Home ព័ត៌មានអន្តរជាតិ ទីក្រុងហាណូយបានប្រែក្លាយផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត

ទីក្រុងហាណូយបានប្រែក្លាយផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត

49
0

ប្រទេសវៀតណាម៖ ផ្លូវរថភ្លើងដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ បានប្រែក្លាយទៅជាតំបន់ដែលពោរពេញទៅដោយហាងទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេយ៉ាងសម្បូរបែប កំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់។
ផ្លូវរថភ្លើងក្នុងទីក្រុងហាណូយប្រទេសវៀតណាមបានកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ កន្លែងនេះល្បីល្បាញខ្លាំងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ទោះបីជាមើលទៅហាក់មានគ្រោះ.ថ្នាក់បន្តិចមែន ដោយសាររថភ្លើងតែងតែជិះកាត់ ប៉ុន្តែនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Pwqk2gfIt1gXUkah4dk7FxbM-d2ykRG6b6jA7Fo1OxHrU2R6JDJAkDy_F9ijYMvwbUc8j9Ob4HUbiGC2r0qKMSxANBP6f5B9jM-IChX3XzeBl4DdqOwNyq-jZ8Us-j6fF1Tr57li0sCyxEC7Cg1B3n8Uzeo2htrjk3jS_Pdh7JDml1hUqvbPs0VevFsv/s1000/image_2024-11-30_10-33-03%20(2).png

ភ្ញៀវទេសចរតែងតែមកទីនេះដើម្បីថតរូប និងទទួលយកបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មាន។ ផ្លូវរថភ្លើងមានទីតាំងនៅជាប់សង្កាត់ ៣ គឺ Dien Bien, Cua Nam និង Hang Bong។ បច្ចុប្បន្នវៀតណាមកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងល្បឿនដ៏ខ្លាំងក្លា ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងហាណូយក៏កំពុងរីកចម្រើនជាបន្តបន្ទាប់ ដែលនាំមុខប្រទេសក្នុងចំនួនភ្ញៀវអន្តរជាតិរយៈពេល ១០ ខែដើមឆ្នាំ ៤.៩៥ លាននាក់ កើនឡើង ៣៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2dmOKJIsLVCrNgLBmkC8FtWSMA10DFI3JdfIR93zDMe_JCDRygyhXFtlBVdbV3V4b3X-OGExnZ3uX4Jmd2w7StsEPkAhcq6fp2w9rE-S1c1B5E1Lb9NmiUuZ02xCs26YdzKx0mNbWoJZv5B3_2XFAnUxMICHTFBcK1sEryRk5IjK0qJGS_KZH5ruPxby4/s2331/image_2024-11-30_10-33-03%20(3).png

ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ ភ្ញៀវក៏ចង់ស្វែងរកអ្វីដែលប្លែកៗ និងថ្មីៗផងដែរ។ អនុប្រធានសមាគមទេសចរណ៍ហាណូយ លោក Nguyen Tien Dat បាននិយាយថា “ភ្ញៀវអន្តរជាតិ ច្រើនតែចូលចិត្តរបស់ថ្មី ប្លែក និងរំភើប” ដូច្នេះរដ្ឋាភិបាលក៏បានប្រែក្លាយផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងហាណូយក៏បានប្រែក្លាយពីចំណុចខ្សោយទៅជាចំណុចខ្លាំងមិនគួរឱ្យជឿ នៅពេលដែលខ្លួនបានអភិវឌ្ឍផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDLZkt3FYG2kgLmA_z1ZXJ-0VD2e1mst0gp6ASqzE-6C5bm8dO8ujbArwgYP7pb5ZPrL_c6AHG4X3bWP3RfKYWvwkNpKhTuS9M9S1MbPg4_hGwoGkKw2uH0NvbaxfNCcYuxUNbIzbUq5-cpTsNrkslMyihDfEEnD3xtou8M4QzzRtYMBuytbdnvwBV1Rq/s1000/image_2024-11-30_10-33-03.png

បច្ចុប្បន្នផ្លូវរថភ្លើងបានបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាជន បង្កើតការរីកចម្រើនសម្រាប់ឧស្សាហកម្មទេសចរណ៍យ៉ាងខ្លាំង។ ទោះបីកាលពីមុនកន្លែងនេះធ្លាប់ត្រូវបានអាជ្ញាធរហាមឃាត់ក៏ដោយ ក៏ឥឡូវនេះវាគឺជាគោលដៅទេសចរណ៍ផ្លូវការ ដូច្នេះនៅពេលរថភ្លើងបើកឆ្លងកាត់ ក៏វាមិនបង្កឱ្យមានគ្រោះ.ថ្នាក់ដល់ភ្ញៀវទេសចរដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixuc7a18l1bWPbozhNVuQN5BDAqZyGtWVmLTrWzqZx0TpxcTm5KiDhHp-PyUEsJyoaToIrx4lUOATX_AAZbYnDtWDanHS-stpcg5w7KBLvV1ljqLzHo9wImf0x3xOkYTViYUkY51gNCD6NcO7H6tOPFnlhkzMyswVF9P4mxSVBKYuJFIgBxS_ds00keBHt/s2048/image_2024-11-30_10-33-05.png