងរបស់ស្ថាបនិកកម្មវិធីសម្រស់ Miss Planet International ចំណែកឯបញ្ហាផ្សេងៗ ដេត ស្រីនាឌ ថានាងនឹង live បញ្ជាក់ការពិតឆាប់ៗ។

នាល្ងាចថ្ងៃទី២៨ វិច្ឆិកា ដេត ស្រីនាឌ បានចេញបង្ហោះសារថា «ពីដំបូងគិតថាមិននិយាយអ្វីទាំងអស់ សុខចិត្តខាំមាត់សង្កត់ចិត្តយំតែម្នាក់ឯង ថ្ងៃស្អែកនេះនាងខ្ញុំ នឹងមានការបកស្រាយបន្តិចបន្តួចតាមសំណូមពររបស់ពុកម៉ែបងប្អូន ដែលគាំទ្រនាងខ្ញុំ »។ 
គួរបញ្ជាក់ថា សាធារណជនបានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃចំពោះ ដេត ស្រីនាឌ ដែលចេញមកប្រកាសពហិកាមិនចូលរួមប្រកួតក្នុងថ្ងៃផ្តាច់ព័្រត្រ ដែលទង្វើនេះទស្សនិកជនថានាងជាមនុស្សគ្មានទំនួលខុសត្រូវមិនគិតមុខមាត់ប្រទេសជាតិជាធំក្នុងនាមជាម្ចាស់ផ្ទះតែប៉ុន្មានម៉ោងទៀតដល់ការប្រកួតទៅហើយ៕










