ស្ទឹងព្រាត់គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ តំបន់នេះមានទេសភាពធម្មជាតិស្អាតពិតៗ មានព្រៃឈើ និងរុក្ខជាតិពណ៌ខៀងស្រងាត់អមសងខាងបណ្តោយស្ទឹង ដែលភ្ញៀវទេសចរអាចជិះទូកកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធយ៉ាងត្រជាក់ចិត្ត។ លើសពីនេះភ្ញៀវក៏អាចបោះតង់សម្រាកលំហែកាយ ដុតមាន់ ដុតទា ញ៉ាំជាមួយគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQsDx9giNu4GmVxhekW_whyphenhyphenirJTEvfD5hRKuNsp7Bzj0p3LgPXXfwntnYVadK_K9hEfb2ipzZCDxuCczB554IWvWtuW9jvWTgKSbrK6HcSQVk1_LlM0ENSARYzckmhMFf_SHYgx6Tw5CvMGJ7ww7LGobbyTqTQuTRAgWCQG4xSj2wW4ojun4vBQk947SSC/s2048/image_2024-12-02_09-21-59.png

នៅក្នុងការបោះតង់ ឬជិះទូកកម្សាន្ត ភ្ញៀវទេសចរចាំបាច់ត្រូវទៅសាកសួរព័ត៌មានពីប្រជាការពារ ឬអ្នកដែលជាសមាជិកសហគមនជីផាតជាមុនសិន ដើម្បីងាយស្រួលក្នុងការដើរកម្សាន្ត ដោយមិនមានភាពភ័យខ្លាច។ ស្ទឹងព្រាត់មិនត្រឹមតែមានសម្រស់ធម្មជាតិគួរឱ្យទាក់ទាញប៉ុណ្ណោះទេ វាក៏មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ទៀតផង។ ស្ទឹងព្រាត់គឺជាដៃព្រែកដែលតភ្ជាប់ពីស្ទឹងជីផាត។ កាលពីមុនស្ទឹងនេះមានឈ្មោះថាស្ទឹងខ្សែសន្ធឹងព្រ័ត ប៉ុន្តែក្រោយមកគេហៅកាត់ថាស្ទឹងព្រាត់។ ព្រ័តមានន័យថាខ្សែព្រាត់ដែលគេយកស្បែកគោក្របីធ្វើ ដោយគេហាលឱ្យស្ងួតធ្វើជាព្រាត់សម្រាប់ទាក់ដំរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJIoxoMp9eG0cJKJgJcUye9O5vYPyJpbC4m3eYbI16551RO_ld7KRJsFqw1KfRDqx7p6glGbrFBNmedSC-RqRdwXd2kkU2h57Khl3QIEF_gvtCcsOL-FE68MOOf5y5CYXjbSuSULaUKpauBv_x6OIYDyN0afXUfIt4RptiRrbLt2lmzwF-JkiT3zklE0Y_/s990/image_2024-12-02_09-22-01%20(2).png
ទាក់ទងនឹងពាក្យ «ព្រាត់» រឿងតំណាលមុនឆ្នាំ ១៩៦០ បានរៀបរាប់ថា មានកងទ័ពវៀតណាម ឬយួនខៀវ បានឈ្លានពានកម្ពុជាស្របពេលនោះកម្លាំងតស៊ូរបស់ខ្មែរ បានយកស្បែកគោ និងស្បែកក្របីធ្វើជាព្រ័ត ហើយពួកគេយកខ្សែព្រ័តសន្ធឹងទទឹងព្រែកតូចមួយនេះ ដើម្បីងាយឆ្លងកាត់និងជញ្ជូនស្បៀងពីត្រើយម្ខាងមួយទៅត្រើយម្ខាងមួយទៀត ទើបអ្នកស្រុកដាក់ឈ្មោះថា ព្រែកសន្ធឹងព្រ័តរហូតដល់សព្វថ្ងៃ ហើយក្រោយមកក៏គេហៅកាត់ថាព្រែកស្ទឹងព្រ័តនេះតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzm2jdgoIpWg202DBYwCXy0YHXVmDbrydqRsKLegQD8Owj7D6KMjUFWEzCfO2C-0xexYwe-fmvw0ukWIap1twVQzOA4GxoO8TNDFJQx9qu9Cg-C0oNMMCyqbj1pBpdW5qeyLveNXPysoNHLmRLFOF8G_3mkAIUd2WDdsH3uqvG-XTYueXQeMRYvlGB-ps8/s960/image_2024-12-02_09-22-01.png
ជាក់ស្តែងស្ទឹងព្រាត់បើយើងមើលពីលើអាកាសបន្ថែមទៀត យើងកាន់តែបានឃើញថា តំបន់នេះមានទេសភាពគួរជាទីទាក់ទាញបំផុត ដោយសារមានខ្សែទឹកហូរពន់ពេនខ្លួនចុះឡើង ស្រស់ស្អាតមិនចាញ់តំបន់អេកូទេសចរណ៍ដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។ នេះបង្ហាញថាកម្ពុជាពិតជាមានលក្ខណៈអំណោយផលពីធម្មជាតិ ដែលបានបង្កើតតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងជាច្រើនកន្លែង មានទេសភាពស្អាត និងគួរឱ្យចង់ទៅទស្សនាមិនចេះជិនណាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWld84DJ3dxhHXSEEhfFYsDOQ5DZVbYaeeowGnyaJ6esopKSAy6tr6lnvB6WIu9lRd82F8FawOAV7k_8lwE47dsMl1Nj9na0aLwwBblu9MXi83sTHvV9H5ypMoLtcBddnQkhp8wc7LGnTVUMW2lGuQKdnTy1rWJIb5hUmbpU3_8Jo9fh2oIPnqjRemJ5ii/s1280/image_2024-12-02_09-22-04.png