តារាចម្រៀងរ៉េបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា និងគូស្នេហ៍ ស្រីស្អាត ឡូរីន កាន់តែមានសុភមង្គលក្នុងដំណើរជីវិតជាសង្សារដោយបង្កើតពេលវេលាផ្អែមល្អែមជាមួយគ្នាជាច្រើន។ ទោះយ៉ាងណា នៅពេលនេះអ្នកទាំងពីរមិនទាន់លេចឮដំណឹងមង្គលឡើយ។.png)
ថ្មីៗនេះគូស្នេហ៍របស់តារាចម្រៀងរ៉េប វណ្ណដា បានបង្ហាញរូបភាពផ្អែមល្អែមរបស់អ្នកទាំងពីរដោយបានទៅញុំាអាហារ ធ្វើដំណើរតាមដងផ្លូវជាមួយគ្នាយ៉ាងរីករាយដោយមិនភ្លេចចែករំលែកពីជីវិតរីករាយរបស់ពួកគេជូនអ្នកគាំទ្រ។ ការបង្ហាញជីវិតផ្អែមល្អែមនេះបានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិថាមើលហើយពួកគេញញឹមម្នាក់ឯង។
នៅក្នុងStory របស់ ឡូរីន ទៀតសោតគឺបានឃើញនាងកំពុងរុំជើង វណ្ណដា ដែលទំនងមានបញ្ហារបួស។ នេះបង្ហាញឱ្យឃើញពីការមើលថែរបស់ ឡូរីន ទៅកាន់ វណ្ណដា បានយ៉ាងល្អជាមួយមនុស្សជាទីស្រលាញ់។ ទោះបីកន្លងមក ឡូរីន ជួយប្រទះនូវមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមមួយចំនួនក្តីទៅលើភាពស៊ិចស៊ីបង្ហាញដើមទ្រូង ប៉ុន្តែចំណងស្នេហាអ្នកទាំងពីរនៅតែបន្តយ៉ាងរលូន គាំទ្រមើលថែគ្នាទៅវិញទៅមក។
ភាពផ្អែមល្អែមរបស់តារាចម្រៀងរ៉េបល្បីឈ្មោះលំដាប់ប្រទេស វណ្ណដា និងស្រីស្អាត ឡូរីន គឺទទួលបានការសាទរច្រើនជាងមិនយល់ស្របពោលគឺអ្នកគាំទ្រគោរពតាមការសម្រេចចិត្តរបស់អាយដលរបស់ពួកគេ។ ទោះយ៉ាងណា ស្នេហារបស់ វណ្ណដា និង ឡូរីន មិនទាន់លេចឮដំណឹងមង្គលឡើយខណៈអ្នកនៅក្នុងចង្កោមសិល្បៈសម្រេចចិត្តរៀបការជាបន្តបន្ទាប់។ 
គួរបញ្ជាក់ថា វណ្ណដា និង ឡូរីន មានទំនាក់ទំនងជាសាធារណៈរយៈពេលជាង១ឆ្នាំហើយ៕










