សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXrz6aNkefssdUj64cKfkKqBI9zPQMwAFnIaz3PCPX5tlm8pk5w3CBJuiOdxwpTJiSAzBvSwn4ZF1I1W-vqtPG9FBKR0vwWVsbyfEy3RgA1RZ6a9Ax4GAEC-BrzgzGtECarhjLyFkTbmOI2-tTYsWBu_UpZSf0Ieo4wKrJIc6A1hECn5cdNKTxkidddOKf/s626/Picture1.jpg
ក្នុងសុន្ទរកថាបើកទិវានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsbC9PJ0wfLdGM771TwtqFQ17pDuqyqbpCMyZeIrAihCda38CDQ71Yz6Ij1ri-oq3dx1L3LBXjDTAtoTAJtPlrV177tl8GOd1ubFrKtK7Wju0DJQzW4JY8mZsKE5uYXAaIHmjaxEXdHWD2PYfSQcUTokT4hUme51T2iutkkAKnlUoENADvixvZhe_fbvKI/s2048/ppf-4.jpg
កាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សហគ្រិនខ្មែរបានរៀបចំពិធីប្រគល់រង្វាន់សហគ្រិនខ្មែរ ២០២៤ ជូនដល់សហគ្រិនឆ្នើមដែលបានឈ្នះពានរង្វាន់សហគ្រិនខ្មែរទាំង ៤ប្រភេទ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOkNPECHuhYVpeE0pnA7c0XfCMP-avoMk4timCM6R3DGqkhOYSzJrWTftgy2Rwz5y7AOndA5HVoV_V4ZH_XzE9RPWtcVvJXwXMmHzSy0QYrxsi8zsYBQI_c19etqtfhAxASvQulyuOrdSDHPb8OQHubNKFjtdKp3N4GL8RvyIgdQjTLl3xcHvph4W8JyGe/s2048/ppf-27.jpg ពិធីប្រគល់ពានរង្វាន់នេះត្រូវបានរៀបចំដោយសហគ្រិនខ្មែរ ដោយមាន ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ដើម្បីអបអរសាទរដល់កិច្ចខំប្រឹងប្រែងរបស់បេក្ខជនចូលរួមប្រកួតប្រជែងពានរង្វាន់ សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ពានរង្វាន់សហគ្រិនខ្មែរសហគ្រិនមហាវិទ្យាល័យ ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqZCQSeStVMHD7NB806malGVEYXDvMRs9k-X3ynoxbAzVXA9sL9xteZb2WljWQUCQuzzQdb-uySXNxEURhgZNf87U5kypg7KZdVWNqQJt3bcUQMB6hZpq8biOwvQlnGvfHS907xWKyWI-SsECqKQLZKjFNelHWDrD-cjj-NgZVhDD7ydXuGazT4XwiPx55/s2048/ppf-20.jpg
សូមចូលរួមអបអរសាទរចំពោះលោកស្រី អគ្គនាយិកា ហ៊ុក ស្រីហួរ ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យនៃក្រុមហ៊ុន ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក និងលោក ជា ចិត្រា ដែលជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក ដែលបានទទួលពានរង្វាន់ សហគ្រាសធុនតូច និងមធ្យម (SME) ល្អបំផុត ដ៏មានកិត្យានុភាពនៅក្នុងពិធីប្រគល់ពានរង្វាន់
សហគ្រិនខ្មែរ Khmer Enterprise។ ការទទួលស្គាល់ដ៏សក្តិសមនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការច្នៃប្រឌិត គុណភាព និងទំនួលខុសត្រូវសង្គម។ ក្រោមការណែនាំ និងដឹកនាំរបស់លោកស្រី អគ្គនាយិកា ហ៊ុក ស្រីហួរ និងលោកប្រធានគ្រប់គ្រងទូទៅ ជា ចិត្រា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក បានលេចមុខជាអ្នកដឹកនាំក្នុងឧស្សាហកម្មផលិតម្ហូបអាហារបែបខ្មែរ ដោយកំណត់ស្តង់ដារថ្មីសម្រាប់ឧត្តមភាព។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសហគ្រិនខ្មែរ ដែលបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់យើង។ ពានរង្វាន់នេះជំរុញចិត្តយើងឱ្យបន្តខិតខំដើម្បីឧត្តមភាព និងការរួមចំណែកក្នុង
ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmXRHMtHTs3os6pwOgP3WxzdkayBZc87cXdA1BGbQ1PA9Bw3iPMtkfKPB32ajOV5Yr31T7Ej2e5d3aFD4FeI34S9PaLjC3YvtaYhZtlTkbp6TY0urxoXFP786Wwrjt0yyzvvugiHDVBijGCXQzMAbaEs0DvUN3YILXY_xwpAPx7PQ50u_su_VLb_b06SAF/s2048/EM-11.jpg
សហគ្រាសផលិតអាហារ ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក ប្តេជ្ញាក្នុងការអភិរក្ស និងលើកកំពស់រសជាតិដើមនៃម្ហូបខ្មែរពិតៗទៅកាន់ពិភពលោក។ លើសពីប្រតិបត្តិការស្នូលរបស់យើង យើងផ្តល់ជូននូវសេវាកម្ម OEM (ធ្វើប្រេនផលិតផលផ្ទាល់ខ្លួន) ដល់ដៃគូដែលស្វែងរកការផលិតផលិតផលអាហារខ្មែរ ដែលមានគុណភាពខ្ពស់ ទៅកាន់ទីផ្សាររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbIJ5D7NZvnzkbZ_XK-szA88T45FTgTrVyn7ZSrQ5_KMfma9Db8rECeFW_-LNUHZ8EJ9pg5SrYytFRuhqT3yJL5e3SjQnSuB0pCvPlkzhtL_Fa16jfe-rlulGs-eb4x1F6fpBJ_hPKnvPm5yUwCMzZijOg2crYFQmgl9k0r1LE1kyhx_BHYsIRHEXqal8U/s2048/Photos%20last%20(20%20of%2032).jpg

ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់

តាមរយៈផេកផ្លូវការ PPF YUMMY : https://www.facebook.com/ppfyummy/

តាមរយៈផេកផ្លូវការ E&M YUMMY : https://www.facebook.com/emyummyfood

ឬតាមរយៈលេខទូរស័ព្ទ 081 555 255

ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl

ឬតាមរយៈTik Tok https://www.tiktok.com

ឬតាមរយៈវេបសាយ https://www.ppfyummy.com/

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_UunUqYMtSfZoxQfpjvixBffsz7HP1LtO7nyZ_nxXZou9GD_BGT4SiMLqWV5V1Yp6TWVIIm2GlFoBObMBgLufU_XJ4XMRIcnlbd5wFXPGZJIh_6UNT8nTULTm4cAken7qX0TVNHFGE8wRVjvrqTrRLedWNc5eXD8qLH09OGMYVkmUrl8Yz1LrgqmY_67U/s2048/Photos-79.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmtA1pDfKeR6FQ72kBctYDkxWTQkHNJuHQ1cjNoXreJxDpwLm_2QOqkODLEpCcjORdEWY7F-pj1ePDPQg_o7t3x18XDO7F3bsuv5EtE0SFFKIQXNlwddUKwMHaiVcwXuQmz9-QfqDYyi3MpmKGJt8MBylhbXo_uD6C4hwnc98CpdIt0QxprxHy_cZWOow/s2048/Photos%20last%20(7%20of%2032).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1cGvD1G8VKMseO3cDp5VYdoKwZaj4bmi3mmV-XLk9VROgIX0zTonrnPUKMVjmWpz0ydN_IPqHgIVmyWyP9UyEseEFx2BjWrHWQNOil7IrufTgRDBlxuFU1RI4ux1xUN4mwufVX6bhP0QgGyHn_HhHoYnudpzq16nl3vqXMZ1pz_Vyp2JHX67yySSryLPd/s5712/IMG_3442%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwRErtxK6BhAlEju5HV0Xeiarz7B7pKXN3p4uCKTYPeBFdKt43vfKCNe7bzN3rhr27KERM4m-7zwK5LpoJQtN9lRwbJVWKP4ce65Dic0xYwApJXmS7iJGZOfhoqbXEN5svikaSkN9y3cQWcU4iwLBFsRxhwLAIAOMN_SkmqqsR0aJoPrwP7-Kh4zATcC-9/s5712/IMG_3341%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-tnow00VLYZIfFjFn_qSS5HwBh6C_5tLQBloo_MYjLAKJvRQNqq_s9LxSVLp__2Qv2zKkdLcV3rJkEiFFyNYGe7d5b9QQhFInrNh_uL29vPIp_2aSXydrt4BFz9VJhuXb7zQfdqF1XLIv1-oBlOaQTnBAQiKndJDbbK-wFPyby8HAeDCBwzQoCgj_X55n/s5903/1%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrkFoncIbCvjQGOWiNizNbPM8CBN3K7GBT442S0zORfYaEEDmKMQjnXTZFPxT6GCHTB-s7kaZGuOSUYSMbgFLuxEoiL8gi_EI_lUWRHqz2VofvCj3iLU3JhW3J7TQpH8XOee-Gp6gpb0AIOWzH0BjfYxRf2g3PlW6lKFPbKFEAd7I-uEhpCfwhO4GSvfL/s5362/2%20(5).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEialVOn1zsCD_54WziQXgA00wDuZ_AliW-vW7N0goqifYvpNjPqdh6H_Mp38xTkgACrFfAGanDHJaVo2E7MJLB61TB2eo9DF0ktAhyxXKtvLK6Xzq9FJ_gID9xjLyqRmJ7EvosG3AHyqWuVWIOb56jbRwSlHm2Ix1BdWxawg4uThCGAx9kWDj-Xc17J00Dk/s5888/4%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuPP6T3sEm4LFlPtTdoadBzSTPkYQby9X8GklbMjAg8_MwG0-FVXaisd9sCeuEhnFzND1_BOshq-mUAQYebkyivKyQWJPtFUPjtiIh2NKHEp-NtO94gVFpysYXBZKRZDWRAbUPVOfK3nDkmjoS0M2p9wZphv8kKy6iJN2fTn66xHMPm1XJDPITm0mHusFf/s5753/5%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrelAed2hsOHP2mudWldiQRaDpbJvDNofAcClZxxeYLSEdFvJRcpOwsiFRRsXg127TK2CeOhchVeyUyRt4Tlm3R3tduONujftdcOF-Q-gP4MuLE2njtJeTtX2ch2JzLm-AZRp4Yw_sDj_sveSqU12PzJCp1tsFYjf5QlpWnmRIXvtmJAJZFtIvfC8qYjSY/s2048/EM-16.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi08dzXvl4n_rhvURlJCrNcIcc1NKRg5D57i3X6JxYt1AgKRFVdLpZSkZbG8XR8Dwi5Bx2pLKMhGSXyVPKb2iqav0IWC4Zj_wlzzbnTKXa817655dFQQDQoSGwTieKNctV1IV6JPj0EZiFqaZB3ie2NCmrbT8ilBa4wKDlN_i6iM6Ttp7Bi8U2-5tx1FBeO/s2048/EM-17.jpg