Home ព័ត៌មានជាតិ ស្ត្រី២នាក់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ក្រោយសូកលុយ៣០មុឺនដុល្លារទៅឱ្យលោក លី សាម៉េត

ស្ត្រី២នាក់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ក្រោយសូកលុយ៣០មុឺនដុល្លារទៅឱ្យលោក លី សាម៉េត

147
0

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនស្ត្រីពីរនាក់ក្រោយជាប់ពាក់ព័ន្ធនឹងការយកលុយប្រមាណ ៣០ម៉ឺនដុល្លារសូកលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការធ្វើមន្រ្តីគយនៅខេត្តបាត់ដំបង។

ស្រ្តីទាំង២នោះ ម្នាក់ឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី និងម្នាក់ទៀតឈ្មោះ ហ៊ើង ទិត្យរាត្រីលក្ខណ៍ ដែលជាអ្នកយកលុយទៅឱ្យលោក មួង ឃីមនិងលោក លី សាម៉េត។

លោក មួង ឃីម ត្រូវតុលការចោទពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

ដោយឡែក លោក លី សាម៉េត ត្រូវតុលការចោទពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។

បច្ចុប្បន្នអ្នកទាំង៤ សុទ្ធសឹងតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕