Home ព័ត៌មានអន្តរជាតិ កងទ័ពជនជា.តិភា.គតិចមីយ៉ាន់ម៉ា «UWSA» ប្រកាសសង្គ្រា.ម ជាមួយប្រទេសថៃ

កងទ័ពជនជា.តិភា.គតិចមីយ៉ាន់ម៉ា «UWSA» ប្រកាសសង្គ្រា.ម ជាមួយប្រទេសថៃ

193
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ស្ថានការណ៍នៅព្រំដែនខេត្តមេហុងសន ជាប់ប្រទេសមីយ៉ាន់ម៉ាកំពុងតែតានតឹងខ្លាំង ក្រោយពីកងទ័ពជើងគោកថៃប្រាប់ឱ្យកងទ័ពជនជា.តិភា.គតិចមីយ៉ាន់ម៉ា «វ៉ាក្រហម» ឬ UWSA (United Wa State Army) ដកថយចេញពីទឹកដីថៃ នៅទល់មុខស្រុកប៉ាយ ខេត្តមេហុងសន ប៉ុន្តែពួកគេពុំព្រមដកថយ និងប្រកាសសង្គ្រា.មជាមួយថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0UUYsKrOs1PiRtE1NzM52qYZcD0w9_jeUqqqVrtu7d2Bo_GY5BKq-d88i6clGq6Q4eVkUY3GSlZoL_nS0hbCNnhSx2HJ-XDj5dv1jvns_s4dv1SUTEJdscAAXpI1KeWL4E2CXBhKo0M5aTBBItG91oIMcWzIu0VSu7UV1LKQ9HjgFSWnTWBPh4uOH9-qa/s2560/image_2024-11-28_10-18-15.png

ក្រសួងការបរទេសថៃបានបញ្ជាឱ្យកងទ័ពជើងគោកត្រៀមកម្លាំង និងអាវុធ ដើម្បីការពារអធិបតេយ្យភាពទឹកដីខេត្តមេហុងសន នៅភាគខាងជើង ក្រោយពីមានសេចក្តីរាយការណ៍ថា កងទ័ពវ៉ាក្រហម មកបោះទីតាំងលើទឹកដីថៃ ។ កងទ័ពវ៉ាក្រហម ពុំបានដកថយចេញពីតំបន់នេះទេ ហើយថែមទាំងប្រកាសថា ពួកគេត្រៀមខ្លួនធ្វើសង្គ្រាមជាមួយប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJAnFUWkx_XjABskNPd8TqVMi4YGrlhOj523styiZ8doUDhCxQtPi9lnESYUeBNj7QIc-JY3faO0YdKXCpS0bSXrW3_MSdE2y-7lYIAqsKrAv4hlIwGkCSeSgVitadDkcETHKaYrpI65pdiFhs64Gy-xu2SV8Af9JpnDOxANKNADRGGD43QJqTHejiXRQg/s900/image_2024-11-28_10-18-15%20(2).png

តាមប្រភពព័ត៌មានពីមន្ត្រីកងទ័ពជាន់ខ្ពស់របស់កងកម្លាំងសង្គ្រោះជាតិរដ្ឋឆាន និយាយថា ស្ថានការណ៍នៅព្រំដែនថៃបរិវេណដយណងលួង និងដយហ៊ួម៉ា នៅទល់មុខស្រុកប៉ាយ ខេត្តមេហុងសន កំពុងតានតឹងយ៉ាងខ្លាំង ។ កងទ័ពវ៉ាក្រហមក្នុងតំបន់បានខៃលួង បានបន្ថែមកម្លាំងទ័ព ព្រមទាំងអាវុធកាន់តែច្រើនចូលមកតំបន់ដយហ៊ួម៉ា និងតំបន់ផ្សេងទៀត ក្រោយពីកងទ័ពជើងគោកថៃប្រាប់ឱ្យពួកគេដយថយចេញពីទឹកដីថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxOzlmcni0fS8nToH_o8p0w5dyE3g7zZ23tFnVChj-DEKwde7mp95vTuVTvVu3j0PY8lwfFUAHaBTvSA3NT25D-TSK2o1J-L4UIJlal1hsm4y40ivXYv0kEMDrhop9yhPmR5fgoPX1vtCvrtqLfuOxFV_z7H9IlqWa9v-bh1oLcAH0pO2ipbiSR5Nxp02v/s1700/image_2024-11-28_10-18-14.png
កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមក សមាជិកកងទ័ពវ៉ាក្រហម ចំនួន៦នាក់ បានមកជួបជាមួយអាជ្ញាធរស្រុកមឿង ខេត្តឈៀងម៉ៃ ដើម្បីពិភាក្សាអំពីបញ្ហាថ្នាំញៀន និងការចូលទឹកដីថៃរបស់កងទ័ពវ៉ាក្រហម ក្នុងតំបន់ដយហ៊ួម៉ា និងតំបន់ក្បែរគ្នា ។ រីឯភាគីថៃបានស្នើឱ្យពួកគេដកទ័ពចេញពីទឹកដីថៃ ហើយសមាជិកកងទ័ពវ៉ាក្រហម ក៏បានយកសំណើរបស់ថៃទៅរាយការណ៍ប្រាប់មេបញ្ជាការនៅទីក្រុងប៉ាងសាង ហើយពួកគេនឹងឆ្លើយតបវិញ ក្នុងរយៈពេល៣០ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaTewXgwCwe1qBNi-uRXjN4SqGq6kCMJXCofc-szpsVhPeCaZKel_n5dnPPCLc7zPYRz8cnFhTZgxWAAvpdpdyyjRrLgv9WXzm8wJGqeiNa8g-rjJfN5J_ozTKAvwASP2Tw7LFqmtaAUogIZylHqbpXlbLo3XXw4gsK5xbEW0O5RoX9zDfDRQq8DBw7IdR/s1686/image_2024-11-28_10-18-12.png
កងទ័ពវ៉ាក្រហម បានដំឡើងកាំភ្លើងធំនៅលើទឹកដីថៃជាច្រើនកន្លែង និងត្រៀមបាញ់កាំភ្លើងធំ ករណីថៃបញ្ជាឱ្យពួកគេដកថយចេញពីតំបន់ ។ កងទ័ពវ៉ាក្រហម បាននិយាយមកកាន់សារព័ត៌មានបរទេសថា ពួកគេនឹងពុំព្រមដកទ័ពចេញតាមការស្នើសុំរបស់កងទ័ពថៃឡើយ ពីព្រោះតំបន់ដែលពួកគេឈរជើងនេះ ពុំមែនជាទឹកដីថៃ និងក៏ពុំមែនជាតំបន់គ្រប់គ្រងរបស់មីយ៉ាន់ម៉ាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-vttv2E-_GzTRaX_7FH2T_hP4PTd4DxOHI7iTDHzsNIlANX1H1lpvZb1-Og9uyqzpioC1Zi2-MxVtKDDwlwv2j2YUSSgh30f5NbjSEa2yKFV4jO80UM2raZCSklPxjziS9sGxjdfC4FyKDQ9DTktRhn0uD6RmBiij_xiu4-DQ53QOPL54pPfi1z82KQx_/s800/image_2024-11-28_10-18-12%20(2).png

ហេតុនេះ អ្នកណាក៏ដោយដែលស្នើឱ្យដកទ័ពចេញពីតំបន់ ពួកគេពុំព្រមជាដាច់ខាត ពីព្រោះពួកគេគ្រាន់តែមានតួនាទីការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ ។ ប្រទេសថៃពុំគួរដាក់សម្ពាធមកលើកងទ័ពវ៉ាក្រហមទេ ពួកគេពុំបានឈ្លានពានទឹកដីថៃសូម្បីតែ១ចំអាម ហើយបើថៃនៅតែរុករានចូលតំបន់នេះ ពួកគេនឹងតទល់វិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmngF-1IZrJt2axwDHZ57ZipGt7oJxUZ6sbHhwPhHTHNM8CGvDUz3iysqtUchpxeDNo6DC8OxJz8MeJuO14oJSexHu4gzZ6RsABf0P5qwXScU2oPQ92Z-Tfk9KgbrZ5CPBrjiLAyrJ3uk3YB126yknQ8sFQ86FBXlQShP6jvcIJYke-bCkJlhHO7OkB36H/s850/image_2024-11-28_10-18-18.png

គួរបញ្ជាក់ថា ប្រទេសថៃបានចរចាជាមួយកងទ័ពវ៉ាក្រហម ឱ្យដកថយចេញពីតំបន់ជម្លោះអស់រយៈពេលជាង១០ឆ្នាំមកហើយ ប៉ុន្តែកងទ័ពវ៉ាក្រហមបដិសេធថា បើកងទ័ពថៃបុកចូលតំបន់នេះ ពួកគេនឹងតទល់វិញមួយទំហឹង ។ តំបន់នេះមិនមែនជាទឹកដីថៃ ហើយក៏មិនមែនជាទឹកដីមីយ៉ាន់ម៉ា ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពវ៉ាក្រហម ៕