រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានប្រកាសថាកងទ័ពថៃ ត្រៀមខ្លួនរួចជាស្រេច ជុំវិញការចរចាបញ្ហាតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជា ដោយភាគីខាងថៃ តម្រូវឱ្យធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១ បើឡើងដល់តុលាការអន្តរជាតិ នឹងកើតមានសង្គ្រាម។
ជុំវិញករណីកោះគុតនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ជាជាងប្រើយន្តការជម្លោះដោយកម្លាំងប្រដាប់អាវុធ។
បើតាមការថ្លែងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖”រាជរដ្ឋាភិបាល ប្រកាន់ជំហរចាស់ទុំ ដោយប្រកាន់គោលការណ៍មិនយកភ្លើងចូលផ្ទះ ជុំវិញបញ្ហា “កោះគុត”។
សម្តេចបានសង្ក់តធ្ងន់ថា៖” បច្ចុប្បន្ននេះ មិនមានអំណះអំណាងអ្វីមកបញ្ជាក់ថាកោះគុត កាប់កាន់ដោយភាគីថៃនោះទេ ខណៈភាគីទាំង២កំពុងចរចាគ្នា។
គួរបញ្ជាក់ថា ប្រទេសថៃ ប្រកាសប្រើសង្គ្រាមនេះ ក៏ព្រោះតែពួកគេធ្លាប់មានបទពិសោធន៍ចាញ់ក្ដីប្រាសាទព្រះវិហារម្ដងរួចមកហើយ ដោយពេលនោះតុលាការអន្តរជាតិបានកាត់ឱ្យកម្ពុជា ដូច្នេះថៃនឹងមិនឱ្យបាត់បង់ទឹកដីកោះគុតទៅឱ្យកម្ពុជាម្ដងទៀតនោះទេ៕










