ប្រទេសទួរគី៖ វិមានក្រោមដី Basilica Cistern នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីបច្ចុប្បន្នគឺបានកំពុងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ទាំងជាតិ និងអន្តរជាតិ។
វិមាននេះកាលពីមុនគឺជាអាងទឹកក្រោមដី ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ៥៤២ ក្រោមអធិរាជ Byzantine Justinian I. ក្នុងគោលបំណងដើម្បីផ្តល់ទឹកសម្រាប់ព្រះរាជវាំងរបស់អធិរាជ និងផ្ទុករបស់របរសំខាន់ៗជាច្រើននៅក្នុងទីក្រុង Constantinople នៃចក្រភពអ៊ីស្តង់ប៊ុល គឺជាអាងទឹកមានសារៈសំខាន់ និងធំបំផុត។។
ប៉ុន្តែនៅពេលដែលទីក្រុងនេះបានធ្លាក់ដល់ចក្រភពអូតូម៉ង់ក្នុងសតវត្សទី ១៥ អាងទឹក Basilica Cistern លែងមានតួនាទីសំខាន់ទៀតហើយ មិនយូរប៉ុន្មានវាក៏ត្រូវបានគេបំភ្លេចចោល។ នៅសតវត្សទី ១៦ អ្នករុករកជនជាតិបារាំង Petrus Gyllius បានរកឃើញអាងក្រោមដីនេះ។ បន្ទាប់ពីនោះមក គម្រោងនេះក៏បានឆ្លងកាត់ការជួសជុលជាច្រើន ហើយបានបើកដំណើរការនៅឆ្នាំ ១៩៨៧ ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនជុំវិញពិភពលោក។.png)
បច្ចុប្បន្នអាងទឹក Basilica Cistern ត្រូវបានគេប្រដូចទៅនឹងវិមានក្រោមដីដោយសារស្ថាបត្យកម្មអស្ចារ្យគ្មានពីរ។ Basilica Cistern មានប្រវែង ១៤០ ម៉ែត្រ និងទទឹង ៧០ ម៉ែត្រ ត្រូវបានគេប៉ាន់ស្មានថាអាចផ្ទុកទឹកបានជាង ៨០,០០០ m3 ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់អ្នករស់នៅទីក្រុងបានប្រហែលមួយខែ។ ពិដាននៃវិមានក្រោមដីនេះ ត្រូវបានគាំទ្រដោយសសរថ្មម៉ាបធំៗចំនួន ៣៣៦ ជាមួយកំពស់ប្រហែល ១០ ម៉ែត្រ។ ជួរនៃសសរនីមួយៗបង្កើតបានជាសម្រស់ដ៏អាថ៌កំបាំងដូចប្រាសាទបុរាណ។
ដោយសាររចនាសម្ព័ន្ធបុរាណ ដ៏ស្រស់ស្អាត និងអស្ចារ្យរបស់វា វិមានក្រោមដី Basilica Cistern ត្រូវបានជ្រើសរើសដោយអ្នកដឹកនាំរឿងល្បីៗជាច្រើន សម្រាប់ធ្វើជាទីតាំងថតភាពយន្តបែបផ្សងព្រេង និងភ័យរន្ធត់។ ខ្សែភាពយន្តទាំងបីគឺ James Bond (១៩៦៣), The International (២០០៩) និង Brotherhood of Tears (២០១៣) សុទ្ធតែមានឈុតឆាកថតនៅទីនេះ៕










