Home ព័ត៌មានអន្តរជាតិ ក្រៅពីភាពស្រស់ស្អាត និងអត្ថន័យល្អ ផ្កាឈូករ័ត្នគឺមានអត្ថប្រយោជន៍ច្រើនដែលមិននឹកស្មានដល់!

ក្រៅពីភាពស្រស់ស្អាត និងអត្ថន័យល្អ ផ្កាឈូករ័ត្នគឺមានអត្ថប្រយោជន៍ច្រើនដែលមិននឹកស្មានដល់!

95
0

ផ្កាឈូករ័ត្នមានរាងមូល ពណ៌លឿងស្រដៀងនឹងកាំរស្មីនៃពន្លឺព្រះអាទិត្យ ត្រូវបានគេស្គាល់ថា ជាផ្កាដែលមានសារៈសំខាន់ខាងវប្បធម៌ និងស្មារតីចំពោះមនុស្សជុំវិញពិភពលោក។ ជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាល ផ្កានេះមានអត្ថន័យល្អជាច្រើនដូចជា តំណាងឱ្យសុភមង្គល, សុទិដ្ឋិនិយម, ភាពស្មោះត្រង់, សន្តិភាព និងអាយុយឺនយូរ។ ក្រៅពីភាពស្រស់ស្អាត និងអត្ថន័យល្អ ផ្កាឈូករ័ត្នក៏មានអត្ថប្រយោជន៍ច្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkVJdi8w6bDOIV9qb1BfZ_joEnF3cK98APSaWsiVfncsE5Ehck9Z_P2QkI2n3j84Ae4W8TbO9AKaiR8tMLWyhhLw6OAnZyCorjVWy7bqs8w2PHuhYRCkPT1e5UHZyFFQpF5xVI-xPv6YqkmZDddsyE4SSdIwtd2JKpc5eb3aj1iyZhgOUOT0vKp6zAU_O7/s1600/image_2024-11-29_08-31-27.png
ផ្កាឈូករ័ត្នមានគុណសម្បត្តិគ្រប់ផ្នែកទាំងអស់ទាំងឬស ដើម ស្លឹក ផ្កា និងគ្រាប់។ ជាទូទៅស្លឹករបស់វាត្រូវបានគេប្រើជាថ្នាំព្យាបាលអាការៈផ្សេងៗដូចជា៖ ឈឺពោះ បន្ធូការចុកណែនទ្រូង ហើម ជាំ ព្រមទាំងជាថ្នាំបញ្ចុះដ៏ល្អ ទាំងបញ្ចុះទឹកនោម បញ្ចុះមេរោគ រួមទាំងព្យាបាលអាការៈរោគទឹកនោមផ្អែម និងហឺតបានផងដែរ។ រីឯដើមរបស់វាវិញ ត្រូវបានគេយកមកធ្វើថ្នាំបញ្ចុះទឹកនោម ថ្នាំបន្ថយអាការៈក្អក រួមទាំងបុកឱ្យម៉ត់យកទៅបិទរបួស ឬដំបៅផ្សេងៗបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAojIkYMQP4SNtVgGJt9yW8YLC8KtZ6QjjYoZzjecer0pNcAaoREC7ctzajixyZsCXPsrYU8xNKcO_82q7cT4ucbJZe7rbqWSJkeeAGGSOIsRb2F4GLNknfl19N0iJXDFqHFbVUKoL1dx0Z9XRQNwCaly20ti9onyFaHQsXXDK_xalD0OaiVU-HMBXZgI4/s1920/image_2024-11-29_08-31-29.png

ចំណែកផ្ការបស់វា ប្រើជាថ្នាំសម្រាប់ព្យាបាលអាការៈឈឺក្បាល វិលមុខ ឈឺធ្មេញ ឈឺក្រពះ និងឈឺចាប់ពេលមករដូវ។ ជាមួយគ្នានេះដែរ គ្រាប់របស់ផ្កាឈូករ័ត្នក៏ត្រូវបានគេយកមកចម្រាច់ធ្វើប្រេងផង និងធ្វើជាគ្រាប់ធញ្ញជាតិផង។ គ្រាប់ផ្កាឈូករ័ត្នផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាងកាយដូចជា ជួយលើកកម្ពស់សុខភាពបេះដូង និងស្បែក ជួយជំរុញដល់ការលូតលាស់សក់ ជួយសម្រកទម្ងន់ បញ្ចុះកូឡេស្តេរ៉ូល ប្រឆាំងជំងឺមហារីក និងធ្វើឱ្យមានតុល្យភាពកម្រិតអរម៉ូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi51aDGrloTKU_R2hLbO-E-jVa7eaflX8iARFWAV3YdkxP6fIJCZwF5nqT21ZK7S-qX5PeJIp4IHHuEyaG8TBncE6cmwwfeUZx4lPRP3VImQpjUAZOPm61DN_NeJtwbnpRweT0V5oQoH2KYHBwAQ5JJEgH3xvKAxIzxt_r6t240UUORUJPYSuS1uxD2SaT-/s1400/image_2024-11-29_08-31-30.png

លើសពីនេះប្រេងផ្កាឈូករ័ត្នក៏ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការពារជំងឺរលាកសន្លាក់ ការពារជំងឺហឺត ក៏ដូចជាការពារជំងឺមហារីក ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ កាត់បន្ថយការធ្លាក់ទឹកចិត្ត និងថប់បារម្ភ រួមទាំងជំនួយស្បែកឱ្យក្មេងជាងវ័យទៀតផង។ សរុបមកវិញផ្កាឈូករ័ត្នមិនត្រឹមតែស្រស់ស្អាតគួរឱ្យគយគន់ប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍ច្រើន ដែលមនុស្សមួយចំនួនមិនដែលដឹងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV5SDENcWWXqexsLrXOm4IPGSj7h0qzalGvUCOc81gN47NQXdfoNUgYoxde7zrj7Yb2oLETp8hW__elWLgIBmGFjrw3R91d2cDRxnW1zm_BMJCthKjrvm4k8OUFZ8uMvAkesjnPGGQ3u-xtaiv-CcOXYPynT684fgzn1zv0FNfnabQFYZPGj2ehkQRKmjv/s1600/image_2024-11-29_08-31-31.png