កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ សារព័ត៌មានថៃមួយឈ្មោះ Pattaya Mail បានចេញផ្សាយអត្ថបទមួយ ដោយបានបង្ហាញក្តីព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ជាពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស់កម្ពុជាពីសំណាក់កងទ័ពចិន។
នៅក្នុងអត្ថបទនោះ សារព័ត៌មានថៃបានលើកឡើងថា៖”តាមរយៈមូលដ្ឋានទ័ពរាមរបស់កម្ពុជា ចិននឹងកាន់តែមានឥទ្ធិពលខ្លាំងថែមទៀតនៅក្នុងតំបន់អាស៊ី ជាពិសេសអាចក្តោបក្តាប់ដែនសមុទ្រចិនខាងត្បូងដែលកំពុងដែលចិនកំពុងតែមានជម្លោះជាមួយប្រទេសសមាជិកអាស៊ាន។.png)
បើតាមលោក លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា៖”ការសម្ដែងការព្រួយបារម្ភរបស់ថៃ គឺគ្រាន់តែជាលេសដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍសមត្ថភាពការពារជាតិផង និងដើម្បីបង្ហាញថាខ្លួនមានជំហររួមជាមួយនឹងសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសផង នៅក្នុងល្បែងសន្តិសុខភូមិសាស្ត្រនយោបាយ”។
គួរបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់លាស់ជាច្រើនលើកច្រើនសាររួចមកហើយថាកម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពបាននោះឡើយ ព្រោះវាខុសពីច្បាប់រដ្ឋធម្មនុញ្ញដែលបានចែង៕










