Home ព័ត៌មានអន្តរជាតិ ទីតាំងថ្មីមួយរបស់ Starbucks នៅកូរ៉េខាងត្បូង ដែលនឹកស្មានមិនដល់ នឹងបើកក្នុងពេលឆាប់ៗនេះ

ទីតាំងថ្មីមួយរបស់ Starbucks នៅកូរ៉េខាងត្បូង ដែលនឹកស្មានមិនដល់ នឹងបើកក្នុងពេលឆាប់ៗនេះ

58
0

Starbucks នៅកូរ៉េខាងត្បូងនឹងបើកហាងថ្មីមួយនៅខែក្រោយ មានចម្ងាយត្រឹមតែ ១.៤ គីឡូម៉ែត្រពីកូរ៉េខាងជើងប៉ុណ្ណោះ ក្នុងគោលបំណងឱ្យភ្ញៀវទេសចរមើលឃើញប្រទេសកូរ៉េខាងជើងយ៉ាងពេញលេញពីលើភ្នំ។
ហាងនេះមានទីតាំងនៅជាន់ទី ២ នៃសួនអេកូឡូស៊ីសន្តិភាព Aegibong ក្នុងទីក្រុង Gimpo ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង។ Aegibong ដែលជាកំពូលភ្នំកម្ពស់ ១៥៤ ម៉ែត្រ មានទេសភាពស្រស់ស្អាត អាចឱ្យអ្នកមើលឃើញស្រុក Kaepung និង Songaksan របស់ប្រទេសកូរ៉េខាងជើងយ៉ាងពេញលេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_oMgqa6RI_SvwYHcmhGi_7wrKzv4AS-JUwy3kOGjPXF0_aB8T21AMhNxIYTEtsxhizo9B4YDSiUYKne_X1YL-XvppQH0XUgXbXn_m3zARY5MLsVoi8osI-1a5Rhs3SRNEh_TuEmLiKQiLWrbEb40SDtMfl-pXkLJ0ydTI5O1T-qoWcKCDCAke-SJml1Zc/s1000/image_2024-11-30_13-29-43%20(2).png
ចាប់តាំងពីសួននេះបានបើកនៅឆ្នាំ ២០២១ មកកន្លែងនេះបានទាក់ទាញហ្វូងអ្នកទស្សនារាប់ពាន់នាក់។ កាលពីឆ្នាំមុន ភ្ញៀវទេសចរជិត ១៤០,០០០ នាក់បានទៅលេងឧទ្យាននេះដើម្បីមើលប្រទេសកូរ៉េខាងជើង។ ជាឱកាសល្អ Starbucks ក៏មានបំណងពង្រីកសាវាថ្មីរបស់ខ្លួននៅទីតាំងនេះ ដែលមានទំហំ ១៣៦ ម៉ែត្រការ៉េតូចជាងសាខាធម្មតា ទោះជាយ៉ាងណាវាត្រូវបានគេរំពឹងថានឹងក្លាយជាគោលដៅដ៏ទាក់ទាញបំផុតមួយ សម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGg-eATVmMqQoHVpLjABTexAXYMaTTkWPcKe8M0mgKqLE_Zfbw_T861B0_tpoLYPgTBimRQq-CtEH6mroBCbFVV9wy5FdoELZ-F_MY3Qpl52GLpcdWnyQ0bsnTD-qBi_Y2kSNeFXmxDF40nlvBErR1iGpSK-W_lWj_BHrQ7QNJelUYnvDPLl8cXzVE5mjU/s1000/image_2024-11-30_13-29-43.png

ដូច្នេះមុននឹងចូលទៅកាន់តំបន់ហាងកាហ្វេមួយនេះ អ្នកទស្សនាទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យដោយកងម៉ារីនកូរ៉េជាមុនសិន ទើបអាចទស្សនាបាន។ តំបន់នេះមានចម្ងាយជាង ៥០ គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល គឺជាកន្លែងមួយដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក។ គួរបញ្ជាក់ដែរថា ហាង Starbucks នៅប្រទេសកូរ៉េខាងត្បូងគឺមានច្រើនជាងគេលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីអាមេរិក ចិន និងជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijlTAvnyNbzQzD0Gd1bb542dpHYZWY_vJM9hrIRKXMY9xOS3JHIKjAPIT9L8yXP1YyG86qZ5bXN50Am2mdymRQhS2q55wVsvxpXgSH_JMGAHQraij8580ds15IC1U8yl65EROz47vpEfmzuoqp20W_bdzYOPqNIcCP0ZINcMh65Eqww667mi1PIpOBRtEq/s900/image_2024-11-30_13-29-44%20(2).png

យោងតាមគេហទំព័រសកលរបស់ Starbucks ចំនួនហាងនៅក្នុងប្រទេសកូរ៉េនៅចុងឆ្នាំនេះគឺ ១,៨៩៣ កើនឡើងចំនួន ១១៦ ធៀបនឹងឆ្នាំមុន។ បច្ចុប្បន្នមានហាង Starbucks ចំនួន ៣៨,៥៨៧ នៅទូទាំងពិភពលោក ដោយសហរដ្ឋអាមេរិកមានចំនួនច្រើនជាងគេគឺ ១៦,៤៦៦ បន្ទាប់មកប្រទេសចិនមានហាងចំនួន ៦,៩៧៥ រួមបញ្ចូលគ្នាប្រទេសទាំងពីរនេះមាន ៦១% នៃហាង Starbucks ទាំងអស់នៅទូទាំងពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBRAkVl790DnF-1_bDzmylPandvd4IlHc8DNa6NOnaUKLltSb-H714nJCjJuIGt1WhMBs9XUhSL3MVfgzJUeIa0dhCflfHLOWYAhOutOk-RIMs4td-cJtE8aMuNhGIpBOc5wbB1Tsg1-3JaAFckccEPXGN1rxx-7YUPJEECAhLmEx12dD1YyH2hLvikjdJ/s1024/image_2024-11-30_13-29-44.png